វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 200 / 204
-
ស្វស្ដិភាព នាម
សួស្ដីភាព, សុវត្ថិភាព។
-
ស្វស្ដិមង្គល នាម
មង្គលសួស្ដី។
-
ស្វស្ដិសុខ នាម
សុខសួស្ដី, សុវត្ថិសុខ។
-
ស្វស្ដី នាម
( ម . ព . ស្វស្តិ )។
-
ស្វា នាម
សត្វព្រៃមួយពួករូបរាងស្រដៀងនឹងមនុស្ស, ជាសត្វរពឹសរប៉ិលរប៉ូចសាវ៉ាក្រឡិចក្រឡុច; មានច្រើនប្រភេទខ្លះមានកន្ទុយខ្លះឥតកន្ទុយ
-
ស្វាក់ គុណនាម
ដែលចេះតែសមប្រកបនឹងការស្វែង, ដែលចេះតែចួបប្រទះលាភ, ដែលចេះតែងាយប្រទះ, ងាយបាន
-
ស្វាក្រិស នាម
ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត ( អ្នកស្រុកខ្លះហៅស្វាក្រិសថាស្វាស )។
-
ស្វាគត គុណនាម
ដែលមកដោយស្រួល។
-
ស្វាគតភាព នាម
ការមកដោយស្រួល។
-
ស្វាគតំ ឧទានសព្ទ
មកស្រួលហើយ!។ពាក្យសម្រាប់បន្លឺដោយសេចក្ដីត្រេកអររួសរាយរាក់ទាក់ទៅរកភ្ញៀវដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា " មកស្រួលហើយ!, អញ្ជើញមកស្រួលហើយ! ...", និយាយផ្ទួនពីរដងក៏បាន
-
ស្វាគមន៍ នាម
ដំណើរមកដល់ដោយប្រពៃ, ការមកដល់ដែលធ្វើឱ្យកើតសេចក្ដីរីករាយសប្បាយ; ការរៀបចំទទួលយ៉ាងអធិកអធមដោយសោមនស្ស
-
ស្វាង គុណនាម
ដែលអន់, ដែលធូរស្បើយ, ស្រាក
-
ស្វាងគ្រុន
ស្រាកគ្រុន។
-
ស្វាងមុខស្វាងមាត់
ស្រឡះមុខមាត់។
-
ស្វាងស្រវឹង
ស្វាងស្រា, ស្រាកស្រវឹង, លែងឬអន់ស្រវឹង។
-
ស្វាងអារម្មណ៍
អារម្មណ៍ភ្លឺ, ថ្លាចិត្ត, ថ្លាគំនិត។
-
ស្វាង្គ គុណនាម
ដែលមានរូបឆោមល្អ, សមរម្យ
-
ស្វាង្គនា នាម
ស្ត្រីមានរូបល្អ, នាងឆើតឆោម
-
ស្វាង្គា នាម
( ម . ព . ស្វាង្គ )។
-
ស្វាញាក់ចិញ្ចើម នាម
( ព . ប្រ .) ផ្លេកបន្ទោរដែលចេញពន្លឺព្រិចៗព្រើតៗរឿយៗមានអាការស្រដៀងនឹងស្វាញាក់ចិញ្ចើម, ប្រាកដតែនៅវេលាមានភ្លៀងក្នុងរាត្រី ( ហៅមហារីកក៏បាន )។
-
ស្វាត នាម
ឈ្មោះវល្លិមួយប្រភេទមានបន្លា, គ្រាប់ប្រើជាថ្នាំ។
-
ស្វាទុ គុណនាម
ផ្អែម; ឆ្ងាញ់។
-
ស្វាទុភោជន នាម
ភោជនឆ្ងាញ់។
-
ស្វាទុរស នាម
រសផ្អែម, រសឆ្ងាញ់។
-
ស្វាទុវាចា នាម
សម្ដីផ្អែម។
-
ស្វាធីន គុណនាមនាម
ដែលប្រព្រឹត្តតាមទំនើងចិត្តខ្លួនបាន, ដែលស្រេចតែនឹងខ្លួនឯង; អ្នកដែលជាអធិបតីលើខ្លួនឯង ( អត្តាធីន )
-
ស្វាធ្យាយ កិរិយាសព្ទ
សូត្រឮបន្តិចៗឬសូត្រខ្សឹបៗ; ទន្ទេញ
-
ស្វាធ្យាយន៍ នាម
ការសូត្រឮបន្តិចៗឬការសូត្រខ្សឹបៗ; ការទន្ទេញ
-
ស្វាធ្យាយិន នាម
អ្នកស្វាធ្យាយ, អ្នករៀនទន្ទេញ។
-
ស្វាធ្យាយិនី នាម
( ម . ព . ស្វាធ្យាយិន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។