វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 58 / 204
-
សម្អុយ កិរិយាសព្ទ
ធ្វើឱ្យស្អុយ, និយាយឱ្យស្អុយកេរ្តិ៍ឈ្មោះគេ
-
សម្អុយគគ្រុក កិរិយាសព្ទ
ខូចកេរ្តិ៍ឈ្មោះដូចជាសម្អុយដែលដង្កូវចុះគគ្រុក។
-
សម្អេក នាម
មន្ទិលដែលនៅជាប់នឹងធ្មេញ, អាចម៍ធ្មេញ
-
សម្អែល កិរិយាសព្ទគុណកិរិយា
បញ្ចេញពោះឱ្យឃើញស្អែល
-
សយ នាម
រោមជាកញ្ចុំឬសំណុំរោមនៅកសត្វមានក្ងោកនិងសីហៈជាដើម
-
សយនកាល នាម
ពេលដេក។
-
សយនដ្ឋាន នាម
កន្លែងសម្រាប់ដេក។
-
សយនវេលា នាម
( ម . ព . សយនកាល )។
-
សយនា នាម
( ម . ព . សយនៈ )។
-
សយនាសនៈ នាម
ទីដេកនិងទីអង្គុយ ( សេនាសនៈ )។
-
សយនោកាស នាម
ឱកាសសម្រាប់ដេក; ពេលទំនេរសម្រាប់ដេក។
-
សយនៈ នាម
ទីឬកន្លែងដេក, ដំណេក; ការដេក, ឥរិយាបថដេក។
-
សយម្ពរា នាម
ស្រីដែលរើសរកប្ដីខ្លួនឯងតាមស្ម័គ្រចិត្ត
-
សយម្ភូ នាម
អ្នកកើតឯង; អ្នកបានសម្រេចគុណវិសេសខ្លួនឯង។ព្រះសម្មាសម្ពុទ្ធ; ព្រះបច្ចេកពុទ្ធ
-
សយសង្វារ នាម
សំណុំខ្សែសង្វារ
-
សយាលុ គុណនាម
ដែលងុយដេកច្រើន, ដែលមានចំណូលខាងដេក, ល្មោភដេក
-
សយូវ នាម
( ម . ព . ស្រយូវ )។
-
សយ្យា នាម
ការដេក, ការសម្រេចឥរិយាបថដេក។
-
សយ្យាសន៍ នាម
ទីដេកនិងទីអង្គុយ ( សយនាសន )។ខ្មែរច្រើនប្រើជាកិ . ក្លាយសេចក្ដីថា " ដេក " ក៏មាន, ជាន . " ការដេក " ក៏មាន, ប្រើជា ( រ . ស .)
-
សរ កិរិយាសព្ទនាម
ព្រួញ, កាំ, កាំធ្នូ, កាំស្នា
-
សរជាតិ កិរិយាសព្ទ
ដឹងជាតិ។
-
សរជ័យ នាម
សរមានជ័យ។
-
សរញាណ នាម
ពិចារណាឬរំពឹងដឹងហេតុច្បាស់ទៅខាងអតីតកាលឬខាងអនាគតកាល
-
សរណក្ខ័យ នាម
ដំណើរអស់ទីពឹង, អស់ទីពំនាក់។
-
សរណក្ស័យ នាម
( ម . ព . សរណក្ខ័យ )។
-
សរណគមន៍ នាម
ការពោលពាក្យប្ដេជ្ញាយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីរឭកឬជាទីពឹង ( ព . ពុ .)។
-
សរណដ្ឋាន នាម
ទីសម្រាប់ជ្រកកោន, ទីសម្រាប់ពឹងពំនាក់អាស្រ័យដែលគួរដល់ការគោរពបូជា
-
សរណត្រ័យ នាម
ប្រជុំបីនៃសរណៈគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ( ព . ពុ .)។តាមលទ្ធិព្រាហ្មណ៍ថាប្រជុំបីនៃសរណៈគឺព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ។
-
សរណទាន នាម
ការឱ្យសរណគមន៍ ( ព . ពុ .)។
-
សរណទាយក នាម
អ្នកឱ្យសរណគមន៍ ( ព . ពុ .)។អ្នកឱ្យទីពំនាក់, អ្នកឱ្យទីពឹង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។