វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 44 / 204
-
សមុច្ឆេទក្ស័យ នាម
( ម . ព . សមុច្ឆេទក្ខ័យ )។
-
សមុច្ឆេទប្បហាន នាម
ការលះកិលេសបានដោយដាច់ខាត
-
សមុច្ឆេទប្រហាន នាម
( ម . ព . សមុច្ឆេទ )។
-
សមុច្ឆេទមរណៈ នាម
សេចក្ដីស្លាប់ព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ជីវិត។
-
សមុច្ឆេទវិរតិ នាម
ការវៀរលែងចាកទោសដោយដាច់ខាត ( ការវៀររបស់ព្រះអរហន្ត )។
-
សមុជ្ជល គុណនាម
ដែលរុងរឿងខ្លាំង, ភ្លឺរន្ទាល, ច្រាលឆ្អៅ, សន្ធោសន្ធៅ, ព្រោងព្រាយ; ចិញ្ចែងចិញ្ចាច
-
សមុជ្ជលប្បភា នាម
រស្មីរុងរឿងខ្លាំង។
-
សមុជ្ជលរង្សី នាម
( ម . ព . សមុជ្ជល )។
-
សមុជ្ជលាភា នាម
ពន្លឺព្រោងព្រាយ, ចិញ្ចែងចិញ្ចាច។
-
សមុជ្ជលោភាស នាម
( ម . ព . សមុជ្ជលាភា )។
-
សមុដ្ឋាន នាម
ការតាំងឡើង, កើតឡើង, បណ្ដាលឡើង; ការក្រោកឡើង; ហេតុ, មូលហេតុ, ដើមហេតុ, កំណើតហេតុ, គោលដើម
-
សមុទយសច្ច នាម
តណ្ហាជាហេតុនៃសេចក្ដីទុក្ខរាប់ថាជាសច្ចៈមួយ ( ព . ពុ .)។
-
សមុទយៈ នាម
ការតាំងឡើង; ការប្រមូល, រួបរួម; ការទាក់ទងរកគ្នា; មូលហេតុ
-
សមុទាចារ នាម
សេចក្ដីតាំងចិត្ត; ហេតុ, ការណ៍; ការស្រែកហៅ; ការពោលអួត។
-
សមុទាចារសព្ទ នាម
សូរស្រែកហៅ។
-
សមុទាយ នាម
ពួក; ប្រជុំ; ការរួបរួម; សេចក្ដីស្មាន, ការកាត់ប្រមាណ; សង្គ្រាម, កងទ័ព។
-
សមុទាយវាចា នាម
សម្ដីស្មាន; ពាក្យរួបរួម។
-
សមុទាយវោហារ នាម
( ម . ព . សមុទាយវាចា )។
-
សមុទ័យ នាម
( ម . ព . សមុទយៈ )។
-
សមុទ្ទ នាម
អន្លង់ទឹកធំធេងជ្រាលជ្រៅល្ហល្ហេវលន្លឹមបាត់ត្រើយដែលមានអំបិលឬរសជាតិប្រៃស្មើភាគគ្នានឹងទឹក, សាគរ
-
សមុទ្ទកន្តា នាម
សម្លាញ់របស់សមុទ្រគឺទន្លេ, នទី។
-
សមុទ្ទកន្តារ នាម
ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ
-
សមុទ្ទជាត នាម
អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ។
-
សមុទ្ទសុប័ដ្ដន៍ នាម
កំពង់មាត់សមុទ្ទ។
-
សមុទ្រ នាម
( ម . ព . សមុទ្ទ )។
-
សមុទ្រកន្តារ នាម
( ម . ព . សមុទ្ទកន្តារ )។
-
សមុទ្រកាន្តា នាម
( ម . ព . សមុទ្ទកន្តារ )។
-
សមុទ្របត្នី នាម
ប្រពន្ធសមុទ្រគឺទន្លេ, នទី។
-
សមុទ្រមាលិនី នាម
កម្រងសមុទ្រគឺផែនដី។
-
សមុទ្រមេខលា នាម
ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។