វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 47 / 204
-
សម្ដីពាំស្រាយ នាម
( ព . ប្រ .) សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពុំបាន។
-
សម្ដីព្រៃផ្សៃ នាម
សម្ដីព្រៃៗពុំត្រូវតាមគតិធម៌គតិច្បាប់។
-
សម្ដីមានឱតភ័ន្ត នាម
សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង។
-
សម្ដីមុត នាម
សម្ដីក្លៀវក្លាហ៊ានស្ដីថាឱ្យគេម៉ាំងៗជ្រៅៗមិនញញើតមាត់។
-
សម្ដីរដាក់រដុប នាម
( ព . ប្រ .) សម្ដីរអាក់រអួលឬសម្ដីខ្ពស់ៗទាបៗពុំរាបសា។
-
សម្ដីរដិបរដុប នាម
( ព . ប្រ .) សម្ដីខ្ពស់ៗទាបៗខុសខ្លះត្រូវខ្លះ; គំនិតរបិញរបុញខ្ពស់ៗទាបៗ។
-
សម្ដីល្ហាច នាម
( ព . ប្រ .) សម្ដីរាយពពាយឬភរភាយមិនចេះអស់មិនចេះហើយ
-
សម្ដីល្ហាចល្ហ នាម
( ព . ប្រ .) សម្ដីរាយពពាយឬភរភាយល្ហឥតទើសទាក់។
-
សម្ដីសជាតិមារយាទសត្រកូល នាម
( ព . ទ . បុ .) សំនៀងភាសាសប្រាប់ឱ្យគេស្គាល់ជាតិឫកពាមារយាទសម្រាប់ឱ្យគេស្គាល់ពូជត្រកូល។
-
សម្ដីសំដៅ នាម
( ម . ព . សំដៅប .)។
-
សម្ដីស្រួយស្រែស នាម
សម្ដីស្រួយច្បាស់លាស់ ( សម្ដីរឹងតែពីរោះ )។
-
សម្ដីស្លាក់ស្លែង នាម
( ម . ព . សម្ដីស្លែងស្លាក់ )
-
សម្ដីស្លែងស្លាក់ នាម
សម្ដីអាក្រក់នាំឱ្យឈឺចិត្ត។
-
សម្ដីអម នាម
សម្ដីអនុលោមចាក់បណ្ដោយឱ្យបានត្រូវទាំងពីរខាង។
-
សម្ដឹង កិរិយាសព្ទ
ធ្វើឱ្យឃើញស្ដឹង
-
សម្ដឺត គុណនាមនាម
ដែលស្តឺត; រាងស្តឺត
-
សម្ដុល នាម
ដែលឡើងស្តុល; អ្វីៗដែលប៉ោងស្តុល។
-
សម្ដើង គុណនាមនាម
ដែលស្ដើង; អ្វីៗដែលស្ដើង
-
សម្ដើងហៀ គុណនាម
ស្ដើងហៀ។
-
សម្ដេច គុណនាម
ខ្ពង់ខ្ពស់, ឧដុង្គឧត្តម, ថ្កើងស័ក្ដិថ្កើងអំណាច, ថ្កើងថ្កាន។
-
សម្ដេចចៅពញា នាម
ឋានន្តរសេនាបតីទី១សម្រាប់ទោ។
-
សម្ដេចព្រះអគ្គមហេសី នាម
មហេសីដែលជាធំបំផុតជាងព្រះរាជទេវីទាំងពួង។
-
សម្ដេចព្រះអឃ៌អគ្គមហេសី នាម
ព្រះអគ្គមហេសីថ្លៃថ្លាគឺខត្តិយានីជាព្រះអគ្គមហេសីដែលបានមុទ្ធាភិសេករួមរាជាសនៈជាមួយនឹងព្រះរាជាជាព្រះរាជស្វាមី។
-
សម្ដេជ នាម
( ម . ព . សម្ដេច )។
-
សម្ដែង កិរិយាសព្ទ
ធ្វើឬបញ្ចេញឱ្យឃើញស្ដែង
-
សម្ដោក កិរិយាសព្ទ
ព្បួរស្ដោក, ប្រតោងស្ដោកចុះក្រោម
-
សម្ដោះ នាម
ទឹកមាត់ដែលស្ដោះ
-
សម្ទក់ គុណនាមនាម
ដែលស្ទក់, ដែលមានជើងស្ទក់; អ្វីៗដែលស្ទក់
-
សម្ទង់ នាម
ប្រដាប់សម្រាប់ស្ទង់, គ្រឿងស្ទង់
-
សម្ទល គុណនាមនាម
ដែលស្ទល; អ្វីៗដែលមានរាងស្ទល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។