វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 21 / 204
-
សត្តខណ្ឌ នាម
៧សង្កាត់, ៧ផ្ទាំង; ចីវរសត្តខណ្ឌចីវរមានផ្ទាំង៧។
-
សត្តគុណ នាម
គុណនៃសេចក្ដីបរិសុទ្ធ។
-
សត្តឃាត នាម
ការពិឃាតសត្វ
-
សត្តឃាតកៈ នាម
អ្នកពិឃាតសត្វ។
-
សត្តឃាតដ្ឋាន នាម
ទីសម្រាប់ពិឃាតសត្វឬទីដែលពិឃាតសត្វ។
-
សត្តឃាតិកា នាម
( ម . ព . សត្តឃាតកៈ )។
-
សត្តទិន នាម
៧ថ្ងៃ
-
សត្តនាយក នាម
អ្នកនាំសត្វ, អ្នកទូន្មានប្រដៅសត្វ; ព្រះពុទ្ធ។
-
សត្តនិករ នាម
ពួកសត្វ, ពួកសត្វលោក។
-
សត្តនិកាយ នាម
( ម . ព . សត្តនិករ )។
-
សត្តបង្ក័ជ នាម
ឈ្មោះឧប្បលមួយប្រភេទផ្កាតូចៗ ( មានត្របក៧ស្រទាប់?) សម្បុរក្រហមច្រាល ( ឧប្បលច្រាល ); ហៅក្លាយជាស្បង្ក័ជក៏បាន
-
សត្តបរិភណ្ឌ នាម
ភ្នំ៧សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ។
-
សត្តបុស្ប នាម
ឈ្មោះឧប្បលមួយប្រភេទផ្កាតូចៗសម្បុរស ( សរសេរជាសត្តបុស្សឬបុស្យក៏មាន, សំដៅសេចក្ដីថា " ឧប្បលស ")។
-
សត្តបុស្យ នាម
( ម . ព . សត្តបុស្ប )។
-
សត្តបុស្ស នាម
( ម . ព . សត្តបុស្ប )។
-
សត្តប័ត្រ នាម
( ម . ព . សតបត្ត )។
-
សត្តប្បករណាភិធម្ម នាម
គម្ពីរព្រះអភិធម្មទាំង៧ ( ព . ពុ .)។
-
សត្តប្បករណ៍ នាម
គម្ពីរ៧, សំដៅចំពោះព្រះអភិធម្មទាំង៧គម្ពីរ
-
សត្តពារ នាម
( ម . ព . សត្តមទិន )។
-
សត្តពិធ នាម
៧យ៉ាង, ៧បែប; ៧មុខ។
-
សត្តភូតគាម នាម
ពពួករុក្ខជាតិគ្មានដើមគ្មានស្លឹកដូចជាសារាយផ្សិតបាក់តេរីជាដើម។
-
សត្តភូមិក គុណនាម
ដែលមានជាន់ឬថ្នាក់៧
-
សត្តម គុណនាម
គម្រប់៧, ទី៧។
-
សត្តមទិន នាម
ថ្ងៃគម្រប់៧, ថ្ងៃទី៧។
-
សត្តមភូមិ នាម
ថ្នាក់, ជាន់ទី៧។
-
សត្តមវារៈ នាម
( ម . ព . សត្តមទិន )។
-
សត្តមហាឋាន នាម
ទីធំឬទីដ៏ប្រសើរ៧កន្លែង; ជាឈ្មោះទី៧អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ។សត្តមហាឋាននេះនៅត្រង់តំបន់មួយហៅពុទ្ធគយាក្នុងប្រទេសឥណ្ឌាមាននៅប្រាកដមកដល់សព្វថ្ងៃនេះដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេសតែងកាត់ស្វៈពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន។
-
សត្តមាស នាម
៧ខែ។
-
សត្តមី គុណនាមនាម
ស្ត្រីទី៧; តិថីទី៧គឺថ្ងៃ៧កើតឬ៧រោច; ...។
-
សត្តមីវិភត្តិនាម នាម
( ម . ព . អាធារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។