វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 30 / 204
-
សន្និភមាឌ នាម
មាឌប៉ុនគ្ន្នា។
-
សន្និភរូប នាម
រូបដូចគ្នា, រូបប៉ុនគ្នា។
-
សន្និភសណ្ឋាន នាម
ទ្រង់ទ្រាយដូចគ្នាឬដែលមានទ្រង់ទ្រាយដូចគ្នា។
-
សន្និវាស នាម
ការនៅអាស្រ័យ, ការជ្រកអាស្រ័យ; ការនៅសម្នាក់; ការនៅរួមគ្នាជាពួកជាក្រុម។
-
សន្និវាសដ្ឋាន នាម
លំនៅ; ទីនៅសំចត, ទីសម្នាក់។ល។
-
សន្និវេស នាម
សណ្ឋាន; ការតាំងស៊ប់; ការបញ្ចូល; ការតាំងបន្ទាយ; ការត្រៀមចាំ; ទីវាល; បរិវេណ; ទីជិតខាងគ្នា; ...។
-
សន្និសីទ នាម
ពាក្យនេះតាមបាលីគឺមានន័យដូចគ្នានឹងសន្និស័ទដែរប៉ុន្តែសព្វថ្ងៃនេះខ្មែរយើងប្រើសំដៅយកការប្រជុំគ្នាជជែកពិភាក្សាអំពីបញ្ហាផ្សេងៗដែលឋិតនៅក្នុងសភាពស្មុគស្មាញមិនទាន់ដាច់ស្រេចដើម្បីរិះរកផ្លូវចេញឬដោះស្រាយឱ្យជ្រះស្រឡះ; ការថ្លែងសេចក្ដីពន្យល់អំពីបញ្ហាផ្សេងៗដល់សាធារណជន
-
សន្និសីទកាសែត នាម
( ម . ព . សន្និសីទសារព័ត៌មាន )។
-
សន្និសីទសារព័ត៌មាន នាម
កិច្ចប្រជុំដែលរៀបចំឡើងដើម្បីធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដោយមានការសាកសួរសំណួរពីសំណាក់អ្នកសារព័ត៌មាន
-
សន្និស័ទ កិរិយាសព្ទ
អង្គុយស៊ប់; អង្គុយនៅស្ងៀម; អង្គុយប្រជុំគ្នា។
-
សន្មត កិរិយាសព្ទ
ប្ដេជ្ញា; សន្យា; អនុម័ត; យល់ព្រមជាមួយ, ព្រមតាម; តាំង, តាំងឱ្យជា ...; កំណត់, កំណត់ជា ...; ទុកដាក់ជា ..., ទុកដាក់ឱ្យជា ...; បញ្ញត្តឱ្យដឹង។
-
សន្មតគត់ដាគ្នា នាមកិរិយាសព្ទ
ប្ដេជ្ញាគ្នាឬសន្យាគ្នាយ៉ាងម៉ឺងម៉ាត់។
-
សន្មតគ្នា នាមកិរិយាសព្ទ
ប្ដេជ្ញាគ្នា, សន្យាគ្នា។
-
សន្មតនាម កិរិយាសព្ទ
តាំងឈ្មោះ, ឱ្យឈ្មោះ។
-
សន្មតមនុស្សម្នាក់ឱ្យជាយក្ស
( ព . ប្រ .) ទុកដាក់មនុស្សម្នាក់ឱ្យធ្វើជាយក្ស។
-
សន្មតសីមា កិរិយាសព្ទ
( ម . ព . ចងសីមា )។
-
សន្មតិ នាម
ការប្ដេជ្ញា, ការសន្យា; អនុម័តិ; ការយល់ព្រមជាមួយ, ដំណើរព្រមតាម; ការតាំង; ការកំណត់; ការទុកដាក់ជា ...; បញ្ញត្តិ
-
សន្មតិកម្ម នាម
របៀបវិធីបច្ចេកទេសក្នុងការបង្ហាញដំណើររឿងនៅក្នុងស្នាដៃអក្សរសិល្ប៍ការសម្ដែងសិល្បៈដោយអ្នកនិពន្ធឬសិល្បករសង្ខេបកំណត់ព្រឹត្តិការណ៍ពេលវេលាប្រើមធ្យោបាយសម្ដែងវោហារ … ដែលអាចឱ្យអ្នកអានអ្នកទស្សនាអ្នកស្ដាប់យល់បាន។
-
សន្យា កិរិយាសព្ទ
ប្ដេជ្ញា, សន្មត
-
សន្យាសភាព នាម
មរណភាពយ៉ាងឆាប់ភ្លាម
-
សន្លង់ នាម
ប្រដាប់សម្រាប់ស្លង់, គ្រឿងស្លង់
-
សន្លង់ស្នែងក្របី នាម
កំណាត់ឫស្សីមានប្រហោងដែលស្លង់ចុងស្នែងក្របីកាចឬស្លង់ក្នុងវេលាដែលគេត្រូវការជិះវា។
-
សន្លប់ កិរិយាសព្ទ
បាត់ស្មារតីមិនដឹងខ្លួនដោយភ័យចំប្រប់តក់ស្លុតខ្លាំងឬដោយត្រូវរបួសដំណំខ្លាំងជាដើម
-
សន្លប់សន្លិន នាម
សន្លប់ឈឹងមិនកម្រើកដៃជើង
-
សន្លាក់ នាម
ទី - តនៃអវយវៈដែលបត់បាន
-
សន្លាក់ឆ្អឹង នាម
( ម . ព . សន្លាក់ )។
-
សន្លាក់វិទ្យា នាម
វិទ្យាសាស្ត្រសិក្សាជាមូលដ្ឋានអំពីសន្លាក់ដែលជាផ្នែកមួយនៃកាយវិភាគវិទ្យាឬអាណាតូមី (anatomie)។
-
សន្លាង គុណនាម
សជ្រះស្អាត
-
សន្លិន ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសន្លប់ថា
-
សន្លឹក នាម
ស្លឹកដែលរាប់រាយមួយៗ, ស្លឹកមួយៗ, ចំនួនស្លឹក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។