វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 65 / 204
-
សស្រួញ គុណនាម
ដែលពព្រើតពព្រើមឥតញញើតញញើមឬដែលពព្រាំងពព្រើតឥតក្រែង
-
សស្រេកសស្រាក គុណនាម
កន្ត្រេកកន្ត្រាក, សាកត្រាក, ស្រកេកស្រកាក
-
សស្រោក គុណកិរិយា
សូរស្រោកៗព្រមៗគ្នា
-
សស្រោកសស្រាំ គុណកិរិយា
ព្រមៗគ្នាមិនដាច់សូរ, ស្រោកចុះស្រោកឡើង
-
សស្រ៊ាស គុណកិរិយា
ដែលស្ទុះរត់ឬលោតដោយសេចក្ដីរីករាយ
-
សស្រ៊ឹង គុណកិរិយា
( ម . ព . សស្រ៊ ឹង )។
-
សស្រ៊ឹប គុណកិរិយា
( ម . ព . សស្រ៊ ឹប )។
-
សស្រ៊ឹម គុណកិរិយា
( ម . ព . សស៊្រ ឹម )។
-
សស្រ៊ុច គុណកិរិយា
សូរឮស្រ៊ុចៗរឿយៗ។
-
សស្រ៊ុប គុណកិរិយា
សូរឮស្រ៊ុបៗរឿយៗ។
-
សស្រ៊ូស គុណកិរិយា
( ម . ព . សស្រូស )។
-
សស្រ៊ូះ គុណកិរិយា
( ម . ព . សស្រូះ )។
-
សស្រ៊ឹង គុណកិរិយា
សូរឮស្រ៊ ឹងៗរឿយៗ
-
សស្រ៊ឹប គុណកិរិយា
សូរឮស្រ៊ ឹបៗរឿយៗ។
-
សស្លក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសស្លើតថា
-
សស្លន់សស្លោ កិរិយាសព្ទគុណកិរិយា
ស្លន់ស្លោខ្លាំង, ស្លន់ស្លោរឡេមរឡាម
-
សស្លើត គុណកិរិយា
ស្លើតៗ, ស្លើតចុះស្លើតឡើង
-
សស្លើតសស្លក់ គុណកិរិយា
ស្លើតស្លក់រឡេមរឡាម, ស្លើតស្លក់រលះរលាំង
-
សស្លោ គុណកិរិយា
ស្លោខ្លាំង
-
សស្ស នាម
សន្ទូង។
-
សស្សកម្ម នាម
ការស្ទូង, ការដកស្ទូង។
-
សស្សការ នាម
អ្នកស្ទូង។
-
សស្សការិកា នាម
( ម . ព . សស្សការ )។
-
សស្សកាល នាម
កាល, សម័យឬរដូវដកស្ទូង
-
សស្សរដូវ នាម
( ម . ព . សស្សសម័យ )។
-
សស្សសម័យ នាម
( ម . ព . សស្សកាល )។
-
សស្សាមិក គុណនាម
ដែលមានម្ចាស់; មានចៅហ្វាយនាយ។
-
សស្សាមិកា គុណនាម
ដែលមានស្វាមី ( មានប្ដី ), ដែលមានប្ដីហើយ។
-
សស្សុ នាម
មាតាក្មេក; ( រ . ស .)
-
សស្សុទេវី នាម
ព្រះនាងទេវីជាមាតាក្មេក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។