វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 56 / 204
-
សម្រៀមៗ គុណកិរិយា
ដែលដើរបោះជំហានវែងៗសន្សឹមៗដោយអាការរយីករយាក។
-
សម្រេក នាម
សេចក្ដីស្រេក
-
សម្រេង កិរិយាសព្ទ
ធ្វើឱ្យរឹង, ពង្រីង
-
សម្រេច កិរិយាសព្ទ
ធ្វើឱ្យស្រេច, ឱ្យហើយស្រេច, ឱ្យដាច់ស្រេច
-
សម្រេចចិត្ត កិរិយាសព្ទ
ជ្រើសរើសយកអ្វីមួយជាចុងក្រោយបន្ទាប់ពីមានការរារែក។
-
សម្រេចសម្រាន្ត កិរិយាសព្ទ
នៅជាសុខសាន្ត
-
សម្រេចសម្រួល កិរិយាសព្ទ
ធ្វើឱ្យស្រេចដោយស្រួល, សម្រួលឱ្យបានស្រេច។
-
សម្រេចឥរិយាបថ កិរិយាសព្ទ
ញ៉ាំងឥរិយាបថ៤ ( ដើរ, ឈរ, អង្គុយ, ដេក ) ឱ្យប្រព្រឹត្តទៅ, នៅអាស្រ័យ, គង់នៅ។ល។
-
សម្រេចឥរិយាបថដេក កិរិយាសព្ទ
សម្រេចការដេក ( ដេក )។
-
សម្រេះ នាម
ការស្រេះ; ប្រហោងធ្លុះដែលគេស្រេះរួចហើយ
-
សម្រែក នាម
សូរស្រែក
-
សម្រែកសត្វ នាម
គ្រឿងកាំជ្រួចរន្ទាឬភ្ញីទៀនជាដើមដែលផ្ទុះលាន់ឮសូរស្រដៀងនឹងសម្រែកសត្វមានដំរីជាដើម។
-
សម្រែង គុណនាមនាម
ដែលកើតស្រែង; អ្នកដែលកើតស្រែង
-
សម្រោច គុណនាម
ដែលគេស្រោចឬដែលធ្លាក់ស្រោចមកលើ។
-
សម្រោប នាម
ការស្រោប
-
សម្រោះ កិរិយាសព្ទ
ធ្វើឱ្យសោះ, ឱ្យស្ងួត, ឱ្យអស់រសជាតិ
-
សម្ល នាម
ម្ហូបដែលកើតពីស្ល
-
សម្លកកូរ នាម
ឈ្មោះសម្លខ្មែរម្យ៉ាងផ្សំដោយបន្លែចម្រុះច្រើនមុខមានចេកខ្ចីខ្នុរខ្ចីត្រប់ត្រប់ពុតលំញងស្លឹកបាសស្លឹកងប់ស្លឹកកន្ទ្រង់ត្រួយម្រុំ ... ផ្សំដោយគល់ស្លឹកគ្រៃអង្គរលីងប្រហុកនិងត្រីសាច់បក្សី។ល។
-
សម្លក់ កិរិយាសព្ទ
បើកភ្នែកធំសម្លឹងត្រង់ទៅរកដោយធ្វើមុខមាំឬធ្វើមុខស្មើ ( ហាក់ដូចជាស្លក់ )
-
សម្លក់ផ្លៀកៗ កិរិយាសព្ទ
សម្លក់ម្ដងៗធ្វើមុខស្មើដោយមានសេចក្ដីត្រូវការចង់បាន, ចង់បរិភោគឬដោយស្រឡាញ់, ដោយនឹកស្ដាយ។
-
សម្លចាស់អំបិល នាម
សម្លប្រៃបន្តិច។
-
សម្លប កិរិយាសព្ទ
ធ្វើឱ្យស្លបចូល, ឱ្យស្របចូល
-
សម្លបរោម កិរិយាសព្ទ
ធ្វើរោមឬស្លាបឱ្យស្លប។
-
សម្លបស្លាប
( ម . ព . សម្លបរោម )។
-
សម្លសំដៅ នាម
សម្លដែលគេបម្រុងចំពោះមនុស្សម្នាក់ៗ។ ( ព . សា .) សម្លរាយរងឬសម្លទាំងពួង។
-
សម្លាក នាម
ស្លាកស្នាម
-
សម្លាក់សំខាន់ គុណនាម
ដែលជាគោលឬជាប្រធានដ៏សំខាន់, ដែលជាការមែនមាំ, ដែលប្រាកដប្រជា
-
សម្លាញ់ គុណនាម
ដែលជាទីស្រឡាញ់ពេញចិត្ត
-
សម្លាញ់ភ្ងា នាម
សម្លាញ់ពុំងា, សម្លាញ់ស្មើចិត្ត។
-
សម្លាប់ កិរិយាសព្ទ
ធ្វើឱ្យស្លាប់, បំបាត់ជីវិត, ផ្ដាច់ជីវិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។