វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 75 / 204
-
សាធុបថ នាម
ផ្លូវនៃអំពើល្អ, ផ្លូវត្រឹមត្រូវ។
-
សាធុបទវី នាម
( ម . ព . សាធុបថ )។
-
សាធុផល នាម
ផលល្អ។
-
សាធុពាហនៈ នាម
ពាហនៈដែលបង្ហាត់បានបទហើយ។
-
សាធុព្រឹត្តិ នាម
ការប្រព្រឹត្តត្រឹមត្រូវ, មារយាទល្អ។
-
សាធុភាព នាម
ភាពល្អ; ដំណើរមានចិត្តល្អ។
-
សាធុរូប គុណនាមនាម
ដែលមានសភាពល្អ; ដែលច្បាស់លាស់; សភាពត្រឹមត្រូវ។
-
សាធុវាចា នាម
សម្ដីពីរោះ, សម្ដីត្រឹមត្រូវ; សាធុការ។
-
សាធុវាទ នាម
( ម . ព . សាធុវាចា )។
-
សាធុវាទិនី នាម
( ម . ព . សាធុវាទី )។
-
សាធុវាទី នាម
អ្នកពោលពាក្យពីរោះ, ត្រឹមត្រូវ; សាធុការីឬសាធុការិនីបើស្ត្រីជា / ឬ / សាធុវាទិនី។
-
សាធុវាហនៈ នាម
( ម . ព . សាធុពាហនៈ )។
-
សាធុសន្មត នាម
( ម . ព . សាធុសម្មត )។
-
សាធុសព្ទ នាម
សូរសព្ទថាសាធុ! សូរស្រែកឱ្យពរ។
-
សាធុសមាចារ នាម
មារយាទល្អ; ដែលមានមារយាទល្អ; អ្នកមានមារយាទត្រឹមត្រូវ។
-
សាធុសម្មត គុណនាម
ដែលមានសេចក្ដីយល់ព្រមអំពីសប្បុរសឬអំពីអ្នកប្រាជ្ញ, ដែលអ្នកកាន់ត្រឹមត្រូវយល់ព្រមផងហើយ
-
សាធ្វសាធុ នាម
សប្បុរសនិងអសប្បុរស, អ្នកល្អនិងអ្នកអាក្រក់, អ្នកប្រព្រឹត្តត្រឹមត្រូវនិងអ្នកប្រព្រឹត្តខ្ជីខ្ជា
-
សាធ្វសាធុជន
( ម . ព . សាធ្វសាធុ )
-
សាធ្វាចារ នាម
( ម . ព . សាធុសមាចារ )។
-
សាធ្វាសាធុ នាម
( ម . ព . សាធ្វសាធុ )។
-
សាន នាម
( ម . ព . សាល )។
-
សានក្រម នាម
( ម . ព . សាលក្រមក្នុងពាក្យសាល )។
-
សានណូវ នាម
ធាតុពុលមួយប្រភេទប្រើជាថ្នាំពិស ( ច្រើនហៅជ័រណូវជាង )។
-
សានុសិស្ស នាម
សិស្សតូចនិងសិស្សធំឬសិស្សផ្ទាល់នឹងចៅសិស្ស
-
សានូ នាម
ជម្រាលភ្នំ; ច្រកភ្នំ ( ព . កា .)។
-
សាន់វិច នាម
អាហារសម្រន់ម្យ៉ាងមានប្រភពមកពីអឺរ៉ុបធ្វើពីបន្ទះនំប៉័ង, ប៊័រ, សាលាដ, ប្រូម៉ា, សាច់ប៉ាតេ (pâté), និងប៉េងប៉ោះជាដើមដាក់តម្រៀបជាជាន់ៗលើគ្នា។
-
សាន់វុ័ណ្ដ គុណនាម
ដែលវ័ណ្ដចុះវ័ណ្ដឡើង, ដែលជំពាក់ពាក់ព័ន្ធ, រសេមរសាម
-
សាន់វុ័ណ្ឌ គុណនាម
( ម . ព . សាន់វុ័ណ្ដ )។
-
សាន់វ៉ាន់ គុណនាម
( ម . ព . សាន់វុ័ណ្ដ )។
-
សាន្ត គុណនាម
ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ត, សុខស្រួល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។