វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 203 / 204
-
ស្វ័យត្រាណ នាម
កិច្ចការពារដោយខ្លួនឯង; ទីសម្រាប់ជ្រកកោនដើម្បីតទប់នឹងបច្ចាមិត្តដែលចូលមកបៀតបៀន
-
ស្វ័យធនភាព នាម
ភាពដែលមានធនធានគ្រប់គ្រាន់ដោយខ្លួនឯង។
-
ស្វ័យនិយោជន៍ នាម
( សេ . ហិ .) ការប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្សដែលផ្ដល់ដោយនិយោជកឬរដ្ឋតាមកិច្ចសន្យាការងារ។
-
ស្វ័យប្រណិធាន នាម
សេចក្ដីតាំងចិត្តដោយខ្លួនឯងការតាំងចិត្តសច្ចាប្រណិធានដោយខ្លួនឯង។
-
ស្វ័យប្រវត្ត គុណនាម
ដែលកម្រើកឬដែលវិល, ដែលប្រព្រឹត្តទៅខ្លួនឯងដោយកម្លាំងអគ្គិសនីឬដោយកម្លាំងគ្រឿងចក្រជាដើម
-
ស្វ័យប្រវត្តិ នាម
ភាវៈឬភាពនៃការប្រព្រឹត្តទៅដោយខ្លួនឯងដោយឥតដឹងអ្វី
-
ស្វ័យប្រវត្តិកម្ម នាម
ការប្រព្រឹត្តទៅដោយឯកឯង។
-
ស្វ័យភាព នាម
សេរីភាពក្នុងការត្រួតត្រាឬគ្រប់គ្រងដោយច្បាប់របស់ខ្លួន; ឯករាជ្យ
-
ស្វ័យវាយតម្លៃ នាម
ការវាយតម្លៃដោយខ្លួនឯង
-
ស្វ័យវិក្រិតិ នាម
ការរិះគន់ឬបន្ទោសខ្លួនឯងស្វ័យវិវេចនា។
-
ស្វ័យវិវេចនា នាម
( ម . ព . ស្វ័យវិក្រិតិ )។
-
ស្វ័យសិក្សា នាម
ការសិក្សាដោយខ្លួនឯង
-
ស្វ័យហិរញ្ញប្បទាន នាម
ការផ្គត់ផ្គង់ហិរញ្ញវត្ថុដោយខ្លួនឯង។
-
ស្វ័យអត្ថបទ នាម
( ប . ព .) ផ្នែកនៃអត្ថបទ ( សញ្ញាពាក្យឃ្លារូបភាព ...) ដែលបានរក្សាទុកក្នុងកម្មវិធីហើយយើងអាចបញ្ចេញមកប្រើបាននៅពេលក្រោយ។
-
ស្វ័យូបទេស នាម
( ម . ព . ស្វ័យសិក្សា )។
-
ស្អក គុណនាម
ដែលចេញសូរសព្ទគគ្រាតមិនរលីងមិនស្រឡះដូចប្រក្រតីបណ្ដាលមកពីស្លេស្ម៍បៀតបៀនឬព្រោះស្ងួតក ( ចំពោះតែសំឡេង )
-
ស្អកស្អា គុណនាម
ស្អកចេញសូរស្អា
-
ស្អប់ កិរិយាសព្ទ
មិនស្រឡាញ់, ទាស់ចិត្តមិនចង់ឱ្យប៉ះអារម្មណ៍
-
ស្អប់កំពប់លើ
( ព . ទ . បុ .) ធ្លាក់សម្អប់មកត្រូវលើ, ប៉ះប្រទះទៅលើសម្អប់។
-
ស្អប់ខ្ពើម កិរិយាសព្ទ
ស្អប់ផងខ្ពើមផង, ណាយចិត្តជិនធ្ងន់; មានអារម្មណ៍មិនចូលចិត្តសោះ, រើសអើង
-
ស្អប់ប្រសព្វចូល
ស្អប់ត្រង់ណាចេះតែប្រទះត្រង់ណោះ, ត្រង់ដែលស្អប់ចេះតែចួបប្រទះគេចមិនផុត។
-
ស្អប់មុខ
ស្អប់មិនចង់ឃើញមុខ។
-
ស្អយ គុណនាម
ស្ញយឬស្ញយៗ, សកម៉្ញក ( ច្រើននិយាយថាស្អយៗ)
-
ស្អយៗ គុណនាម
( ម . ព . ស្អយ )។
-
ស្អា គុណនាម
ដែលចេញសូរសព្ទរនគគ្រាតមិនរលីង ( ចំពោះតែសំឡេង )
-
ស្អាង កិរិយាសព្ទ
តែងគ្រឿងសម្អាង; តាក់តែងឱ្យសមគ្រឿងប្រដាប់
-
ស្អាងចិត្តជាថ្មី
( ព . ប្រ .) ទូន្មានប្រដៅចិត្តឡើងជាថ្មីឱ្យប្រព្រឹត្តតាមធម៌តាមច្បាប់ ( ដែលទុកដូចជាគ្រឿងសម្អាង )។
-
ស្អាងស្អាត កិរិយាសព្ទ
តាក់តែងគ្រឿងប្រដាប់ឱ្យស្អាតល្អ។
-
ស្អាត គុណនាម
ដែលល្អ, ស្រស់, ដែលមានសម្រស់
-
ស្អាតបាត គុណនាមគុណកិរិយា
ស្អាតសព្វអន្លើ, ស្អាតអស់អង្គ, ស្អាតរហូតដល់បាតជើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។