វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 34 / 204
-
សព្វគុណ គុណនាម
គុណសម្បត្តិគ្រប់យ៉ាង
-
សព្វជាតិ នាម
រាប់ជាតិ។
-
សព្វញ្ញុតញ្ញាណ នាម
ញាណឬប្រាជ្ញាដែលដឹងសព្វ ( ញាណរបស់ព្រះសព្វញ្ញុពុទ្ធ )។
-
សព្វញ្ញុពុទ្ធ នាម
លោកអ្នកត្រាស់ដឹងសព្វ ( ព្រះសម្មាសម្ពុទ្ធ ); ហៅត្រឹមតែសព្វញ្ញូក៏បាន
-
សព្វញ្ញូពុទ្ធ នាម
( ម . ព . សព្វញ្ញុពុទ្ធ )។
-
សព្វថ្ងៃ គុណកិរិយា
រាល់ថ្ងៃ, ប្រើសម្រាប់ប្រាប់ពេលបច្ចុប្បន្ន
-
សព្វទស្សន៍ នាម
ទេសភាពធំទូលាយ, ទិដ្ឋភាពទាំងមូល, ទិដ្ឋភាពទាំងស្រុង។
-
សព្វនាម នាម
សព្ទដែលប្រើជាជំនួសឬជាជំនួយនាម, មាន២យ៉ាងគឺបុរិសសព្វនាម, វិសេសនសព្វនាម ( ព . វ .)
-
សព្វនាមចង្អុល នាម
សព្វនាមដែលប្រើសម្រាប់ចង្អុលបង្ហាញមនុស្សសត្វឬវត្ថុឱ្យឃើញច្បាស់លាស់ថានៅទីជិតឬទីឆ្ងាយពីអ្នកនិយាយ។ពាក្យនេះនោះ,... ជាសព្វនាមចង្អុល
-
សព្វនាមឈ្នាប់ នាម
សព្វនាមសម្រាប់ជំនួសនាមឬកន្សោមនាមដើម្បីបង្កើតល្បះរណប។នៅក្នុងភាសាខ្មែរសព្វនាមឈ្នាប់មានតែមួយគឺដែល
-
សព្វនាមមិនច្បាស់ នាម
សព្វនាមដែលគេប្រើជំនួសនាមឬកន្សោមនាមដែលស្ថិតក្នុងលក្ខណៈទូទៅដោយមិនបញ្ជាក់ច្បាស់ចំពោះនាមឬកន្សោមនាមណាមួយឡើយ។ពាក្យនរណាម្នាក់អ្នករាល់គ្នានរណាមួយ ... ជាសព្វនាមមិនច្បាស់
-
សព្វនាមសំណួរ នាម
សព្វនាមប្រើសម្រាប់សួររកប្រធានឬសួររកកម្មបទរបស់កិរិយាសព្ទ។សព្វនាមសំណួរមានដូចជានរណា, អ្វី, នរណាមួយ, អ្វីមួយជាដើម
-
សព្វន្តរាយ នាម
អន្តរាយទាំងពួង។
-
សព្វបើ ឈ.
សូម្បី, គ្រាន់តែ
-
សព្វភូត នាម
សត្វទាំងពួង, ពួកសត្វទាំងអស់។
-
សព្វភោគ នាម
សម្បត្តិគ្រប់យ៉ាង។
-
សព្វភ័យ នាម
ភ័យទាំងគ្រប់។
-
សព្វយុត្ត គុណនាម
ដែលប្រកបដោយលម្អគ្រប់យ៉ាង
-
សព្វរុទញ្ញូ នាម
អ្នកដឹងសំឡេងទាំងគ្រប់គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេងគ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ ... បាន។
-
សព្វរោគ នាម
រោគគ្រប់យ៉ាង។
-
សព្វរោគវិនិមុត្ត គុណនាម
ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង។
-
សព្វរោគវិមុត្ត គុណនាម
( ម . ព . សព្វរោគវិនិមុត្ត )។
-
សព្វលាភ នាម
លាភទាំងគ្រប់។
-
សព្វលោក នាម
លោកទាំងមូល, សកលលោក។
-
សព្វវចនាធិប្បាយ នាម
សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ ( សៀវភៅវចនានុក្រមពិស្ដារ )។
-
សព្វវចនៈ នាម
ពាក្យទាំងពួង; វចនានុក្រម។
-
សព្វវិទូ នាម
សព្វញ្ញូ។
-
សព្វវិនាស នាម
វិនាសទាំងអស់, វិនាសទាំងស្រុង។
-
សព្វវេទិនី នាម
( ម . ព . សព្វវេទី )។
-
សព្វវេទី នាម
អ្នកចេះចំណេះគ្រប់យ៉ាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។