វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 51 / 204
-
សម្ពល នាម
ស្បៀងសម្រាប់ដើរផ្លូវ, ស្បៀងលៀងជីវិតតាមផ្លូវឆ្ងាយ
-
សម្ពលី នាម
ស្រីមេអណ្ដើក; ស្រីជាមេលើពួកពេស្យា។
-
សម្ពាធ គុណនាមនាម
ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក។
-
សម្ពាធកោដ្ឋ នាម
កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត។
-
សម្ពាធគ្រឹះ នាម
ផ្ទះចង្អៀត។
-
សម្ពាធចិត្ត នាម
ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ។
-
សម្ពាធដ្ឋាន នាម
ទីចង្អៀត; អវយវៈកំបាំង។
-
សម្ពាធន នាម
( ម . ព . សម្ពាធ )។
-
សម្ពាធនភាព នាម
ការគាបសង្កត់, ស្ថានភាពតឹងតែង, ភាពតូចចង្អៀត។
-
សម្ពាធបថ នាម
ផ្លូវចង្អៀត។
-
សម្ពាធបរិយាកាស នាម
កម្លាំងសង្កត់មកលើផ្ទៃផែនដីកើតឡើងដោយបរិយាកាស។
-
សម្ពាធប្រាប្ដ គុណនាម
ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត។
-
សម្ពាធមគ្គ នាម
( ម . ព . សម្ពាធបថ )។
-
សម្ពាធមាគ៌ា នាម
( ម . ព . សម្ពាធមគ្គ )។
-
សម្ពាធរច្ឆា នាម
ច្រកឬប្រហប់ចង្អៀត។
-
សម្ពាធាវាស នាម
អាវាស, លំនៅចង្អៀត។ល។
-
សម្ពាយ នាម
បង្វិចដែលវេចស្ពាយ
-
សម្ពាហក នាម
អ្នកគក់ច្របាច់, អ្នកចាប់សរសៃឱ្យ, អ្នកនួត, ហ្មនួត។
-
សម្ពាហណៈ នាម
( ម . ព . សម្ពាហនកម្ម )។
-
សម្ពាហនកម្ម នាម
ការគក់ច្របាច់, ការចាប់សរសៃឱ្យ, ការនួត
-
សម្ពាហិកា នាម
( ម . ព . សម្ពាហក )។
-
សម្ពឹក គុណនាមនាម
ដែលស្ពឹក, យឺត, ច្រអូស; សាច់ស្ពឹក; កិរិយាស្ពឹក, យឺត, ច្រអូស
-
សម្ពុទ្ធ នាម
អ្នកដឹងព្រម, អ្នកភ្ញាក់ខ្លួន, លោកអ្នកត្រាស់ដឹង; ...
-
សម្ពុទ្ធទេសិត នាម
ធម៌ដែលព្រះសម្ពុទ្ធទ្រង់ត្រាស់សម្ដែង។
-
សម្ពុទ្ធធម៌ នាម
ធម៌របស់ព្រះសម្ពុទ្ធ, ពុទ្ធសាសនា។
-
សម្ពៀត នាម
ប្រដាប់ត្បាញដោយចម្រៀកចចូត, ស្លឹកត្នោត, ស្លឹករឹត, ... ឬធ្វើដោយស្បែកសម្លាប់មានរាងស្ពៀតសម្រាប់ដាក់អ្វីៗស្រាលៗ
-
សម្ពែះ គុណនាមនាម
ដែលស្ពែះ; អាការឬសណ្ឋានស្ពែះ
-
សម្ពោធ នាម
ការរំឭក; ការថ្លែងសេចក្ដីដោយច្បាស់លាស់; ការពោលពាក្យប្រាស្រ័យរកគ្នា; ការហៅគ្នាចំពោះមុខ; ...។
-
សម្ពោធនៈ នាម
ការហៅក្នុងទីចំពោះមុខ, ការស្រែកហៅឬហៅ, អាលបនៈ ( ព . វ .) ដូចជានាង! ឯងទៅណាហ្នឹង?; កូន! ឯងខំប្រឹងរៀនទៅណ៎ះកូនណា៎!; ឬប្រើពាក្យថាបពិត្រ, ម្នាល, នែ, ហៃ, ដូចជាបពិត្រមហារាជ, ម្នាលកូន, នែវ៉ី, ហៃបា ( អាលបនៈនិងសម្ពោធនៈជាវេវចនៈនឹងគ្នាប្រើជួសគ្នាបាន )។
-
សម្ពោធន៍ នាម
( ម . ព . សម្ពោធ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។