វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 48 / 204
-
សម្ទាញ គុណនាមនាម
ដែលស្ទាញ; អ្វីៗដែលរីកស្ទាញ។
-
សម្ទាយ គុណនាម
សាមញ្ញ, ដែលជាធម្មតា, រាយរង, បន្ទាប់បន្សំ; ដែលរាប់រយរាប់ពាន់
-
សម្ទារ កិរិយាសព្ទគុណកិរិយា
ដែលស្រែកឮខ្ទរខ្ទារ, ស្រែកខ្លាំង
-
សម្ទីក គុណនាមនាម
ដែលស្ទីក; អ្វីៗដែលស្ទីក
-
សម្ទុះ នាម
កម្លាំងឬទំហឹងល្បឿនដែលស្ទុះ, ដែលលឿន
-
សម្ទុះក្អែក នាម
( ព . ប្រ .) សម្ទុះឬដំណើរដែលលោតអញ្ឆើលៗដូចជាក្អែកលោត ( ច្រើនប្រើសម្ទុះឬសំទុះជាង )
-
សម្ទូង នាម
ស្រូវដែលយកសំណាបស្ទូង, ស្រូវស្ទូង
-
សម្ទូងបែកគុម្ព នាម
សម្ទូងដែលលាស់បែកចេញជាគុម្ព។
-
សម្ទើញ គុណនាមនាម
ដែលស្ទើញ; អ្វីៗដែលមានសណ្ឋានស្ទើញ
-
សម្ទេះ គុណនាមនាម
ដែលស្ទេះ, ដែលរបេះរេចមាត់; សណ្ឋានដែលស្ទេះ, ដែលរបេះរេច
-
សម្ទែល កិរិយាសព្ទ
ធ្វើឱ្យឃើញស្ទែល
-
សម្ទែះ គុណនាមនាម
( ម . ព . សម្ទេះ )។
-
សម្នាក់ កិរិយាសព្ទ
ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា
-
សម្នាដៃ នាម
ស្នាដៃ, ថ្វីដៃ, ការដែលកើតឡើងដោយដៃ
-
សម្នាម នាម
ស្នាម
-
សម្បក នាម
អវយវៈនៃដើមឈើ, នៃផ្លែឈើជាដើមឬអវយវៈនៃសត្វពួកខ្លះដែលស្រោបពីខាងក្រៅដូចជា
-
សម្បជញ្ញៈ នាម
សេចក្ដីដឹងខ្លួន, ការមិនភ្លេចខ្លួន, ការប្រុងប្រយ័ត្នជានិច្ច; ការត្រិះរិះរំពឹងដឹងខ្លួនជាដរាប
-
សម្បជានមុសាវាទ នាម
ពាក្យកុហកដែលពោលដោយដឹងខ្លួនគឺដឹងថាខ្លួនមានទោសខុសពិតហើយពោលកុហកឬដឹងថាខ្លួនមានកំហុសពិតក៏បិទបាំងលាក់ទោសមិនប្រាប់គេក្នុងវេលាដែលគេត្រូវសួរ។
-
សម្បត្តិ នាម
សេចក្ដីសម្រេច, ការសមប្រកប; ការបរិបូណ៌; ការគ្រប់ព្រមឬគ្រប់គ្រាន់; សេចក្ដីសុខ; លំអ; គុណភាព; ទ្រព្យ, ធនធាន
-
សម្បត្តិភត្តតិរ៉ែ នាម
( ម . ព . ភត្តតិរែក )។
-
សម្បត្តិសម្បូណ៌ នាម
ការបរិបូណ៌ដោយសម្បត្តិ។
-
សម្បថ នាម
( ម . ព . សំបថ )។
-
សម្បទា នាម
( ម . ព . សម្ប័ទ )។
-
សម្បទាន នាម
ការប្រគល់ឱ្យ, ការឱ្យដល់ដៃ; ការឱ្យដាច់; ការទទួលអំណោយ
-
សម្បទានសាធន នាម
សាធនៈប្រាប់សេចក្ដីទទួលអំណោយ ( ចតុត្ថីវិភត្តិស្ទុះចេញជាអញ្ញបទ ), ប្រើក្នុងភាសាសំស្ក្រឹតនិងបាលី ( ព . វ .)។
-
សម្បទានសាធនៈ នាម
( ម . ព . សម្បទានសាធន )។
-
សម្បទានិក នាម
អ្នកទទួលសម្បទាន។
-
សម្បធាន នាម
ការពិចារណា, ការគិតឈ្លេចឈ្លីរកឱ្យឃើញ
-
សម្បយុត្ត កិរិយាសព្ទគុណនាម
ប្រកប, ផ្សំ; ដែលប្រកប, ដែលផ្សំហើយ, ដែលលាយច្រឡំ, ដែលរួមចូលគ្នា
-
សម្បយោគ នាម
ការប្រកប, ការផ្សំចូលគ្នា; ការរួបរួមគ្នា; សមាគម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។