វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 40 / 204
-
សមភាគ នាម
ចំណែកស្មើគ្នា។
-
សមភាគី នាម
អ្នកដែលមានមុខតំណែងឬមុខងារដូចគ្នានៅតាមទីកន្លែងឬស្ថានភាពខុសៗគ្នា
-
សមភាព នាម
ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា។
-
សមភិហារ នាម
ដំណើរផ្ទួន, ច្រំដែល; ការធ្វើអ្វីឬការនិយាយផ្ទួនៗដដែលៗ។
-
សមភិហារកិច្ច នាម
កិច្ចការដែលត្រូវធ្វើដដែលៗ។
-
សមភិហារក្រឹត្យ នាម
( ម . ព . សមភិហារកិច្ច )។
-
សមភិហារភាព នាម
ភាពឬដំណើររបស់ការដដែលៗ, ផ្ទួនៗ, ច្រំដែល។
-
សមមាឌ កិរិយាសព្ទគុណនាម
ល្មមដល់មាឌ
-
សមមាត់ កិរិយាសព្ទគុណនាម
គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា
-
សមមូល គុណនាម
ដែលមានតម្លៃស្មើគ្នា។
-
សមយុទ្ធ នាម
សកម្មភាពហ្វឹកហាត់យោធាដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ
-
សមរ គុណនាមនាម
សង្គ្រាម, ទ័ព។
-
សមរកម្ម នាម
ការច្បាំងគ្នា។
-
សមរប្រកាសន៍ នាម
ការប្រកាសសង្គ្រាម។
-
សមរភូមិ នាម
ទីបោះទ័ព, ទីចម្បាំង។
-
សមរភូមិជ័យ នាម
ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត។
-
សមរមុទ្ធា នាម
កងទ័ពមុខ, ទ័ពស្រួច។
-
សមរម្យ គុណកិរិយាគុណនាម
ដែលត្រូវបែបត្រូវយ៉ាង, មិនទាស់ភ្នែក
-
សមរវិជយិន នាម
ការច្បាំងឈ្នះសឹក, ការឈ្នះសង្គ្រាម។
-
សមរាត្រី នាម
ពេលដែលព្រះអាទិត្យស្ថិតនៅចំពីលើខ្សែអេក្វាទ័រនាំឱ្យថិរវេលាថ្ងៃនិងយប់ស្មើគ្នានៅលើផ្ទៃផែនដីនៅថ្ងៃទី២១ខែមីនានិងថ្ងៃទី២៣ខែកញ្ញាជារៀងរាល់ឆ្នាំ។
-
សមវាយ នាម
សេចក្ដីព្រមព្រៀងជាមួយ; ការប្រជុំ; ការជួបជុំ; ការរួបរួមជាមួយ; ពួក, ក្រុម។
-
សមវាយត្ថនិបាត នាម
ពាក្យប្រាប់សេចក្ដីឬមានសេចក្ដីថា " ជាមួយ, ជាមួយនឹង ... មួយអន្លើដោយ ..., ព្រមដោយ ..., ព្រមទាំង ..." ( ព . វ .)
-
សមវិជ្ជា នាម
ចំណេះស្មើគ្នា។
-
សមវិទ នាម
អ្នកដែលមានចំណេះស្មើគ្នា។
-
សមវិទ្យា នាម
( ម . ព . សមវិជ្ជា )។
-
សមវិបាក នាម
ដែលមានវិបាកស្មើគ្នា; អំពើដែលមានផលស្មើគ្នា។
-
សមវេទយិត គុណនាម
ដែលមានមនោត្រូវគ្នា, ដែលមានគំនិតឬអារម្មណ៍ត្រូវគ្នា។
-
សមវ័យ នាម
អាយុស្មើគ្នា, ឆ្នាំដំណាលគ្នា។
-
សមសក្ដានុភូត គុណនាម
ដែលមានសក្ដានុភាពអំណាចថាមពលស្មើគ្នា។
-
សមសក្ដិ នាមគុណនាម
អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យសមអំណាច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។