វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 35 / 204
-
សព្វសន្តិភាព នាម
សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទួទៅ។
-
សព្វសរពើ នាម
អ្វីៗទាំងអស់។
-
សព្វសារពើ នាម
( ម . ព . សព្វសរពើ )។
-
សព្វសោក នាម
សេចក្ដីស្ដាយស្រណោះទាំងគ្រប់។
-
សព្វស័រពើ នាម
( ម . ព . សព្វសរពើ )។
-
សព្វអន្លើ នាម
( ម . ព . រាល់អន្លើ )។
-
សព្វានុភាព នាម
អំណាចឬតេជះដែលអាចធ្វើអ្វីៗគ្រប់យ៉ាងបាន, អំណាចខ្ពស់បំផុត។
-
សព្វាសី គុណនាម
ដែលស៊ីអាហារគ្រប់ប្រភេទទាំងរុក្ខជាតិទាំងសាច់
-
សភា នាម
ក្រុមមន្រ្តីដែលជ្រើសតាំងតាមរយៈការបោះឆ្នោតគឺជាអ្នកតាក់តែងឬអនុម័តច្បាប់
-
សភាគ នាម
ដែលមានចំណែកស្មើគ្នាគឺដែលត្រូវគ្នា, ដូចគ្នា; ដែលត្រូវចិត្តត្រូវគំនិតគ្នា, ដែលជិតដិតស្និទ្ធស្នាលនឹងគ្នា។
-
សភាគជន នាម
ជនឬបុគ្គលដែលមានអធ្យាស្រ័យត្រូវគ្នា។
-
សភាគបុគ្គល នាម
( ម . ព . សភាគជន )។
-
សភាគភិក្ខុ នាម
ភិក្ខុដែលមានវត្តប្រតិបត្តិឬអធ្យាស្រ័យស្មើគ្នា។
-
សភាគាបត្តិ នាម
អាបត្តិត្រូវគ្នា ( ព . វិ .)។
-
សភាគារ នាម
ផ្ទះ, រោង, មន្ទីរសម្រាប់ប្រជុំ; សាលាជំនុំការ ( ហៅសភាគ្រឹះឬសភាមន្ទីរ, មាល, ស្ថានក៏បាន )។
-
សភាគារម្មណ៍ នាម
អារម្មណ៍ត្រូវគ្នា, មិនជាទំនាស់នឹងគ្នា។
-
សភាចារ នាម
បែបបទ, ច្បាប់, សណ្ដាប់របស់ការប្រជុំ។
-
សភាចារបុរស នាម
សភាតុលាការដែលជាអ្នកសួរបញ្ជាក់ដំណើរក្ដី។
-
សភាជន នាម
កិរិយាល្អ, សេចក្ដីសុភាពរាបទាប, បែបបទត្រឹមត្រូវ, សណ្ដាប់ធ្នាប់ល្អ, ការប្រព្រឹត្តរៀបរយ, ដំណើរសម្ដែងសេចក្ដីគួរសមចុះបែបបទ
-
សភាជនភាព នាម
ភាពនៃការសម្ដែងសេចក្ដីគួរសមចុះបែបបទ, ភាពនៃការប្រព្រឹត្តរៀបរយ
-
សភាធម្មនុញ្ញ នាម
សភាដែលត្រូវបានជ្រើសតាំងជាពិសេសដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ។
-
សភាធិបតានី
( ម . ព . សភានាយក។
-
សភាធិបតី
( ម . ព . សភានាយក )។
-
សភានាយក នាម
នាយក, អធិបតីរបស់ក្រុមជំនុំ; ចាងហ្វាងក្រុមជំនុំ។
-
សភានាយិកា នាម
( ម . ព . សភានាយក )។
-
សភានុនាយក នាម
នាយករង, អធិបតីរងរបស់ក្រុមជំនុំ។
-
សភានុនាយិកា នាម
( ម . ព . សភានុនាយក )។
-
សភាបតានី នាម
( ម . ព . សភានាយក )។
-
សភាបតី នាម
( ម . ព . សភានាយក )។
-
សភាព នាម
ដំណើរកើតឯង, ធម្មតា, ធម្មជាតិ, ប្រក្រតី; អធ្យាស្រ័យ; ការតាំងចិត្ត; ហេតុ, ការណ៍; ការប្រព្រឹត្ត; សេចក្ដីពិតតាមធម្មតា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។