វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 62 / 204
-
សល់វ៉ល់ គុណនាម
ដែលទទាក់ទទាម, វិលវល់, មិនដាក់លាក់, សាំញ៉ាំ, សាន់វុ័ណ្ឌ; រាយមាយ
-
សល់សែន គុណនាម
សល់រាប់សែន, ច្រើនក្រៃ
-
សល្យកម្ម នាម
ការវះកាត់ដើម្បីព្យាបាលជំងឺ, ការវះកាត់ដើម្បីកែសម្ផស្សជាដើម។
-
សល្យត័ច នាម
អម្បូរសត្វសមុទ្រឥតឆ្អឹងកងម្យ៉ាងមានស្បែករឹងមុត។ពួកផ្កាយសមុទ្រ។
-
សល្យពេទ្យ នាម
គ្រូពេទ្យផ្នែកវះកាត់។
-
សល្យព្យាបាល នាម
វិធីសាស្រ្តព្យាបាលជំងឺដោយការវះកាត់ការចាក់នឹងម្ជុលឬការទាញតម្រង់ដោយដៃ។
-
សល្យវិទូ នាម
ពេទ្យជំនាញខាងវះកាត់។
-
សល្យវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីវិធីព្យាបាលជំងឺដោយវះកាត់ចាក់នឹងម្ជុលឬទាញតម្រង់។
-
សល្យសាល នាម
បន្ទប់មានអនាម័យសម្លាប់មេរោគត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យបំពាក់បរិក្ខារសម្រាប់ការវះកាត់តូចធំនិងការព្យាបាលផ្សេងៗ។
-
សល្លាប នាម
ការចរចារកគ្នា, ការពោលពាក្យរួសរាយឬរាក់ទាក់រកគ្នា។
-
សល្លាបកថា នាម
ពាក្យចរចា; សម្ដីរួសរាយឬរាក់ទាក់។
-
សវ នាម
សព, សាកសព។
-
សវកម្ម នាម
ការរម្លាយសព, ឈាបនកិច្ច។
-
សវកិច្ច នាម
( ម . ព . សវកម្ម )។
-
សវទាហិក នាម
អ្នករម្លាយសព, អ្នកដុតខ្មោច។
-
សវទាហិកា នាម
( ម . ព . សវទាហិក )។
-
សវនកតា នាម
អ្នកស្ដាប់ក្រុមអ្នកស្ដាប់។
-
សវនកម្ម នាម
សកម្មភាពត្រួតពិនិត្យផ្ទៀងផ្ទាត់ដំណើរការឬប្រព័ន្ធគុណភាពនៅនឹងកន្លែងដើម្បីធានាប្រសិទ្ធភាពតម្លាភាពនៃការប្រើប្រាស់ធនធាន
-
សវនករ នាម
រូបវន្តបុគ្គលឬនីតិបុគ្គលដែលអនុវត្តការងារសវនកម្មដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម។
-
សវនកាល នាម
ពេលដែលគួរស្ដាប់, ពេលកំពុងស្ដាប់។
-
សវនកិច្ច នាម
កិច្ចដែលត្រូវស្ដាប់។
-
សវនដ្ឋាន នាម
ផ្នែកមួយនៃរោងល្ខោនឬសាលមហោស្រពដែលទស្សនិកជនអង្គុយ, សាលសហសិក្សាដែលទីនោះពួកនិស្សិតអង្គុយស្ដាប់សាស្រ្តាចារ្យធ្វើបទឧទ្ទេសនាម។
-
សវនមាត្រ នាម
ឧបករណ៍ឬម៉ាស៊ីនវាស់កម្រិតនៃការឮ។
-
សវនាការ កិរិយាសព្ទ
ខ្មែរប្រើជាកិ . " ស្ដាប់ " ក៏មាន; ( រ . ស .)
-
សវនាការកំបាំងមុខ នាម
ការជំនុំជម្រះដែលអវត្តមានរបស់ភាគីទាំងពីរឬភាគីណាមួយ។
-
សវនានិសង្ស នាម
អានិសង្សដែលបានពីការស្ដាប់។
-
សវនីយ៍ គុណនាម
ដែលគួរស្ដាប់, ដែលត្រូវស្ដាប់
-
សវនីយ៍លេខា នាម
( ម . ព . រាជ )។
-
សវនូបចារ នាម
ទីមានចម្ងាយល្មមស្ដាប់សំឡេងឮទៅវិញទៅមក។
-
សវនៈ នាម
ការឮ, ការស្ដាប់; ត្រចៀក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។