វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 24 / 204
-
សទ្ទ នាម
សព្ទគឺសូរ, សូរសព្ទ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី, សម្រែក។
-
សទ្ទកម្ម នាម
ការបញ្ចេញសំឡេង, ការបង្កើតសូរ។
-
សទ្ទកោវិទ នាម
អ្នកឈ្លាសក្នុងភាសា; អ្នកឈ្លាសក្នុងវេយ្យាករណ៍។
-
សទ្ទឃោស នាម
សូរគឹកកង, សូររំពង។
-
សទ្ទជាតិ នាម
សូរសំឡេងដែលលាន់ឮ។
-
សទ្ទតា នាម
ឯកតាសូរតូចបំផុតរបស់ភាសាដែលមិនអាចបំបែកបានគ្មានន័យក្នុងខ្សែសម្ដីនិងមានមុខងារសម្រាប់ធ្វើឱ្យពាក្យពីរក្នុងបរិបទតែមួយមានន័យប្លែកគ្នា។
-
សទ្ទន័យ នាម
ន័យ, គោលរបស់ភាសា។
-
សទ្ទវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីមុខងារសំឡេងស្រៈនិងព្យញ្ជនៈក្នុងភាសាមួយ។
-
សទ្ទវិបល្លាស នាម
ដំណើរភ្លាត់សព្ទ, ការប្រែប្រួលសព្ទ។
-
សទ្ទវិសេស នាម
គម្ពីរនិយាយអំពីសព្ទផ្សេងៗដែលទាក់ទងដោយវេយ្យាករណ៍ភាសាបាលី ( ហៅក្លាយជាសទ្ទាវិសេសក៏មាន )។
-
សទ្ទសញ្ញា នាម
ការសម្គាល់ដោយសូរសព្ទ; ការបញ្ចេញវាចាថាសាធុ!។
-
សទ្ទសស្ត្រ
គម្ពីរកែសព្ទ; វេយ្យាករណ៍, គម្ពីរពួកវេយ្យាករណ៍។
-
សទ្ទសាស្ត្រ នាម
គម្ពីរកែសព្ទ; វេយ្យាករណ៍, គម្ពីរពួកវេយ្យាករណ៍។
-
សទ្ទានុក្រម នាម
លំដាប់សព្ទ, វចនានុក្រម, បទានុក្រម។
-
សទ្ធម៌ នាម
( ម . ព . សទ្ធម្ម )។
-
សទ្ធម្ម នាម
ធម៌របស់សប្បុរសគឺធម៌របស់បុគ្គលអ្នកស្ងប់, អ្នកត្រឹមត្រូវ ( ច្រើនប្រើពាក្យព្រះផ្សំពីខាងដើម )
-
សទ្ធម្មដ្ឋិតិ នាម
ការឋិតនៅឬតាំងនៅនៃព្រះសទ្ធម្ម។
-
សទ្ធម្មទេសនា នាម
ការសម្ដែងព្រះសទ្ធម្ម។
-
សទ្ធម្មប្បជ្ជោត នាម
ដំណើររុងរឿងនៃព្រះសទ្ធម្ម, ពន្លឺព្រះសទ្ធម្ម; ប្រទីបគឺព្រះសទ្ធម្ម, ព្រះសទ្ធម្មទុកដូចជាប្រទីបដ៏រុងរឿង។
-
សទ្ធា នាម
ជំនឿ។សេចក្ដីជឿបុណ្យ, ជឿបាប, ជឿកម្ម, ជឿផល
-
សទ្ធាចរិត នាម
អ្នកដែលមានចរិតជឿងាយ, អ្នកដែលឆាប់ជឿងាយៗ។
-
សទ្ធាចរិយា នាម
ដំណើរប្រព្រឹត្តដោយការជឿឬនៅក្នុងការជឿស្ដាប់។
-
សទ្ធាចិត្ត នាម
ចិត្តដែលប្រកបដោយសទ្ធា។
-
សទ្ធាចេតសិក នាម
សទ្ធាដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក៥២ ( ព . អ .)។
-
សទ្ធាទេយ្យ នាម
របស់ដែលគេឱ្យដោយសទ្ធា, ចតុប្បច្ច័យដែលទាយកប្រគេនបព្វជិតដោយសទ្ធា ( ព . វិ .)។
-
សទ្ធាធន នាម
ទ្រព្យគឺសទ្ធា, សទ្ធាដែលទុកថាជាទ្រព្យរបស់មនុស្ស។
-
សទ្ធាធិក នាម
អ្នកដែលអធិកដោយសទ្ធាគឺពោធិសត្វដែលបំពេញបារមីដោយសទ្ធាដ៏លើសលុប។
-
សទ្ធាធិមុត្ត នាម
អ្នកដែលចុះចិត្តស៊ប់ក្នុងសទ្ធា, អ្នកដែលជឿស៊ប់។
-
សទ្ធាបព្វជិត នាម
អ្នកបួសដោយសទ្ធា។
-
សទ្ធាសម្បន្ន នាម
អ្នកដែលបរិបូណ៌ដោយសទ្ធា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។