វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 70 / 204
-
សាកវប្បកម្ម នាម
( ក . សិ .) ការដាំដំណាំច្បារ ( បន្លែផ្លែផ្កា )។
-
សាកវប្បករ នាម
អ្នកសាបព្រោះ, អ្នកដាំបន្លែ, អ្នកថែសួន។
-
សាកសព នាម
រូបរាងបុគ្គលស្លាប់, រូបរាងសព។
-
សាកសួរ កិរិយាសព្ទ
សួរសាកមើលឱ្យជាក់, សួរសង្កេតពីមួយទៅមួយឬពីនេះទៅនោះឱ្យជាក់សេចក្ដី
-
សាកអសុភ នាម
រូបអសុភ ( រូបមនុស្សសត្វដែលស្លាប់ស្អុយ )។
-
សាកាហារ នាម
( ម . ព . សាកភោជន )។
-
សាកាហារី នាម
អ្នកហូបបន្លែជាអាហារ, អ្នកហូបអាហារបួស។
-
សាកិយានី នាម
ស្ត្រីជាតិសក្យៈ
-
សាកិយៈ នាម
ជនជាតិសក្យៈ។
-
សាកុណិក នាម
ព្រានបក្សី, ព្រានសត្វស្លាប ( ប្រមាញ់បក្សី )
-
សាកុណិកា នាម
( ម . ព . សាកុណិក )។
-
សាកេ នាម
ឈ្មោះឈើដំណាំមួយប្រភេទដើម, ស្លឹក, ផ្លែចាប់ច្រឡំនឹងខ្នុរសម្លផ្លែប្រើប្រកបការជាបង្អែមឬជាម្ហូបក៏បានមានឱជារសពិសាជនានុជនរាប់អានណាស់
-
សាកៈ នាម
អន្លក់; បន្លែ។
-
សាក់ កិរិយាសព្ទ
ចាក់ដោយម្ជុលឬដែកស្រួចបញ្ចូលទឹកខ្មៅឬទឹកក្រហមក្នុងសាច់ឱ្យដិតជាប់ជាក្បាច់ក្បួរឬជារួប, យ័ន្ត, អក្សរ
-
សាក់បើ គុណនាម
មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ
-
សាក់បើអ្វី គុណកិរិយា
គួរអ្វី។
-
សាក់ស៊ី នាម
មេបណ្ដោយ, ស៊ុមឬមេសម្រាប់ទ្រវត្ថុអ្វីមួយមានរទេះរថយន្តស្ពានជាដើម
-
សាក្យ នាម
( ម . ព . សក្យ )។
-
សាក្យត្រកូល នាម
( ម . ព . សក្យត្រកូល )។
-
សាក្យបុត្រិយ៍ នាម
( ម . ព . សក្យបុត្តិយ៍ )។
-
សាក្យមុនី នាម
( ម . ព . សក្យមុនី )។
-
សាក្យរដ្ឋ នាម
( ម . ព . សក្យរដ្ឋ )។
-
សាក្យរាជ នាម
( ម . ព . សក្យរាជ )។
-
សាក្យវង្ស នាម
( ម . ព . សក្យវង្ស )។
-
សាក្យសិង្ហ នាម
( ម . ព . សក្យសីហៈ )។
-
សាក្សី នាម
ស្មរ, បន្ទាល់
-
សាក្សីទុច្ចរិត នាម
សាក្សីដែលប្រព្រឹត្តអំពើអាក្រក់, សាក្សីវៀច។
-
សាក្សីបព្ចោះ នាម
សាក្សីដែលអ្នកអាងដល់លបបព្ចោះមុនជាស្រេច។
-
សាក្សីពេជ្រញាណ នាម
សាក្សីដែលបានដឹងឮជាក់ប្រាកដទាំងមានអានុភាពអង់អាចផង។ច្រើនប្រើក្នុងការសំបូងសង្រូង
-
សាក្សីអភិញ្ញាត នាម
សាក្សីដែលបានឃើញឬដឹងឮប្រាកដ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។