វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 5 / 204
-
សគ្គគាមិនី នាម
( ម . ព . សគ្គគាមី )។
-
សគ្គគាមី នាម
អ្នកដែលនឹងបានទៅកើតឯឋានសួគ៌។
-
សគ្គមគ្គ នាម
ផ្លូវទៅឋានសួគ៌ ( ផ្លូវសួគ៌ )។
-
សគ្គមោក្ខ នាម
សួគ៌និងនិញ្វន។
-
សគ្គមោក្ខមគ្គ នាម
ផ្លូវសួគ៌និងនិញ្វន។
-
សគ្គវាសិន
( ម . ព . សគ្គវាសី )។
-
សគ្គវាសី នាម
អ្នកនៅក្នុងឋានសួគ៌ ( ទេវតាទូទៅ )។
-
សង កិរិយាសព្ទ
ឱ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឱ្យគេជាជំនួសរបស់ដែលខូចដែលវិនាសព្រោះខ្លួន
-
សងខាង នាម
ពីរខាង
-
សងសឹក កិរិយាសព្ទ
ធ្វើអាក្រក់តបទៅរកវិញ, បំផ្លាញតបទៅវិញ, ចងពៀរតប
-
សង៉ា គុណនាម
ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា
-
សង៉ារាសី នាម
សង្ហារាសី ( រាសីរុងរឿង )។
-
សង់ កិរិយាសព្ទ
ប្រជុំគ្រឿងទព្វសម្ភារៈធ្វើឱ្យកើតបានជាលំនៅ
-
សង់ខ្យា នាម
ឈ្មោះនំមួយប្រភេទធ្វើដោយស៊ុតទាលាយស្ករ
-
សង់គោល គុណកិរិយា
ដួលឬរលំខ្លាំង; បោល, រត់, ស្ទុះពេញទំហឹង
-
សង់ជ្រោង គុណកិរិយា
ដែលដួលមិនរលំព្រោះទប់ដោយដៃនិងជើងជ្រែងចំកោងខ្លួនដូចជាជ្រោងឱ្យនៅនឹងបាន
-
សង់ត្រូមែរ នាម
កន្លែងក្រូម៉ាទីតទាំងពីរជាប់គ្នានិងត្រូវបានភ្ជាប់ទៅនឹងសរសៃអាក្រូម៉ាទិក។
-
សង់ទីម៉ែត្រ នាម
មាត្រារង្វាស់ប្រវែង១០មិល្លីម៉ែត្រ
-
សង់ទ្រយុង គុណកិរិយា
ដែលធ្លាក់ឬដួលចំហុងក្បាលចុះក្រោម
-
សង់ផ្ទះ គុណនាម
( ព . ប្រ .) ដែលឈឺជាប់ជានិច្ចតាំងនៅយូរ, ដែលឈឺតត្រំតត្រើយមើលមិនជា
-
សង់សឿ នាម
ឈ្មោះពស់ឥតពិសមួយប្រភេទពួកពស់ព្រៃតែសម្បុរខ្នងខ្មៅរលើបក្រឡាស្រកាពីត្រឹមពាក់កណ្ដាលខ្លួនទៅក្បាលដូចក្រឡាស្រកាពស់វែកដំបូកពីពាក់កណ្ដាលខ្លួនទៅចុងកន្ទុយដូចពស់ព្រៃមាត្រធំជាងពស់ព្រៃលូនលឿនភ្លែត
-
សង្កត់ កិរិយាសព្ទនាម
ដាក់ទម្ងន់ពីលើដើម្បីឱ្យពៀច, ឱ្យរាប, ឱ្យទ្រោមឬកុំឱ្យកម្រើក, កុំឱ្យហើប, កុំឱ្យរើរួច
-
សង្កត់ធ្ងន់ កិរិយាសព្ទ
( ម . ព . គូសបញ្ជាក់ )។
-
សង្កត់សង្កិន កិរិយាសព្ទ
សង្កត់ដូចជាកិនរឿយៗឱ្យល្អិតខ្ទេចខ្ទី, បង្គ្របលើ; បៀតបៀនយកប្រយោជន៍
-
សង្កថា នាម
ពាក្យសន្ទនា, ការសន្ទនាគ្នា; ការថ្លែងសេចក្ដីមាត់ទទេ
-
សង្កប្ប នាម
សេចក្ដីត្រិះរិះ, តម្រិះ។
-
សង្កប្បគោចរ នាម
អារម្មណ៍ឬដំណើរគំនិតដែលត្រិះរិះ។
-
សង្ករ នាម
ការច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់; ដំណើរសាន់វ៉ាន់; សេចក្ដីខ្វល់ខ្លាំង។
-
សង្ករការណ៍ នាម
ហេតុឬដំណើរដែលនាំឱ្យច្របូកច្របល់, ...។
-
សង្ករភាព នាម
ភាវៈច្របូកច្របល់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។