វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 195 / 204
-
ស្រៈពេញតួ នាម
ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯង។
-
ស្រៈល្បាយ នាម
( ភាសា .) សូរស្រៈដែលមានទីបន្លឺលើសពីមួយ។
-
ស្រ៊ឹង ឧទានសព្ទ
សូរឮដោយលោតចុះលើទីផ្ទៃក្រាស់ណែន
-
ស្រ៊ឹប ឧទានសព្ទ
សូរឮដោយធ្លាក់អ្វីៗដែលណែនធ្ងន់
-
ស្រ៊ុច ឧទានសព្ទ
សូរឮដោយទម្លាក់ឬដោយធ្លាក់អ្វីៗដែលណែនទន់ធ្ងន់
-
ស្រ៊ុប ឧទានសព្ទ
សូរឮដោយដាក់ឬដោយទម្លាក់អ្វីៗដែលទន់ធ្ងន់, ដោយដួលខ្លាំងឬដោយដាក់ខ្លួនអង្គុយចុះយ៉ាងប្រញាប់
-
ស្រ៊ូស ឧទានសព្ទ
សូរឮដោយដួលខ្លាំងឬដោយដើរឈូសជើងខ្លាំងៗ
-
ស្រ៊ឹង ឧទានសព្ទ
( ម . ព . ស្រ៊ឹង )។
-
ស្រ៊ឹប ឧទានសព្ទ
( ម . ព . ស្រ៊ឹប )។
-
ស្រ័យ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគុណថាគុណស្រ័យគុណជាទីអាស្រ័យ, គុណបំណាច់។
-
ស្រ័ស នាម
( ម . ព . ស្រះ )។
-
ស្ល កិរិយាសព្ទ
ធ្វើសម្លឬចម្អិនសម្ល
-
ស្លក់ គុណនាម
ដែលឡើងស្លាំងប្រែទឹកមុខខុសប្រក្រតី
-
ស្លក់ស្លាំង
ស្លក់ស្លេកស្លាំង។
-
ស្លង់ កិរិយាសព្ទ
យកឈើជាដើមចុកបិទរន្ធឱ្យជិតឬឱ្យតូចតាមត្រូវការ
-
ស្លត នាម
ឈ្មោះវល្លិមួយប្រភេទស្លឹកមានមមីសមានជ័រសច្រើនដុះនៅដីដែលមានកម្សួលទឹកជិត។
-
ស្លន់ កិរិយាសព្ទ
ភ័ន្តស្មារតីមួយរំពេចៗដោយភិតភ័យខ្លាំងឬដោយប្រញាប់ប្រញាល់ពេក
-
ស្លន់ស្លោ
ស្លន់ធ្វើភ្នែកស្លោឬធ្វើភ្នែកស្លោព្រោះស្លន់ឬស្លន់ឆោឡោ។
-
ស្លប គុណនាម
ទន់ខ្លប, រញមទន់ស្រយម ( ម . ប្រ .)។ដែលសម្លបចុះ ( ច្រ . ប្រ . ខ្លបជាង )។
-
ស្លស្លុក កិរិយាសព្ទ
ធ្វើសម្លសម្លុក។
-
ស្លា នាម
ដំណាំមួយប្រភេទដើមមូលស្រលួតត្រង់ផ្លែមានរសចត់ប្រើការទំពាផ្សំជាមួយនឹងម្លូបៀកជាគ្រឿងរម្ងាប់ក្លិនមាត់។
-
ស្លាក នាម
សំបុត្រជាកំណត់តូចៗជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់
-
ស្លាកន្សែង
ស្លាម្លូដែលវេចនឹងកន្សែងធំៗប្រើក្នុងពិធីដណ្ដឹងកូនស្រីឱ្យកូនប្រុស
-
ស្លាកស្នាម នាម
សម្នាមជាសម្គាល់នៅសរីរកាយ
-
ស្លាកាត់
ផ្លែស្លាខ្ចីដែលបកសំបកចេញរួចកាត់ទទឹងជាកង់ស្ដើងៗហើយហាលឱ្យស្ងួតក្រៀម។
-
ស្លាកំញាន នាម
ឈ្មោះស្លាមួយប្រភេទដើមធំជាងស្លាធម្មតាសម្បុរដូចដើមដូងស្លឹករង្វើលៗផ្លែទ្រវែងសំបកផ្លែទន់ប្រើការស៊ីស្លាបានតែកាលដែលនៅខ្ចី។
-
ស្លាក់ កិរិយាសព្ទនាម
មុតជាប់ឬទើសនៅបំពង់កលេបមិនចូលទៅខាកខ្ជាក់ក៏មិនចេញ
-
ស្លាក់ស្លើត គុណនាមគុណកិរិយា
( ម . ព . ស្លើតស្លក់ )។
-
ស្លាក់ស្លែង គុណនាម
( ព . ប្រ .) ដែលទ្រគោះបោះបោកឬដែលកំហែងគំហក
-
ស្លាក្រក
( ម . ព . ស្លាកាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។