វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 192 / 204
-
ស្រូវឡើងទឹក នាម
ស្រូវមួយប្រភេទដែលដុះឡើងតាមទឹកមានកម្ពស់ទៅតាមជម្រៅទឹកមានអង្ករក្រហមហើយបាយរឹង។
-
ស្រូស ឧទានសព្ទ
សូរឮដោយដួល, ដោយធ្លាក់ឬដោយទម្លាក់អ្វីៗ
-
ស្រួច គុណនាម
ដែលកើតដោយសម្រួច; ដែលរៀវតូចខាងចុង; ដែលមានមុខតូចរៀវមុត
-
ស្រួចរលែម
ស្រួចវែងរលាំ, ស្រួចគួរស្ញើប
-
ស្រួចស្រាល់ គុណនាម
ឈ្លាសវៃក្រៃពេក; មោះមុតយ៉ាងវិសេស; ធ្ងន់ធ្ងរ, ខ្លាំងណាស់
-
ស្រួចស្រាល់នីយកម្ម នាម
( វេជ្ជ .) ការវិវត្តជំងឺពីរ៉ាំរ៉ៃទៅស្រួចស្រាល់។
-
ស្រួចស្រាវ គុណនាម
( ម . ព . ស្រួចស្រាល់ )។
-
ស្រួត គុណនាម
ស្រួលខ្លួនមិនងាស់សរសៃ
-
ស្រួប ឧទានសព្ទ
សូរវត្ថុស្រួយដែលបែកខ្ទេច, ដែលជាន់, ដែលសង្កត់ជាដើម
-
ស្រួយ គុណនាមនាម
ដែលមិនស្វិតងាយបាក់បែក, ងាយឆែប, ងាយខ្ទេច
-
ស្រួយខ្ញោក គុណនាម
ស្រួយខ្លាំង។
-
ស្រួយស្រឹង គុណនាម
ស្រួយព្រោះអស់សម្ងួត។
-
ស្រួយស្រឹប គុណនាម
ស្រួយទំពាឮក្រឹបៗ។
-
ស្រួយស្រែស គុណនាម
( ម . ព . ស្រែស )។
-
ស្រួល គុណនាមគុណកិរិយា
ដែលឥតទាស់, ឥតទើសទាក់, មិនរអាក់រអួល; ងាយ; ដែលមិនមានមោះហ្មង; ដែលមិនលំបាក, ស្រណុក; មិនឈឺចាប់; សើច
-
ស្រួលកក្អៀក កិរិយាសព្ទ
សើចកក្អៀក ( រ . ស .) ថាទ្រង់ព្រះសម្រួលកក្អៀក )។
-
ស្រួលខ្លួន កិរិយាសព្ទគុណនាម
ស្រណុកខ្លួន, មិនឈឺចាប់។
-
ស្រួលបួល គុណនាមគុណកិរិយា
គួរដល់ការ, ងាយស្រួល
-
ស្រួលស្រេច គុណនាមគុណកិរិយា
ស្រេចដោយស្រួល, ស្រេចបាច់។
-
ស្រើប កិរិយាសព្ទ
រំជួលចិត្ត, កួចបំណងចង់ឃើញ, ចង់ធ្វើ ... អ្វីៗដែលចំពើបដែលប្លែក; ត្រេកត្រអាលតាមៗគ្នាម្ដងៗ; កំរើបចិត្តត្រេកត្រង់ទៅរកកាម
-
ស្រើបស្រាល កិរិយាសព្ទ
កើតតម្រេកទៅរកកាម, ត្រេកត្រអាលឬត្រអេកត្រអាលភ្លេចខ្លួន
-
ស្រើបស្រួល កិរិយាសព្ទគុណនាម
ស្រួលចិត្តដោយស្រើប, ស្រើបចិត្តតាមគ្នា។
-
ស្រឿង គុណនាមគុណកិរិយា
ងោង, ងេងងោង, ងឿងៗបន្តិចៗ; ដែលកម្រើកបន្តិចៗ
-
ស្រៀក គុណនាមគុណកិរិយា
ដែលលើសជាងគ្នាបន្តិចបន្តួច
-
ស្រៀវ កិរិយាសព្ទគុណនាម
ព្រឺស្រយង់ស្រពន់ដោយប៉ះពាល់សម្ផស្សប្លែកខុសប្រក្រតីមានសម្ផស្សត្រជាក់ជាដើម
-
ស្រៀវគ្រុន នាម
គ្រុនមានលាយស្រៀវផង។
-
ស្រៀវស្រស់ គុណនាម
ស្រស់តូចរាវ, ស្រស់តូចស្ដៀវ, ល្អប្រពៃ ( ច្រើនប្រើក្នុងពាក្យកាព្យ )
-
ស្រៀវស្រាញ កិរិយាសព្ទ
ព្រឺខ្លួនខ្ញាកៗសង្កើសង្កាញ់រកកល់គ្រុន។
-
ស្រេក កិរិយាសព្ទ
ចង់ផឹកទឹក
-
ស្រេកឃ្លាន កិរិយាសព្ទ
ស្រេកផងឃ្លានផង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។