វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 39 / 204
-
សមណៈអាក្រាត នាម
( ម . ព . នគ្គសមណៈ )។
-
សមតា នាម
ភាពស្មើគ្នា, សមភាព; ភាពសមតុល្យ, តុល្យភាព។
-
សមតាទីផ្សារ នាម
លំនឹងរវាងបរិមាណការផ្គត់ផ្គង់និងបរិមាណតម្រូវការ។
-
សមតុល្យ នាម
ចំនួនដែលតាងផលសងរវាងឥណទាននិងឥណពន្ធសុទ្ធនៅក្នុងគណនីមួយ។
-
សមតេជះ នាម
តេជះ, អំណាចស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា។
-
សមតែ កិរិយាសព្ទ
គួរតែ, ល្មមតែ
-
សមត្ថ គុណនាម
ដែលអាច, ដែលអាចហាន។
-
សមត្ថកាល នាម
វេលាដែលនៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ ( វេលាកំពុងពេញកម្លាំង )។
-
សមត្ថកិច្ច នាម
កិច្ចការដែលពាក់ព័ន្ធនឹងសមត្ថភាពរបស់ក្រសួងឬស្ថាប័នណាមួយ, ច្រើននិយាយសំដៅលើក្រសួងមានតួនាទីបង្ក្រាបអំពើទុច្ចរិត, រកសន្តិសុខរកយុត្តិធម៌ជូនប្រជាជនស្លូតត្រង់និងសង្គម
-
សមត្ថគុណ នាម
គុណនៃសេចក្ដីអាចហាន។
-
សមត្ថចិត្ត នាម
ចិត្តហ៊ាន, ចិត្តមុត។
-
សមត្ថជន នាម
ជនទាំងឡាយក្រៅពីជននៅក្រោមអាណាព្យាបាលទូទៅនិងក្រៅពីជននៅក្រោមហិតូបត្ថម្ភនិងអនីតិជនដែលទទួលបានអត្តាធីនភាព។
-
សមត្ថបុរស នាម
បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ។
-
សមត្ថភាព នាម
ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត។
-
សមថ នាម
សេចក្ដីស្ងប់នៃចិត្ត, សេចក្ដីស្ងប់អារម្មណ៍រសេមរសាម, សមាធិធម៌។
-
សមថកម្មដ្ឋាន នាម
វេលាដែលនៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ ( វេលាកំពុងពេញកម្លាំង )។
-
សមថៈ នាម
( ម . ព . សមថ )។
-
សមទណ្ឌ នាម
អាជ្ញា, ពិន័យដែលសមនឹងទោសខុស។
-
សមទិន គុណនាម
ដែលទាន់សម័យ, ទំនើប។
-
សមធម៌ នាម
លក្ខខណ្ឌតម្រូវជាមូលដ្ឋាននៃយុត្តិធម៌សង្គមដែលជាប់ពាក់ព័ន្ធនឹងភាពត្រឹមត្រូវឬចំណែកត្រឹមត្រូវហើយខុសពីសមភាពឬចំណែកស្មើគ្នា។សមធម៌ទាមទារឱ្យករណីដូចគ្នាត្រូវបានគេប្រព្រឹត្តដោយស្មើភាពគ្នានិងករណីផ្សេងគ្នាត្រូវបានគេប្រព្រឹត្តដោយមិនស្មើភាពគ្នា
-
សមនាម នាម
ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា។
-
សមន្ធការ នាម
ភាពឬសភាពដែលធ្វើឱ្យងងឹតសូន្យដូចជាខ្វាក់, ដំណើរងងឹតសូន្យឈឹង
-
សមបរិមាត្រ គុណនាម
ដែលមានបរិមាត្រស្មើគ្នា។
-
សមបាទ គុណនាម
ដែលមានជើងដូចគ្នាទាំងអស់។
-
សមបី កិរិយាសព្ទ
គួរបី, គួរគប្បី
-
សមបុណ្យ គុណនាម
ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ។
-
សមបើ កិរិយាសព្ទ
គួរបើ
-
សមបំណង កិរិយាសព្ទគុណកិរិយា
បានដូចបំណង; ដែលត្រូវត្រង់តាមបំណង
-
សមប្រកប កិរិយាសព្ទគុណកិរិយា
បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង
-
សមព្រមត់ កិរិយាសព្ទ
សមគំនិតបិទបាំងទោសគ្នា, ចូលគំនិតមត់គ្នាដោយបទទុច្ចរិតណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។