វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 38 / 204
-
សមណគារវៈ នាម
សេចក្ដីគោរពចំពោះសមណៈ។
-
សមណគោតម នាម
សមណៈជាគោតមគោត្តគឺសមណៈកើតក្នុងត្រកូលព្រះអាទិត្យ ( ព្រះបរមនាមរបស់ព្រះសក្យមុនីសម្ពុទ្ធ )។
-
សមណគោរព នាម
( ម . ព . សមណគារវៈ )។
-
សមណចរិយា នាម
ការប្រព្រឹត្តរបស់សមណៈ, សណ្ដាប់ធ្នាប់ឬបែបបទរបស់សមណៈ។
-
សមណជនជី នាម
សមណជនគឺអ្នកបួសនិងតាជីឬយាយជី ( ព . កា .)
-
សមណធម៌ នាម
ធម៌សម្រាប់សមណៈ, សមថធម៌។
-
សមណបរិក្ខារ នាម
គ្រឿងប្រដាប់សម្រាប់សមណៈប្រើប្រាស់។
-
សមណបរិភោគ នាម
ការប្រើប្រាស់បច្ច័យ៤តាមបែបបទរបស់សមណៈ។
-
សមណប្បដិញ្ញា នាម
ការប្ដេជ្ញាខ្លួនថាជាសមណៈ, ការប្ដេជ្ញាខ្លួនដែលមិនមែនសមណៈថាជាសមណៈ។
-
សមណប្បដិបត្តិ នាម
សេចក្ដីបដិបត្តិរបស់សមណៈឬសម្រាប់សមណៈ ( ប្រើជាសមណប្បដិបទាឬស្រមណប្រតិបត្តិ, ប្រតិប័ទក៏បាន )។
-
សមណប្បដិបទា នាម
( ម . ព . សមណប្បដិបត្តិ )។
-
សមណព្រាហ្មណ៍ នាម
សមណៈនិងព្រាហ្មណ៍។
-
សមណភាព នាម
ភាព, បែបបទរបស់សមណៈ។
-
សមណភេទ នាម
ភេទជាសមណៈ។
-
សមណវង្ស នាម
វង្សសមណៈ។
-
សមណសក្ដិ នាម
ស័ក្ដិសម្រាប់សមណៈគឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ។តាមបវេណីក្នុងកម្ពុជរដ្ឋមានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា៤សម្រាប់គឺឯក, ទោ, ត្រី, ចត្វា ( ធៀបដោយឋានន្តរស័ក្ដិមន្ត្រីខាងអាណាចក្រក្នុងបុរាណសម័យ )។
-
សមណសក្ដិទីរាជាគណៈខាងគណៈធម្មយុត្តិកនិកាយ នាម
ថ្នាក់ឯកមាន២គឺ១ព្រះមង្គលទេពាចារ្យ; ២ព្រះពុទ្ធាចារ្យ។ថ្នាក់ទោមាន៣គឺ១ព្រះមហាព្រហ្មមុនី; ២ព្រះធម្មឧត្តម; ៣ព្រះអរិយកស្សប។ថ្នាក់ត្រីមាន៤គឺ១ព្រះអរិយវង្ស; ២ព្រះធម្មកវីវង្ស; ៣ព្រះញាណរង្សី; ៤ព្រះមហាវីរវង្សាចារ្យ។ថ្នាក់ចត្វាមាន១២គឺ១ព្រះបទុមវង្សា; ២ព្រះធម្មមុនី; ៣ព្រះវជិរមេធា; ៤ព្រះអរិយមុនី; ៥ព្រះទេពមោលី; ៦ព្រះធម្មត្ថេរ; ៧ព្រះអមរាភិរក្ខិត; ៨ព្រះមហារាជធម្ម; ៩ព្រះរតនមុនី; ១០ព្រះធម្មត្រ័យលោកាចារ្យ; ១១ព្រះធម្មវរោត្តម; ១២ព្រះញាណវីរិយៈ។
-
សមណសក្ដិទីរាជាគណៈខាងគណៈមហានិកាយ នាម
សមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈមហានិកាយថ្នាក់ឯកមាន៣គឺ១ព្រះធម្មលិខិត; ២ព្រះពោធិវ័ង្ស; ៣ព្រះវនរ័ត ( ទាំង៣នេះចួនកាលឡើងជាទីសម្ដេច )។ថ្នាក់ទោមាន៦គឺ១ព្រះមហាវិមលធម្ម; ២ព្រះពុទ្ធឃោសាចារ្យ; ៣ព្រះធម្មឃោសាចារ្យ; ៤ព្រះឃោសធម្ម; ៥ព្រះសាសនមុនី; ៦ព្រះមុនីកោសល។ថ្នាក់ត្រីមាន៦គឺ១ព្រះសិរីសម្មតិវង្ស; ២ព្រះពុទ្ធវង្ស; ៣ព្រះសាក្យវង្ស; ៤ព្រះឧបាលិវង្ស; ៥ព្រះញាណវង្ស; ៦ព្រះសុមេធវង្ស។ថ្នាក់ចត្វាមាន២០គឺ១ព្រះធម្មវិបស្សនា; ២ព្រះសមាធិធម្ម; ៣ព្រះញាណកោសល; ៤ព្រះសិរីសង្គាមមុនី; ៥ព្រះសិរីវិសុទ្ធិ; ៦ព្រះធម្មវង្សា; ៧ព្រះញាណសំវរ; ៨ព្រះវិន័យសំវរ; ៩ព្រះឥន្ទមុនី; ១០ព្រះទេពមុនី; ១១ព្រះវិន័យមុនី; ១២ព្រះទេពសត្ថា; ១៣ព្រះសីលសំវរ; ១៤ព្រះគម្ភីរត្ថេរ; ១៥ព្រះអរិយមគ្គញ្ញាណ; ១៦ព្រះវិភទ្ទញ្ញាណ; ១៧ព្រះបវរសត្ថា; ១៨ព្រះញាណវិសុទ្ធិវង្ស; ១៩ព្រះធម្មវិសុទ្ធិវង្ស; ២០ព្រះបិដកធម្ម។
-
សមណសព្ទ នាម
ពាក្យសម្រាប់សមណៈនិយាយស្ដីឬសម្រាប់និយាយស្ដីទៅរកសមណៈ, ដូចជាអាត្មា ( ខ្ញុំ ), ចម្រើនពរ ( បាទ, ...), ឆាន់ ( បរិភោគ ), សិង ( ដេក ) ជាដើម ( ហៅថាសមណសព្ទ )។
-
សមណសារូប នាម
ដំណើរសមគួរឬសមរម្យដល់សមណៈ, ការស្លៀកដណ្ដប់ត្រឹមត្រូវតាមបែបបទរបស់សមណៈ។
-
សមណស័ក្ដិ នាម
( ម . ព . សមណសក្ដិ )។
-
សមណស័ក្ដិទីរាជាគណៈសម្រាប់ត្រី នាម
មាន៧គឺ១ព្រះញាណរង្សី ( ទីជេដ្ឋាមន្ត្រី ); ២ព្រះញាណវីរិយៈ ( ទី ... ឯករាជ ); ៣ព្រះធម្មប្បញ្ញាញាណ ( ទី ... បទេសរាជ ); ៤ព្រះសិរីវិសុទ្ធិញ្ញាណ ( ទីស្រីទិព្វវ័ង ); ៥ព្រះញាណកោសល ( ទីនរិន្ទនាយក ); ទីឱភាសមន្ត្រីមាន២គឺ១ព្រះទេពមុនី ( ទីវិសេសមន្ត្រី ); ២ព្រះទេពសត្ថា ( ទីមន្ត្រីនាយក ); ទាំង៧រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ស្វាយ។
-
សមណស័ក្ដិទីរាជាគណៈសម្រាប់ទោ នាម
