វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 73 / 204
-
សាតមន្ទីរ នាម
( ម . ព . សាតគ្រឹះ )។
-
សាតារម្មណ៍ នាម
អាម្មរណ៍រីករាយ។
-
សាតាំង នាម
សំពត់រលើប, ជាឈ្មោះសំពត់មួយប្រភេទសាច់រលីងម៉ដ្ឋសម្បុររលើបរលោងមានព័ណ៌ផ្សេងៗជាសំពត់មកពីប្រទេសក្រៅ
-
សាត់ កិរិយាសព្ទ
ប៉ើង, ហើរតាមខ្យល់ឬអណ្ដែតតាមខ្សែទឹក ( រសាត់ )។
-
សាត់ព្រាត់ កិរិយាសព្ទ
ចេញចោលស្រុកទេសខ្ចាត់ភ្លាត់ព្រាត់បងប្អូនញាតិមិត្រ
-
សាត់ភ្លាត់ គុណនាម
ដែលខិលខូចដើរសាត់អណ្ដែតតាមតែប្រទះគ្មានលំនៅជាប្រាកដ
-
សាត់អណ្ដែត គុណនាម
ដែលដើរសាត់ព្រាត់ទៅតាមតែប្រទះឥតមានទីនៅជាប្រាកដ
-
សាត់អណ្ដែតសែតអញ្ជង់
( ម . ព . សាត់អណ្ដែត )។
-
សាត្រា នាម
គម្ពីរ, ក្បួន។
-
សាត្រាច្បាប់ នាម
សាត្រាកាព្យ, ពាក្យសុភាសិតជាច្បាប់ប្រដៅ។
-
សាត្រាទេសន៍ នាម
សាត្រាសម្រាយពាក្យរាយនិយាយពីធម៌វិន័យឬពីរឿងនិទានក្នុងពុទ្ធសាសនាសម្រាប់ទេសន៍។
-
សាត្រាល្បែង នាម
សាត្រាសម្រាប់មើលលេង ( សាស្ត្រាប្រលោមលោក )។
-
សាទរ គុណនាមនាម
ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ
-
សាទរកថា នាម
សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព។
-
សាទរភាព នាមគុណនាម
ភាពនៃសេចក្ដីគោរព; ការរាក់ទាក់, រួសរាយ។
-
សាទរវាចា នាម
( ម . ព . សាទរកថា )។
-
សាទរវាទិនី គុណនាមនាម
( ម . ព . សាទរវាទី )។
-
សាទរវាទិនីល
( ម . ព . សាទរ។
-
សាទរវាទី នាម
អ្នកពោលពាក្យសាទរ។
-
សាទិន នាម
អ្នកជិះសេះ; ទាហានសេះ; សារថី; ទម័កសត្វពាហនៈ
-
សាទិស គុណនាម
( ម . ព . សទិស )។
-
សាទិសៈ គុណនាម
( ម . ព . សទិស )។
-
សាទឹក នាម
( ក . សិ .) ជំងឺម៉្យាងបង្កឡើងដោយបាក់តេរីប៉ាស្ទ័ររេឡាច្រើនកើតចំពោះសត្វបម្រើ។ជំងឺនេះអាចឆ្លងពីសត្វឈឺទៅសត្វជាតាមរយៈទឹកមាត់ចំណីអាហារនិងការរស់នៅជិតគ្នា
-
សាទឹកជ្រូក នាម
( ក . សិ .) ជំងឺឆ្លងបង្កដោយបាក់តេរីប៉ាស្ទ័ររេឡាមុលតូស៊ីដា (pasteurella multocida) កើតចំពោះជ្រូក។រោគសញ្ញាសំខាន់ៗមានដូចជាឡើងកម្ដៅហើមសួតក្អកហៀរសំបោរនិងដកដង្ហើមញាប់។
-
សាទុក្ខ កិរិយាសព្ទ
និយាយសើរើសេចក្ដីទុក្ខរបស់ខ្លួន
-
សាទុភោជន នាម
ភោជនឆ្ងាញ់, អាហារឆ្ងាញ់ពិសា។
-
សាទុរស នាម
រសឆ្ងាញ់; អាហារដែលមានរសឆ្ងាញ់
-
សាទោស កិរិយាសព្ទ
និយាយសើរើទោសរបស់ខ្លួន
-
សាធ គុណនាម
ដែលសុខចិត្តសះជានឹងគ្នា, ដែលទុកថាជាស្រេចបាច់ឬជ្រះស្រឡះត្រឹមប៉ុណ្ណោះ, ដែលទុកថាជាស្មើគ្នាមិនឈ្នះមិនចាញ់
-
សាធក នាម
អ្នកធ្វើឱ្យសម្រេច; អ្នកបំពេញឬបង្គ្រប់; ការធ្វើឱ្យសម្រេច; ការបំពេញឬបង្គ្រប់; ការពន្យល់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។