វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 198 / 204
-
ស្លុង គុណនាមគុណកិរិយា
ដែលជិតឥតមានស្នាម, ឥតមានលេច
-
ស្លុត កិរិយាសព្ទគុណកិរិយាគុណនាម
ចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើងដោយមានទុក្ខខ្លាំងឬភ័យខ្លាំង
-
ស្លុតរន្ធត់ កិរិយាសព្ទ
ស្លុតញាប់ញ័រខ្លាំង
-
ស្លុតស្លន់ កិរិយាសព្ទ
ស្លុតភ័ន្តភាំងគាំងស្មារតី
-
ស្លុតី នាម
សេចក្ដីសរសើរ, សេចក្ដីស្ងើច
-
ស្លុតីកថា នាម
ពាក្យពោលសរសើរ, សម្ងើច ( ប្រើជាស្លុតីវាទក៏បាន )។
-
ស្លុតីបាឋកៈ នាម
អ្នកសូត្រស្លុតី។
-
ស្លុតីបាឋិកា នាម
( ម . ព . ស្លុតីបាឋកៈ )។
-
ស្លុតីវាទិន នាម
អ្នកឧស្សាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ។
-
ស្លុតីវាទិនី នាម
( ម . ព . ស្លុតីវាទិន )។
-
ស្លុតីវាទី នាម
( ម . ព . ស្លុតីវាទិន )។
-
ស្លុប គុណនាម
យុរសុបប្រឡុប, យុរគ្របពីលើ
-
ស្លុយ គុណនាម
យារដោយសម្រុង
-
ស្លុះ កិរិយាសព្ទ
ផុងចុះទៅក្រោម; ផុងរលុះចុះទៅក្រោម
-
ស្លូញ គុណនាមនាម
ឈ្មោះត្រីរំអិលមួយប្រភេទមាឌតូចរាងរៀវខាងក្បាលមាត់តូចស្រួច, តាមធម្មតា, ច្រើនបង្កប់ខ្លួននៅក្នុងភក់
-
ស្លូត គុណនាម
ដែលមិនកាច, ឥតកាច, ទីទៃពីកាច
-
ស្លូតត្រង់ គុណនាម
ស្លូតផងត្រង់ផង, ស្មោះត្រង់, ទៀងត្រង់
-
ស្លូតបូត គុណនាម
ស្លូតសុភាព, ស្លូតនឹងធឹង, មិនងាយរបូតមាត់ថា
-
ស្លូតស្លាប់
( សំនួន .) ស្លូតស៊ូតែស្លាប់, ស៊ូតែទទួលខុសមិនតវ៉ា
-
ស្លើត គុណនាម
ដែលងើបងើយត្របាំងបះទៅខាងលើបន្តិច ( ចំពោះតែភ្នែក )
-
ស្លើតស្លក់ គុណនាមគុណកិរិយា
ស្លើតៗរឡេមរឡាម; ស្លើតៗស្លាំងមុខដោយមានទុក្ខខ្លាំងឬភ័យខ្លាំង
-
ស្លៀក កិរិយាសព្ទ
បិទបាំងកាយដោយសម្លៀក
-
ស្លៀកដណ្ដប់ កិរិយាសព្ទ
ស្លៀកផងដណ្ដប់ផង
-
ស្លៀកពាក់ កិរិយាសព្ទ
ស្លៀកផងពាក់ផង ( ស្លៀកសំពត់ពាក់អាវ ...)
-
ស្លេក គុណនាម
ដែលឥតឈាមជ័រឬឥតពន្លឺឈាមប្រក្រតី
-
ស្លេកស្លាំង គុណនាម
ស្លេកឡើងសម្បុរស្បែកហាប់ស្លាំង
-
ស្លេវ គុណនាម
ដែលមានសណ្ឋានត្រង់ខ្ពស់ឬឆ្ងាយស្រឡេវ
-
ស្លេស្ម នាម
ទឹករំអិលរាវឬខាប់ដែលចេញមកតាមបំពង់ក ( ច្រើនសរសេរស្លេស្ម៍ជាង )
-
ស្លេស្ម៍ នាម
( ម . ព . ស្លេស្ម )។
-
ស្លេះ កិរិយាសព្ទ
ឈប់បង្អង់ទុកដោយឡែកឬដោយអន្លើសិន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។