វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 20 / 204
-
សតវត្ស នាម
ឆ្នាំមួយរយ; កាលកំណត់មួយជុំរយឆ្នាំឬមួយខួបរយឆ្នាំ
-
សតវត្សរ៍ នាម
( ម . ព . សតវត្ស )។
-
សតវារៈ នាម
( ម . ព . សតពារ )។
-
សតាង្គ នាម
ចំណែកមួយរយ។
-
សតិ នាម
ស្មារតីគឺសេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឱ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត
-
សតិចេតសិក នាម
សតិដែលរាប់ជាចេតសិកមួយក្នុងចេតសិក៥២ ( ព . អ .)។
-
សតិជាគរិយានុយោគ នាម
ការប្រុងប្រយ័ត្នឱ្យភ្ញាក់រឭកនឹកឃើញជានិច្ច។
-
សតិជាគរិយៈ នាម
ដំណើរភ្ញាក់ស្មារតី។
-
សតិន្ទ្រិយ នាម
ឥន្ទ្រិយគឺសតិ។
-
សតិបដ្ឋាន នាម
ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក, មាន៤យ៉ាងគឺការតាំងស្មារតីនឹកដល់កាយ, ដល់វេទនា, ដល់ចិត្ត, ដល់ធម៌ ... ឱ្យឃើញច្បាស់តាមពិត ( ព . ពុ .)។
-
សតិម គុណនាម
ជាគម្រប់មួយរយឬទីមួយរយ។
-
សតិមតី នាម
( ម . ព . សតិមន្តី )។
-
សតិមទិន នាម
ថ្ងៃគម្រប់មួយរយ
-
សតិមន្ត នាម
មានស្មារតី, អ្នកមិនភ្លេចស្មារតី។
-
សតិមន្តី នាម
ស្ត្រីអ្នកមានស្មារតី។
-
សតិមវារៈ នាម
( ម . ព . សតិមទិន )។
-
សតិវិន័យ នាម
ការណែនាំពន្យល់ឱ្យស្គាល់ខុសត្រូវតាមលក្ខណៈច្បាប់។
-
សតិវិប្បវាស នាម
ការភ្លាត់ឃ្លាតចាកស្មារតី។
-
សតិសម្បជញ្ញៈ នាម
ស្មារតីនិងសេចក្ដីដឹងខ្លួន
-
សតិសម្មោសា នាម
សេចក្ដីវង្វេងស្មារតី។
-
សតិអវិប្បវាស នាម
ការមិនភ្លាត់ឃ្លាតចាកស្មារតី។
-
សតេកិច្ឆភាព នាម
ភាពដែលគួរកែសម្រួលវិញបាន។
-
សតេកិច្ឆរោគ នាម
រោគដែលពេទ្យគួររក្សាបាន, ជំងឺដែលនៅកែបាន ( ប្រើជាសតេកិច្ឆាពាធក៏បាន, បា . < សតេកិច្ឆ + អាពាធ )។
-
សតេកិច្ឆា គុណនាម
( ម . ព . សតេកិច្ឆៈ )។
-
សតេកិច្ឆាបត្តិ នាម
អាបត្តិដែលនៅកែបាន ( ព . វិ .)។
-
សតេកិច្ឆៈ គុណនាម
ដែលគួររក្សាបាននៅឡើយ, ដែលនៅកែបាន
-
សត្ត គុណនាមនាម
បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត ( ក្នុងលោកទាំងអស់ ); កម្លាំង, ពលស័ក្ដិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ...។
-
សត្តកោណ នាម
ពហុកោណដែលមានជ្រុងប្រាំពីរ។
-
សត្តកោណនិយ័ត នាម
សត្តកោណដែលមានប្រវែងជ្រុងទាំងប្រាំពីរស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
សត្តក្ខ័យ នាម
ដំណើរអស់អំណាច, អស់កម្លាំង; ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។