វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 43 / 204
-
សមាហរណកម្ម នាម
ការចូលរួមទៅក្នុងក្រុមសង្គមឬស្ថាប័នដទៃទៀតដោយសម្របខ្លួនអនុលោមទៅតាមក្រុមនោះ។
-
សមាហរ័ណ នាម
ការរួមបញ្ចូលគ្នា។
-
សមាហិតចិត្ត នាម
ចិត្តដែលស្លុងស៊ប់មាំក្នុងអារម្មណ៍ល្អ; ចិត្តដែលតាំងនៅស៊ប់ក្នុងសមាធិ ( ព . ពុ .)។
-
សមិត គុណនាម
ដែលរួបរួមគ្នា, ដែលផ្សំបញ្ចូលគ្នាហើយ។
-
សមិតភូមិ នាម
សមរភូមិ។
-
សមិតវត្ថុ នាម
វត្ថុដែលដាក់ច្រឡុងជាមួយគ្នា។
-
សមិតស្ថាន នាម
( ម . ព . សមិតភូមិ )។
-
សមិតិ នាម
ការប្រជុំ, ការមកចួបជុំ; ទីប្រជុំ; សង្គ្រាម។
-
សមិតិដ្ឋាន នាម
ទីសម្រាប់ប្រជុំ។
-
សមិតិស្ថាន នាម
( ម . ព . សមិតិដ្ឋាន )។
-
សមិទ្ធ គុណនាម
ដែលសម្រេចឬដែលស្រេចហើយ; ដែលកើតការ។
-
សមិទ្ធកម្ម នាម
សកម្មភាពខិតខំប្រឹងប្រែងដែលធ្វើឱ្យសម្រេចបានសមិទ្ធផលសមស្របទៅនឹងទុនចំណាយ។
-
សមិទ្ធករ នាម
ផលិតករអ្នកធ្វើឱ្យសម្រេចជារូបរាង។ច្រើនប្រើតែផ្នែកភាពយន្ត
-
សមិទ្ធកិច្ច នាម
( ម . ព . សមិទ្ធ )។
-
សមិទ្ធក្រឹត្យ នាម
( ម . ព . សមិទ្ធ )។
-
សមិទ្ធផល នាម
ផល, ប្រយោជន៍ដែលបានសម្រេចហើយ។
-
សមិទ្ធិ នាម
សេចក្ដីសម្រេច; សេចក្ដីកើតការ, ការសម្រេចប្រយោជន៍ដ៏ស្តុកស្ដម្ភ, សំរឹទ្ធិ, លទ្ធផលដែលសម្រេចបានពិតៗដូចជាការកសាងសាលារៀន, ការលើកថ្នល់ឬលើកទំនប់ទឹកជាប្រយោជន៍សាធារណៈជាដើម។
-
សមិទ្ធិការណ៍ នាម
ហេតុនៃសេចក្ដីសម្រេច, ដំណើរដែលនាំឱ្យបានសម្រេច, ឱ្យកើតបាន។
-
សមិទ្ធិលទ្ធភាព នាម
កត្តាទាំងអស់ដែលពាក់ព័ន្ធទៅនឹងគ្រោងការរួមមានកត្តាសេដ្ឋកិច្ចច្បាប់បច្ចេកទេសនិងកាលវិភាគក្នុងគោលបំណងឱ្យដឹងពីភាពងាយស្រួលឬហានិភ័យនៅពេលអនុវត្តគ្រោងការនោះ
-
សមិទ្ធុបាយ នាម
ឧបាយនៃសេចក្ដីសម្រេច។ល។ ( ព . កា .) ថា
-
សមិទ្ធោបាយ នាម
( ម . ព . សមិទ្ធុបាយ )។
-
សមិន្ធន៍ នាមគុណនាម
គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស។ ( ព . កា .) ថា
-
សមីការ នាម
( គណិត .) សមភាពរវាងកន្សោមពីរនៅអមសងខាងនៃសញ្ញា (=)។
-
សមីការគីមី នាម
ការតាងប្រតិកម្មគីមីមួយក្នុងទម្រង់ជានិមិត្តសញ្ញានិងរូបមន្តគីមីហើយអង្គធាតុប្រតិករត្រូវបានសរសេរនៅអង្គខាងឆ្វេងនិងអង្គធាតុកកើតត្រូវបានសរសេរនៅអង្គខាងស្តាំចំណែកឯលេខមេគុណដែលនៅជាប់និមិត្តសញ្ញានិងរូបមន្តគីមីរបស់សារធាតុនីមួយៗបញ្ជាក់ពីតម្លៃដាច់ខាតនៃចំនួនស្ទើស្យូមេទ្រី
-
សមីបតា នាម
ភាពស្មើគ្នា, ភាពប្រហែលគ្នាភាពស្រដៀងគ្នា, ការប៉ាន់ប្រមាណ។
-
សមុច្ចយត្ថនិបាត គុណកិរិយា
( ម . ព . សមុច្ច័យ )។
-
សមុច្ចយត្ថវាចកនិបាត គុណកិរិយា
( ម . ព . សមុច្ច័យ )។
-
សមុច្ច័យ គុណកិរិយានាម
( ព . វ .) ពាក្យប្រាប់សេចក្ដីរួបរួមជាមួយ, ប្រើពាក្យថា " ផង, ដែរ "
-
សមុច្ឆេទ នាម
ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្ដិល; ការរំលាង; ការកម្ចាត់បង់។
-
សមុច្ឆេទក្ខ័យ នាម
ដំណើរអស់អាយុព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។