វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 60 / 204
-
សរីរ នាម
( ម . ព . សរីរៈ )។
-
សរីរកាយ នាម
រាងកាយទាំងមូល, គ្រោងរូប។
-
សរីរកិច្ច នាម
ការរវល់ដោយរាងកាយ ( មានបន្ទោឧច្ចារៈបស្សាវៈជាដើម ); ការរម្លាយសព្វឬបញ្ចុះសព
-
សរីរជាត នាម
( ម . ព . សរីរជៈ )។
-
សរីរជៈ គុណនាម
ដែលកើតចេញអំពីសរីរៈ។
-
សរីរធាតុ នាម
ធាតុដែលប្រជុំនៅក្នុងខ្លួនគឺដី, ទឹក, ភ្លើង, ខ្យល់, អាកាស។
-
សរីរនិក្ខេប នាម
ការបោះបង់សរីរៈ; ការបញ្ចុះសព
-
សរីរបរិហារ នាម
ការថែរក្សាខ្លួន។
-
សរីរប្បដិជគ្គនៈ នាម
ការជម្រះឬសម្អាតសរីរៈ។
-
សរីរប្បដិព័ទ្ធ គុណនាម
ដែលជាប់ទាក់ទងដោយសរីរកាយ
-
សរីរប្បទេស នាម
សរីរកាយ, សព៌ាង្គកាយ។
-
សរីរប្បភា នាម
រស្មីឬពន្លឺដែលភ្លឺចេញអំពីសរីរកាយ
-
សរីរប្រតិព័ទ្ធ គុណនាម
( ម . ព . សរីរប្បដិព័ទ្ធ )។
-
សរីរប្រទេស នាម
សព៌ាង្គកាយគឺរូបរាងកាយទាំងមូល។
-
សរីរប្រភា នាម
( ម . ព . សរីរប្បភា )។
-
សរីរព័ណ៌ នាម
សម្បុរសរីរៈ។
-
សរីរព្យាបាល នាម
វិធីសាស្រ្តព្យាបាលជំងឺដោយប្រើភ្នាក់ងាររូបធម្មជាតិឬសិប្បនិមិ្មត
-
សរីរភេទ នាម
ការបែកធ្លាយសរីរៈ, ដំណើររំលាងខន្ធ, មរណភាព
-
សរីរយន្ត នាម
យន្តគឺសរីរៈ, សរីរកាយដែលទុកដូចជាគ្រឿងយន្ត។
-
សរីរយន្ត្រ នាម
( ម . ព . សរីរយន្ត )។
-
សរីរយាត្រា នាម
ការចិញ្ចឹមជិវីត, ការរស់នៅ។
-
សរីររក្សា នាម
( ម . ព . សរីរព្យាបាល )។
-
សរីររូបធាតុ នាម
រូបធាតុក្នុងសរីរៈគឺធាតុដែលមានរូបផ្សេងៗក្នុងសរីរកាយ។
-
សរីរវណ្ណ នាម
( ម . ព . សរីរព័ណ៌ )។
-
សរីរវិជ្ជា នាម
វិជ្ជាឬក្បួនសម្រាប់រៀនសង្កេតចំណាំអាការៈក្នុងខ្លួនឱ្យដឹងដោយការវះកាត់ជាដើម ( សម្រាប់ពេទ្យ )។
-
សរីរវិទ្យា នាម
( ម . ព . សរីរវិជ្ជា )។
-
សរីរវិមោក្ខ នាម
ការរួចផុតចាកសរីរៈ ( មរណភាព )។
-
សរីរវិមោក្សណ៍ នាម
( ម . ព . សរីរវិមោក្ខ )។
-
សរីរសណ្ឋាន នាម
ទ្រង់ទ្រាយសរីរៈ, បែបភាពឬរាងរៅរបស់រូបកាយ។
-
សរីរសន្ធិ នាម
តំណសរីរៈ, សន្លាក់ឆ្អឹង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។