វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 37 / 204
-
សមគ្គភាព នាម
ភាពឬដំណើរព្រមព្រៀងគ្នា, សេចក្ដីព្រមព្រៀង។
-
សមគ្គសង្វាស នាម
( ម . ព . សមគ្គសំវាស )។
-
សមគ្គសំវាស នាម
ការនៅរួមព្រមចិត្តគំនិតគ្នា, ការនៅរួមសុខរួមទុក្ខ ( របស់ស្វាមីភរិយា )។
-
សមង្គិភាព នាម
ភាពរួបរួមគ្នា, ភាពសាមគ្គី, ភាពសុខដុមរមនា។
-
សមង្គុលី នាម
សន្តានសត្វដែលមានម្រាមគត់គូស្មើគ្នាដូចជាគោដំរីទឹក។
-
សមចរិយា នាម
ការប្រព្រឹត្តស្មើ, ការកាន់ធម៌ស្មើគឺមិនលម្អៀងព្រោះស្រឡាញ់, ព្រោះស្អប់, ព្រោះល្ងង់, ព្រោះខ្លាច ( ម . ព . អគតិផង )។
-
សមចារិនី នាម
( ម . ព . សមចារី )។
-
សមចារី នាម
អ្នកប្រព្រឹត្តស្មើ, អ្នកកាន់ធម៌ស្មើ ( អ្នកមិនលម្អៀងដោយអគតិ៤យ៉ាង )។
-
សមចិត្ត នាម
ចិត្តស្មើ; ចិត្តស្មើគ្នា។
-
សមចិន្តា នាម
គំនិតស្មើគ្នា។
-
សមជា កិរិយាសព្ទ
គួរជា, ល្មមជា
-
សមជាតិ នាម
ជាតិស្មើគ្នា; ជាតិត្រូវគ្នា។
-
សមជាតិក នាម
អ្នកដែលមានជាតិស្មើគ្នា។
-
សមជាតិកា នាម
( ម . ព . សមជាតិក )។
-
សមជាតិកៈ នាម
( ម . ព . សមជាតិក )។
-
សមជីវិតា នាម
ការចិញ្ចឹមជីវិតស្មើគឺចិញ្ចឹមជីវិតត្រូវតាមធម៌តាមច្បាប់មិនខ្ពស់ៗទាបៗ។
-
សមជ្ជ នាម
ការប្រជុំ, ការចួបជុំគ្នា; ការប្រជុំលេងសប្បាយ; ការច្រៀងរាំ, ល្បែងរបាំ, មហោស្រព។
-
សមជ្ជកាល នាម
កាលឬសម័យដែលត្រូវប្រជុំគ្នា; ពេលដែលត្រូវលេងមហោស្រព។
-
សមជ្ជកីឡា នាម
ការលេងមហោស្រព។
-
សមជ្ជទិន នាម
ថ្ងៃដែលត្រូវប្រជុំ; ថ្ងៃដែលមានលេងមហោស្រព។
-
សមជ្ជមាល នាម
រោងជាទីប្រជុំ; រោងមហោស្រព, រោងល្ខោន។
-
សមជ្ជសម័យ នាម
( ម . ព . សមជ្ជកាល )។
-
សមជ្ជា នាម
សភា, ទីប្រជុំ, ការប្រជុំ។
-
សមជ្ជាគារ នាម
ផ្ទះឬរោងសម្រាប់ប្រជុំ; មន្ទីរសម្រាប់ប្រជុំប្រឹក្សាកិច្ចការផ្សេងៗ។
-
សមញ្ញា នាម
នាម, ឈ្មោះ; កេរ្តិ៍ឈ្មោះ។
-
សមញ្ញាប័ដ នាម
ដំបារ, ផ្ទាំង, បន្ទះ ( ឈើឬស្ពាន់ជាដើម ) ដែលឆ្លាក់ឬសរសេរឈ្មោះជាគ្រឿងសម្គាល់មុខការ, ស្លាកយីហោ ( ហៅសញ្ញាណប័ដក៏បាន )។
-
សមឌ្ឍ គុណនាម
ដែលមានពីរចំណែកស្មើគ្នា។
-
សមឌ្ឍកម្ម នាម
ការបែងចែកជាពីរចំណែកស្មើគ្នា។
-
សមណ នាម
អ្នកមានព្យាយាមដុតកម្ដៅបាប, អ្នកខំប្រឹងប្រព្រឹត្តធម៌ធ្វើកាយវាចាចិត្តឱ្យស្ងប់ចាកបាប, អ្នកស្ងប់, អ្នករម្ងាប់បាប ( អ្នកបួស )។
-
សមណកិច្ច នាម
កិច្ចការឬក្រឹត្យរបស់សមណៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។