វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 28 / 204
-
សន្ទះ នាម
របស់ឬប្រដាប់សម្រាប់ស្ទះ, សម្រាប់ខ្ទប់, សម្រាប់បិទ
-
សន្ទះទ្រូង នាម
សន្ទះសាច់ដុំមានរាងសំប៉ែតកោងឡើងលើស្ថិតនៅជាប់ពីក្រោមសួតនិងបេះដូងដែលមានមុខងារសម្រាប់ចលនាដកដង្ហើម។
-
សន្ទះបេះដូង នាម
សន្ទះខណ្ឌចែកថតលើនិងថតក្រោមនៃបេះដូង
-
សន្ទះព្រហ្មចារីយ៍ នាម
សន្ទះនៃជាលិកាភ្នាសហើយយឺតស្ថិតក្នុងរន្ធទ្វារមាសចម្ងាយមួយឬពីរសង់ទីម៉ែត្រ។
-
សន្ទ្រាព នាម
ការរត់ពួន, ការដោះខ្លួនពួនបំបាត់, ការលាក់ខ្លួនពួនអាត្មាមិនឱ្យអ្នកណាឃើញ
-
សន្ធប់ កិរិយាសព្ទ
ខ្ទប់, បិទមិនឱ្យបើកឬរើបាន
-
សន្ធរ គុណនាម
ខ្មែរច្រើនប្រើជាឋានន្តរសម្រាប់មន្ត្រីថ្នាក់ស្មៀនជាដើម, ដូចជាសន្ធរវោហារ, សន្ធរមេធា, ...។
-
សន្ធាន នាម
ការត, តំណ; ការចងភ្ជាប់; ការធ្វើឱ្យមូលគ្នា, ការរួបរួម; ការចងមេត្រី; ការចងសមាគម។
-
សន្ធានកម្ម នាម
ការធ្វើសន្ធាន, ការសម្រុះសម្រួល។
-
សន្ធានការី នាម
អ្នកនាំសម្រុះសម្រួល
-
សន្ធានភាព នាម
ដំណើរចងមេត្រីឬចងសមាគម។
-
សន្ធានមិត្ត នាម
មិត្រជិតដិតស្និទ្ធស្នាល។
-
សន្ធានមិត្រ នាម
( ម . ព . សន្ធានមិត្ត )។
-
សន្ធានសញ្ញា នាម
ការសន្យាតគ្នា, ការសន្យាជាមេត្រីនឹងគ្នា; សំបុត្រសន្យាតគ្នាទៅវិញទៅមក។
-
សន្ធានី នាម
រោងបិទសុរា។
-
សន្ធាប់ កិរិយាសព្ទ
ស្រែកគំរាមខ្លាំង, គំហកពេញសំឡេង
-
សន្ធារណៈ នាម
ការចងចាំជាក់; ការប្រតិបត្តិត្រឹមត្រូវ, ការកាន់ឬប្រព្រឹត្តទៀងទាត់។
-
សន្ធារណ៍ នាម
( ម . ព . សន្ធារណៈ )។
-
សន្ធិ នាម
ការត, តំណ, ទីត, ការតភ្ជាប់។
-
សន្ធិកិរិយោបករណ៍ នាម
ឧបករណ៍នៃការតអក្សរគឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ ( ព . វ .)។
-
សន្ធិច្ឆេទ នាម
ការកាត់បទសន្ធិញែកឱ្យឃើញតាមរូបដើម, ដូចជាគមនាគមន៍កាត់ញែកជាគមនអាគមន៍ ( ព . វ .)។
-
សន្ធិច្ឆេទកម្ម នាម
អំពើកាត់ទីតគឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើមហើយចូលលួចទ្រព្យគេ
-
សន្ធិប្រកាស នាមគុណនាម
ពេលព្រះអាទិត្យអស្ដង្គត, ពេលថ្ងៃលិច ( សន្ធ្យាកាល )
-
សន្ធិមុខ នាម
មុខតំណ, មុខដែលតភ្ជាប់គ្នា។
-
សន្ធិយា នាម
( ម . ព . សាណិ )។
-
សន្ធិសញ្ញា នាម
( ម . ព . សន្ធានសញ្ញា )។
-
សន្ធឹក នាម
សូរលាន់ឮខ្លាំង; សូរសព្ទដែលលាន់ឮរំពងគួរឱ្យស្ញើប
-
សន្ធឹកផ្គរគ្រាំ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេអ្នកច្រៀងផ្ដើមទំនុកថាសន្ធឹកផ្គរគ្រាំ ... ទាញដៃមកផ្ដាំ ... នៅរោងរទេះ ...។
-
សន្ធឹកសន្ធាប់ កិរិយាសព្ទ
សន្ធាប់ឮសូរខ្លាំងឬសូរឮខ្លាំងដូចគេស្រែកសន្ធាប់។
-
សន្ធឹកសន្ធៃ គុណកិរិយាគុណនាម
ដែលព្រួយចិត្តខ្លាំងដេកកើតទុក្ខក្រៀមក្រំពោះបាក់សន្ធៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។