វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 68 / 204
-
សហរដ្ឋ នាម
( ម . ព . សហបាលីប្រទេស )។
-
សហវត្ត គុណនាម
ដែលមានជាមួយឬព្រមគ្នា។
-
សហវាស នាម
ការនៅជាមួយ, ការនៅផ្ទះឬភូមិជាមួយ។
-
សហវាសិនី នាម
( ម . ព . សហវាសី )។
-
សហវាសី នាម
អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ។
-
សហវិធាន នាម
វិធានជាធរមានទាំងឡាយដែលត្រូវអនុវត្តជាមួយគ្នាដើម្បីសម្របសម្រួលការងារទៅរលូននិងមានលទ្ធផលល្អ។
-
សហសម័យ នាម
ដំណាក់កាលនៃប្រវត្តិសាស្រ្តចាប់ពីគ្រិស្តសករាជ១៧៨៩ឬ១៩១៧រហូតដល់បច្ចុប្បន្ន។តាមប្រវត្តិវិទូបារាំងសហសម័យរាប់ចាប់ពីគ្រិស្តសករាជ១៧៨៩ ( បដិវត្តន៍បារាំង ) រហូតដល់បច្ចុប្បន្នរីឯប្រវត្តិវិទូសូវៀតចាប់ពីគ្រិស្តសករាជ១៩១៧ ( បដិវត្តន៍ខែតុលា ) រហូតដល់បច្ចុប្បន្ន។
-
សហសយ្យា នាម
ការដេកជាមួយ។
-
សហសា គុណកិរិយា
ដោយរហ័ស, យ៉ាងឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់ចិត្ត; ទាន់ហន់
-
សហសេយ្យា នាម
( ម . ព . សហសយ្យា )។
-
សហសេវិក នាម
អ្នកមានអាជីពដូចគ្នាឬធ្វើការជាមួយគ្នា។
-
សហសេវិកា នាម
( ម . ព . សហសេវិក )។
-
សហស្រាក្ស នាម
( ម . ព . សហស្សន័យន៍ក្នុងសហស្ស )។
-
សហស្ស គុណនាម
ចំនួនពាន់, ពាន់ (១.០០០)។
-
សហស្សគុណ គុណនាមនាម
ដែលមានគុណភាពច្រើន
-
សហស្សនេត្ត នាម
( ម . ព . សហស្សន័យន៍ )។
-
សហស្សនេត្រ នាម
( ម . ព . សហស្សនេត្ត )។
-
សហស្សន័យន៍ នាម
អ្នកដឹងការណ៍ច្រើន ( ព . ប្រ .) គឺអ្នកដែលអាចពិចារណាឃើញការណ៍កំបាំងយ៉ាងច្រើនបានភ្លាមៗ ( ព្រះឥន្ទ្រ ); ហៅសហស្រាក្សក៏បាន ( សំ .; បា . សហស្សក្ខ )។
-
សហស្សបទី នាម
សត្វមានជើងច្រើន, ម្រើមព្រះ។
-
សហស្សបទីជាតិ នាម
ជាតិសត្វមានជើងច្រើន, សត្វពួកម្រើមព្រះ ( ហៅសហស្សបទីសត្តឬសត្វក៏បាន )។
-
សហស្សរង្សី នាម
អ្នកមានរស្មីច្រើន ( ព្រះអាទិត្យ )។
-
សហស្សវត្សរ៍ នាម
ដប់សតវត្សរ៍ជាមួយសហស្សវត្សរ៍ ( កំលុងមួយពាន់ឆ្នាំ ),។
-
សហហាសនៈ នាម
ការសើចសប្បាយជាមួយគ្នា។
-
សហអ្នកនិពន្ធ នាម
អ្នកនិពន្ធពីរឬច្រើននាក់រួមគ្នាតាក់តែងនិពន្ធរៀបរៀងឬចងក្រងស្នាដៃអ្វីមួយ
-
សហាយ នាម
សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា។
-
សហាយកំណាន់ នាម
សហាយដែលជាកំណាន់ចិត្ត។
-
សហាយស្មន់ នាម
សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់។
-
សហាយិកា នាម
( ម . ព . សហាយ )។
-
សហារ គុណកិរិយាគុណនាម
ដែលរហ័ស, រួសរាន់, ដោយប្រញាប់, ដែលច្រណែន, ឫស្សា, ព្រហើន, កោងកាច, រហ័សខឹង
-
សហាលាប នាម
ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។