វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 61 / 204
-
សរីរសាស្ត្រ នាម
( ម . ព . សរីរវិទ្យា )។
-
សរីរសោសន នាម
ការបង្អត់ខ្លួនឱ្យស្គាំងស្គម។
-
សរីរសំស្ការ នាម
ការរម្លាយរូប, ឈាបនកិច្ច។
-
សរីរាការ នាម
អាការៈក្នុងខ្លួន ( មានសក់, រោមជាដើម )។
-
សរីរាង្គ នាម
សព៌ាង្គកាយដែលមានមុខងារពិសេស
-
សរីរាង្គបន្តពូជ នាម
( ម . ព . លិង្គ, យោនី, ប្រដាប់ភេទ, សរីរាង្គភេទ )។
-
សរីរាង្គភេទ នាម
( ម . ព . លិង្គ, យោនី, ប្រដាប់ភេទ, សរីរាង្គបន្តពូជ )។
-
សរីរាវយវៈ នាម
ប៉ែកឬចំណែកនៃសរីរៈ ( មានដៃ, ជើងជាដើម )។
-
សរីរិន នាម
អ្នកមានសរីរៈគឺមនុស្ស, សត្វ, សត្វលោក។
-
សរីរិនី នាម
( ម . ព . សរីរិន )។
-
សរីរៈ នាម
អត្តភាព, រូប, រាងកាយ, ខ្លួនប្រាណ; សាកសព; រាងឆ្អឹង
-
សរីស្រឹប នាម
សត្វលូន, ឧរគសត្វ
-
សរុប កិរិយាសព្ទ
រួបរួម, ប្រមូលរួមគ្នា; រួមសេចក្ដី, ប្រមូលសេចក្ដីដោយសង្ខេប ( ច្រើនប្រើសរូបជាង )
-
សរូប កិរិយាសព្ទ
( ម . ព . សរុប )។
-
សរូបកថា នាម
ពាក្យរួបរួម។
-
សរូបនិទ្ទេស នាម
ការសម្ដែងចេញដោយសរុប, ការញែកសេចក្ដីដោយសង្ខេប។
-
សរូបន័យ នាម
ន័យសង្ខេប, សេចក្ដីពន្យល់ដោយរួបរួម។
-
សរោជ នាម
ឈូក ( ព . ការ . ប្រើជាសារោជក៏បាន )។
-
សរោជបុស្ប នាម
ផ្កាឈូក; ប្រើជាសរោជបុប្ផាក៏បាន ( សម្រាប់ប្រើក្នុងកាព្យ )
-
សរៈ នាម
សំឡេង; ស្រៈ។
-
សលាក នាម
ស្លាក; ឆ្នោត។
-
សលាកបត្រ នាម
ក្រដាសឬប័ណ្ណសម្គាល់។
-
សលាកបរិវត្តន៍ នាម
ការផ្លាស់ឬប្ដូរស្លាក; ការផ្លាស់ឬប្ដូរឆ្នោត។
-
សលាកភត្ត នាម
ភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាកដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក
-
សលាកវិចារណ៍ នាម
ការចាប់ស្លាក; ការបោះឆ្នោត។
-
សលាកានុវត្តន៍ កិរិយាសព្ទ
អនុវត្តន៍តាមឆ្នោត។
-
សលាដុផល នាម
ផ្លែខ្ចី។
-
សលៀង នាម
គ្រែស្នែងលាត ( រ . ស .)
-
សល់ កិរិយាសព្ទ
សេស, នៅមាន, នៅមិនទាន់អស់, លើស, លើសពីចំនួនដែលត្រូវការ
-
សល់ផល គុណនាម
សល់ច្រើន, បរិបូណ៌
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។