វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 4 / 204
-
សក្ដានុភាព នាម
អានុភាពដ៏អង់អាច, ...
-
សក្ដិ នាម
អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង
-
សក្ដិត្រ័យ នាម
ប្រជុំ៣នៃស័ក្ដិឬអង្គ៣នៃរាជស័ក្ដិគឺព្រះរាជា, អមាត្យឬមន្ត្រី, ពលស័ក្ដិ ( ពលរដ្ឋដែលមានកេរ្តិ៍ឈ្មោះ )។
-
សក្ដិធរ នាម
អ្នកទ្រទ្រង់ស័ក្ដិ ( អ្នកមានស័ក្ដិ ); អ្នកកាន់រំពែង។
-
សក្ដិភូមិ នាម
ការគ្រប់គ្រងរដ្ឋដោយព្រះរាជាភាគច្រើនផ្អែកលើច្បាប់សាសនាដែលក្នុងនោះដីធ្លីនិងប្រជាជនជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះអង្គ
-
សក្បុស គុណនាម
សណាស់។
-
សក្យ នាម
ជនពួកមួយនៅក្នុងដែនសក្កៈ ( ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្តឬហិមាល័យ ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ
-
សក្យជនបទ នាម
ជនបទឬដែនរបស់ពួកសាក្យ " ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាលមានក្រុងកបិលវត្ថុឬកបិលព័ស្តុជារាជធានី; សម័យឥឡូវនេះដែននោះប្រែឈ្មោះជានេប៉ាល Nepal, រាជធានីឈ្មោះកដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល " ប្រែថា " ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឱ្យបាត់ "; កដ្ឋមណ្ឌូបំប្លែងចេញពីពាក្យកដ្ឋមណ្ឌបប្រែថា " ក្រុងមានសុទ្ធតែផ្ទះឈើ " ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូងគេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ ...។
-
សក្យត្រកូល នាម
ត្រកូលសាក្យ។
-
សក្យបុត្តិយ៍ នាម
បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ ( បព្វជិតពុទ្ធិក )
-
សក្យមុនី នាម
អ្នកប្រាជ្ញរបស់ពួកសាក្យ ( ព្រះសមណគោតមបរមគ្រូ )។
-
សក្យរដ្ឋ នាម
ដែនសក្យៈ។
-
សក្យរាជ នាម
ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ ( ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី )។
-
សក្យវង្ស នាម
ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ
-
សក្យសីហៈ នាម
( ព . ប្រ .) សីហៈឬសិង្ហរបស់ពួកសាក្យ ( ព្រះសក្យមុនី )
-
សក្លាត នាម
សំពត់កម្ពលគឺសំពត់ធ្វើដោយរោមសត្វមានសាច់ក្រាស់ជិតប្រើធន់បានយូរ, មានច្រើនបែប
-
សខិលភាស គុណនាម
ដែលមានវាចានាំឱ្យបានជាសំឡាញ់, នាំឱ្យកើតមិត្តភាព; ដែលមានសម្ដីឱបអរសាទរ
-
សខិលភាសា នាម
សម្ដីដែលនាំឱ្យបានជាសំឡាញ់, ដែលនាំឱ្យកើតមិត្តភាព; សម្ដីឱបអរសាទរ
-
សខិលភាសិនី នាម
( ម . ព . សខិលភាស )។
-
សខិលភាសី នាម
( ម . ព . សខិលភាស )។
-
សខិលសម្ភាស នាម
( ម . ព . សខិលភាស )។
-
សខិលសម្ភាសិនី នាម
( ម . ព . សខិលភាសិនី )។
-
សខិលសម្ភាសី
( ម . ព . សខិលភាសី )។
-
សគារវកថា នាម
សម្ដីដែលប្រកបដោយសេចក្ដីគោរព ( សម្ដីគោរព )
-
សគុណ គុណនាម
ដែលប្រកបដោយគុណ, ដែលមានគុណ, មានបំណាច់
-
សគោត្ត គុណនាម
ដែលជាប់ជាញាតិនឹងគ្នា
-
សគោត្រ គុណនាម
( ម . ព . សគោត្ត )។
-
សគ៌ៈ នាម
បរិច្ឆេទ, កណ្ឌ, កណ្ឌ, វគ្គ; ប៉ែក, ផ្នែក; ខ្សែ, ក្បាល ( របស់គម្ពីរ, សាស្ត្រា, ក្រាំង, សៀវភៅ )
-
សគ្គ នាម
ឋានសួគ៌។
-
សគ្គកថា នាម
សម្ដីសម្ដែងអំពីឋានសួគ៌, ពាក្យទេសនាប្រកាសអំពីឋានសួគ៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។