វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 63 / 204
-
សវន្តី នាម
នទី, ស្ទឹង ( សម្រាប់កាព្យ )។
-
សវមន្ទីរ នាម
មន្ទីរ, ផ្ទះ, រោង, សាលាតម្កល់សព; មេរុ ( មេន )។
-
សវរថ នាម
រថដឹកនាំសព។
-
សវវាហៈ នាម
អ្នកសែងសព, អ្នកសែងខ្មោច។
-
សវិញ្ញាណកទ្រព្យ នាម
ទ្រព្យមានវិញ្ញាណ
-
សវិញ្ញាណកៈ គុណនាម
ដែលមានវិញ្ញាណ។
-
សសរ នាម
គ្រឿងទព្វសម្ភារៈជាជំហរទ្រឬទប់គ្រឿងប្រុងទាំងពួង
-
សសរកន្លោង នាម
សសរទ្រូង, សសរកណ្ដាលដែលជាមេលើអស់សសរទាំងពួង។
-
សសរខឿន នាម
បង្គោលខឿន។
-
សសរជើងរៀង នាម
សសរជួងខាង។
-
សសរទ្រូង នាម
សសរកណ្ដាលដែលទ្រមេដំបូលឬដែលទ្រធ្នឹមល្វែងកណ្ដាល ( សសរគ្រឹះ )។
-
សសរប្រឡៅមូល នាម
សសរឈើដែលគេគ្រាន់តែច្រាស់សំបកចេញហើយគេច្រាស់ឬឈូសសម្អាតឱ្យមូលប៉ុណ្ណោះ។
-
សសរលញ់ នាម
សសរឈើខ្លឹមដែលគេឈូសដល់ខ្លឹមសម្អាតឱ្យរលីងរលោងមានសណ្ឋានមូលដូចទៀន។
-
សសរសកអំពៅ នាម
សសរឈើដែលគេចាំងឬឈូសឱ្យមានជ្រុង៥ឬ៦ជុំវិញ។
-
សសរស្ដម្ភ នាម
សសរដែលគេបណ្ដុះភ្ជាប់លើធ្នឹមទាបត្រង់ល្វែងបាំងសាចវិហារឬសាលា។
-
សសាង្ក នាម
ជោតិភាពមានស្នាមទន្សាយឬមានរូបទន្សាយជាគ្រឿងសម្គាល់ ( ព្រះចន្ទ្រ )។ព្រះចន្ទ្របានជាហៅសសាង្កព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្ទ្រផ្ដិតរូបពោធិសត្វ, កាល ( ព្រះសក្យមុនី ) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប ...
-
សសិ នាម
ព្រះចន្ទ្រ ( ម . ព . សសិននិងសសាង្គផង )។
-
សសិត កិរិយាសព្ទនាម
ច្បូតស្លាបរឿយៗដោយចំពុះដើម្បីឱ្យរាបទាប
-
សសិន នាម
ជោតិភាពមានរូបទន្សាយ ( ព្រះចន្ទ្រ ); ប្រើជាសសិក៏មាន។
-
សសិពារ នាម
( ម . ព . សសិវារៈ )។
-
សសិមណ្ឌល នាម
វង់ព្រះចន្ទ្រ។
-
សសិរង្សី នាម
រស្មីព្រះចន្ទ្រ។
-
សសិវារៈ នាម
ថ្ងៃចន្ទ្រ។
-
សសិសោភា នាម
លម្អព្រះចន្ទ្រ។
-
សសី នាម
( ម . ព . សសិន )។
-
សសឹក កិរិយាសព្ទគុណកិរិយា
ខ្សឹកខ្សួលម្ដងៗ
-
សសុកមម៉ុក គុណនាម
សុកមម៉ុកក្រៃពេក
-
សសុររាជ នាម
ព្រះរាជាជាបិតាក្មេក។
-
សសុរៈ នាម
បិតាក្មេក; ( រ . ស .)
-
សសុល កិរិយាសព្ទ
ដូចគ្នានឹងត្រសុលដែរ ( និយាយតាមទម្លាប់ប្រើ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។