វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 193 / 204
-
ស្រេង គុណនាម
ត្រជាក់ខ្លាំង
-
ស្រេច កិរិយាសព្ទគុណកិរិយា
ចប់ហើយ, អស់កិច្ចហើយ, ដល់ទីបំផុតហើយ, ដែលបរិបូរ, គ្រប់គ្រាន់, សព្វគ្រប់
-
ស្រេចតែ គុណកិរិយា
ស្រេចនឹងស្រេចលើ, តាមតែអាស្រ័យតែ
-
ស្រេចបាច់ គុណកិរិយា
ស្រេចបរិបូរ, ស្រេចគ្រប់គ្រាន់
-
ស្រេចស្រាប់ កិរិយាសព្ទ
មានគ្រប់សព្វ
-
ស្រេចហោង ឧទានសព្ទ
ស្រេចតែម្ដង!។
-
ស្រេណី នាម
ដូចគ្នានឹងសេណីដែរ។
-
ស្រេប គុណនាម
( ម . ព . ស្រេង )។
-
ស្រេះ កិរិយាសព្ទនាម
( ម . ព . ស្រែះ១និងស្រែះ២)។
-
ស្រែ គុណនាមនាម
ទីដីដែលកើតពីការគាស់រានជាទំនាបលើកភ្លឺព័ទ្ធរាំងទឹកសម្រាប់ស្ទូងឬព្រោះស្រូវ
-
ស្រែក កិរិយាសព្ទ
បញ្ចេញសម្រែក
-
ស្រែកចណ្ឌាល គុណកិរិយា
ស្រែកជេរឬស្រែកយំខ្លាំងពេញសំឡេងឥតក្រែងឥតខ្មាសអ្នកណា។
-
ស្រែកបែកក្ដឹះ
ស្រែកលុះដល់ចេញញើសពីខ្លួនធុំក្លិនម្ហេះៗ; តែតាមទម្លាប់អ្នកស្រុកប្រើធម្មតាគឺសំដៅត្រង់ក្មេងស្រែកយំខ្លាំងថាស្រែកបែកក្ដឹះ។
-
ស្រែកឱ្យពរឱ្យជ័យ
ស្រែកឱ្យពរថាសូមឱ្យ ... មានជ័យជម្នះ! ដូចយ៉ាងស្រែកថាជយោ! ឬជយោ! ជយោ! ជាដើម។
-
ស្រែង នាម
ឈ្មោះរោគកើតនៅស្បែកចេញជាកណ្ដាប់គគ្រាតបណ្ដាលឱ្យរមាស់មានឈ្មោះផ្សេងៗគ្នា។
-
ស្រែងកង្កែប នាម
ឈ្មោះរោគស្បែកមួយប្រភេទកើតនៅអណ្ឌៈឬនៅកៀនភ្លៅមានអាការរលាកៗហើយក្រៀមជាក្រមរស្រទាប់ៗបណ្ដាលអំពីទឹកសុក្កៈដែលធ្លាក់មកប៉ះត្រូវជារោគរមាស់ខ្លាំងម្ដងៗអេះទៅចេញទឹករងៃ។
-
ស្រែងជ្វា នាម
ស្រែងឡើងកណ្ដាប់ក្រហមផេរ។
-
ស្រែងដែក នាម
ស្រែងឡើងសាច់ខ្មៅក្រៀមរឹងគគ្រាត។
-
ស្រែងផេះ នាម
ស្រែងឡើងសម្បុរប្រផេះកាលណាអេះហុយព្រោង។
-
ស្រែជម្រៅ នាម
ស្រែនៅតំបន់ដីទំនាបដូចជានៅមាត់បឹងដែលគេធ្វើស្រូវក្នុងរដូវវស្សា
-
ស្រែជើងស្រុក នាម
ស្រែក្បែរភូមិលំនៅ។
-
ស្រែជើងស្រុកសំបុកជើងលាន
ស្រែជើងស្រុកដែលគេធ្វើបានផលស្រូវច្រើន។
-
ស្រែន្យ នាម
ពាក្យប្រើក្លាយឃ្លាតមកពីសែន្យដែលក្លាយមកពីសំ . សៃន្យ " សេនីយ៍ " គឺទាហានឬកងទ័ពជើងគោក។
-
ស្រែបុណ្យ នាម
( ព . ប្រ .) បដិគ្គាហកបុគ្គលដែលញ៉ាំងទាយកទាយិកាឱ្យបានបុណ្យច្រើន ( បុញ្ញក្ខេត្ត )
-
ស្រែប្រាំង នាម
ស្រែសម្រាប់ស្ទូងស្រូវក្នុងរដូវប្រាំង។
-
ស្រែពង្រោះ នាម
ស្រែសម្រាប់ព្រោះស្រូវ។
-
ស្រែមួរ នាម
ស្រែដែលដុះស្រូវមួរ។
-
ស្រែវស្សា នាម
ស្រែសម្រាប់ធ្វើស្រូវក្នុងរដូវវស្សា។
-
ស្រែស គុណនាម
ស្រួយខ្លាំង, ស្រួយក្រៃពេក
-
ស្រែអំបិល នាម
ទីដែលទប់ខាំងទឹកប្រៃឱ្យខះជាអំបិល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។