វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 31 / 204
-
សន្លឹកឆ្នោត នាម
ក្រដាសឬបណ្ណដែលបានបោះពុម្ពសម្រាប់ការបោះឆ្នោត។
-
សន្លឹកហ៊ុន នាម
បណ្ណមួយប្រភេទមានតម្លៃកំណត់មួយដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្មឬក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនិងជាទូទៅអាចជួញដូរនៅលើទីផ្សារហិរញ្ញវត្ថុ
-
សន្លឹង នាម
វល្លិឬខ្សែ, ព្រ័ត្រដែលឆ្វាយជាកងសម្រាប់ស៊កកូនកំព្រាមួលត្របែងរឹតឱ្យតឹងឱ្យណែន ( អ្នកស្រុកខ្លះហៅប្រឡឹង )។
-
សន្លឹម កិរិយាសព្ទគុណកិរិយាគុណនាម
ដែលឆ្ងាយឃើញលន្លឹម
-
សន្លឹមបាត់ត្រើយ គុណនាម
ឆ្ងាយសន្លឹមមើលមិនឃើញត្រើយ។
-
សន្លឹមបែកផ្សែង គុណនាម
ឆ្ងាយសន្លឹមមើលទៅឃើញជាផ្សែង
-
សន្លុង នាម
បង្គោលធំសម្រាប់ចងក្រៀកសត្វចតុប្បាទមិនឱ្យបង្រះរើរួច
-
សន្សឹម គុណកិរិយា
សំរៀម, តិចៗ, យឺតៗ
-
សន្សើម នាម
តំណក់ទឹកជាល្អងដែលធ្លាក់ចុះពីផ្ទៃអាកាល ( មានច្រើនតែក្នុងហេមន្តរដូវ )
-
សន្សើមត្រោស នាម
សន្សើមថ្លោស។
-
សន្សែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសន្សំថាសន្សែសន្សំសន្សំផ្សែផ្សំឥតរើសអើង។
-
សន្សំ កិរិយាសព្ទ
ប្រមែប្រមូលពីតិចឱ្យបានទៅជាច្រើន
-
សន្សំសំចៃ កិរិយាសព្ទ
សន្សំផងសំចៃផង, សំចៃអ្វីៗដែលចាំបាច់មិនខ្ជះខ្ជាយ
-
សប កិរិយាសព្ទ
ធៀបមើលឱ្យដឹង, ធៀបប្រៀបគ្នាមើល, ផ្ទឹមផ្ទៀងគ្នា; ល្បងមើល; ប្រឡងវិជ្ជា
-
សបត្តជន នាម
ជនជាសត្រូវ, បច្ចាមិត្ត ( ព . កា .)
-
សបថ នាម
ការស្បថ, សម្បថ។
-
សបថបាន នាម
ទឹកសម្បថ។
-
សបថវាចា នាម
ពាក្យស្បថ, ពាក្យសម្បថ។
-
សបថវាទ នាម
( ម . ព . សបថវាចា )។
-
សបថវាទិនី នាម
( ម . ព . សបថវាទី )។
-
សបថវាទី នាម
អ្នកហៃស្បថគឺអ្នកដែលនិយាយឡើងអាងតែស្បថ។
-
សបសម កិរិយាសព្ទ
សមចំណេះមើល, ល្បងមើលឱ្យដឹងចំណេះ ( ម . ប្រ .)។
-
សបសម្ដី កិរិយាសព្ទ
ឆ្លើយតបទាន់ការ; ស៊កសម្ដីតបទៅវិញ។
-
សបសួន កិរិយាសព្ទ
សាកសួរ, សួរបញ្ជាក់, ដេញសួរ, សួរដេញដោល ( ម . ប្រ .)។
-
សប៊ូ នាម
គ្រឿងសម្អាតធ្វើអំពីការលាយផ្សំដោយវត្ថុជូរប្រហាតជាដើមមានក្លិនផ្សេងៗ, មានដើមកំណើតមុនដំបូងនៅប្រទេសអឺរ៉ុប, សម្រាប់ប្រើដុសជម្រះបោកលាងឱ្យជ្រះក្អែលជ្រះមន្ទិល
-
សប់ កិរិយាសព្ទ
ស្រូបដោយស្នប់; ទាញរុញដៃស្នប់រឿយៗឱ្យមានខ្យល់
-
សប្ដ គុណនាម
ប្រាំពីរ (៧)។
-
សប្ដប្រករណ៍ នាម
គម្ពីរ៧។
-
សប្ដស័ក នាម
ស័កទី៧ ( នៃឆ្នាំ )
-
សប្ដាហក្រឹត្យ នាម
( ម . ព . សត្តាហកិច្ច )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។