មាន៧គឺ១ព្រះសិរីសម្មតិវង្ស ( ទីសម្ដេចចៅពញា ); ២ព្រះពុទ្ធវង្ស ( ទីវង្សាអគ្គរាជ ); ៣ព្រះសាក្យវង្ស ( ទីស្រីធម្មាធិរាជ ); ៤ព្រះធម្មកវីវង្ស ( ទីវិបុលរាជ ); ៥ព្រះអរិយវង្ស ( ទីរាជតេជៈ ) ទីឱភាសមន្ត្រីមាន២គឺ១ព្រះអរិយកស្សប ( ទីអធិរាជវង្សា ); ២ព្រះឧបាលិវង្ស ( ទីអធិកវង្សា ); ទាំង៧រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិពណ៌បៃតង។
-
សមណស័ក្ដិទីរាជាគណៈសម្រាប់ឯក នាម
មាន១១គឺ១ព្រះសុគន្ធ ( ទីអគ្គមហាសេនា ), ប៉ុន្តែចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់តាំងជាស្ដេចសង្ឃទីសម្ដេចព្រះសង្ឃរាជឬទីដូចជាឧបរាជរងបន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជមក, ហៅថាសម្ដេចព្រះសុគន្ធាធិបតី ...; ២ព្រះមង្គលទេពាចារ្យ ( ទីយោមរាជ ); ៣ព្រះពោធិវ័ង្ស ( ទីវាំងវរវៀងជ័យ ) ៤ព្រះធម្មលិខិត ( ទីក្រឡាហោម ); ៥ព្រះវនរ័ត ( ទីចក្រី ) ទីឱភាសមន្ត្រី ( រឿនហ្លួង ) មាន២គឺ១ព្រះមហាព្រហ្មមុនី ( ទីមហាមន្ត្រី ); ២ព្រះមហាវិមលធម្ម ( ទីមហាទេព ) ទីឃ្លាំងធម៌មាន៤គឺ១ព្រះពុទ្ធឃោសាចារ្យ; ២ព្រះធម្មឃោសាចារ្យ; ៣ព្រះឃោសធម្ម; ៤ព្រះធម្មឧត្តម។រាជគណៈសម្រាប់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ក្រហម។
-
សមណស័ក្ដិរាជាគណៈសម្រាប់ចត្វា នាម
មាន៧គឺ១ព្រះធម្មវិបស្សនា ( ទីអធិបតីសេនា ); ២ព្រះធម្មវីរិយៈ ( ទីវង្សានុរក្ស ); ៣ព្រះធម្មវិសុទ្ធិ ( ទីវង្សាភិមន្ត ); ៤ព្រះសមាធិធម្ម ( ទីបវររាជ ); ៥ព្រះធម្មនិរោធរង្សី ( ទីវង្សាធិបេស ) ទីឱភាសមន្ត្រីមាន២គឺ១ព្រះញាណសំវរ ( ទីមហាធិរាជ ); ២ព្រះវិន័យសំវរ ( ទីទេពនាយក ); ទាំង៧រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិពណ៌ខៀវ។
-
សមណី នាម
សមណៈស្រី, ស្ត្រីអ្នកបួស; ដូនជីឬយាយជី។
-
សមណុត្តមាភិសេក នាម
ការអភិសេកឱ្យឡើងជាសមណៈខ្ពង់ខ្ពស់គឺការអភិសេកសមណៈឱ្យឡើងជាសម្ដេចសង្ឃ។
-
សមណុទ្ទេស នាម
សាមណេរកំលោះឬសាមណេរចាស់ ( ដែលគេស្មានថាជាភិក្ខុ ); បុរាណហៅសាមណេរគ្រោងឬនេនគ្រោង ( ក្នុងព្រះវិន័យហៅសាមណេរទួទៅ )។
-
សមណោគ្រួ នាម
ចំនួនប្រជាជនក្នុងដែនឬក្នុងប្រទេសនីមួយៗ; ការរួបរួមចំនួនមនុស្ស
-
សមណៈ នាម
( ម . ព . សមណ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។