វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 191 / 204
-
ស្រុត កិរិយាសព្ទ
ទ្រុឌចុះ, លិចទាបចុះខុសប្រក្រតី
-
ស្រុតិ នាម
ការស្ដាប់; ត្រចៀក; ដំណឹង; វេទ។
-
ស្រុតិធរ គុណនាម
ដែលខ្មីឃ្មាតសង្វាតរៀនសូត្រ, ដែលជាអ្នករៀន
-
ស្រុតិធរា គុណនាម
( ម . ព . ស្រុតិធរ )។
-
ស្រុស កិរិយាសព្ទ
ដាក់របស់ស្រស់ឆៅក្នុងទឹកកំពុងពុះឬក្នុងទឹកក្ដៅតែមួយរំពេចមិនឱ្យយូរហួសប្រមាណ
-
ស្រុះ គុណកិរិយាគុណនាម
ដែលព្រមព្រៀងគ្នាឥតទាស់ទាក់, ព្រមព្រឺស, ដែលស្រវាស្រទេញព្រមគ្នា
-
ស្រុះគ្នាដូចអង្ក្រង
( ព . ប្រ .) ស្រុះគ្នាជាឯកច្ឆន្ទ ( មិនមើលបំណាំមិនប្រចាំគ្នា )
-
ស្រុះដៃ គុណកិរិយា
ដែលស្មើដៃគ្នា, ដែលព្រមគ្នា
-
ស្រុះស្រួល កិរិយាសព្ទ
យល់ព្រមជាមួយគ្នាឥតទទឹងទាស់
-
ស្រូត គុណកិរិយាគុណនាម
ប្រញាប់រួសរាន់ឱ្យទាន់ពេលឬឱ្យទាន់ការ
-
ស្រូតរូត កិរិយាសព្ទ
ស្រូតដោយប្រញាប់រួសរាន់, ស្រូតរូតរះពេញកម្លាំង, ពេញទំហឹង
-
ស្រូប កិរិយាសព្ទ
បឺតចូល
-
ស្រូល នាម
ឈ្មោះឈើមួយប្រភេទពួកស្រល់។
-
ស្រូវ នាម
ធញ្ញជាតិមួយប្រភេទស្រដៀងនឹងស្រងែផ្លែមានគ្រាប់ល្អិតៗជាកួរដុះជាគុម្ពនៅដីគោកឬដីលិចទឹកក្នុងតំបន់ក្ដៅហើយសើមជាអាហារសម្រាប់ទ្រទ្រង់ជីវិតមនុស្សនិងសត្វ
-
ស្រូវដាក់គ្រាប់ នាម
ស្រូវដែលគ្រាប់ចាប់មានសាច់
-
ស្រូវដាក់ទឹកដោះ នាម
ស្រូវដែលគ្រាប់ចាប់មានសាច់ខាប់ពណ៌សដូចទឹកដោះ
-
ស្រូវធ្វើខ្លួន នាម
ស្រូវនៅក្នុងដំណាក់កាលកំណកំណើតកួរ។
-
ស្រូវបង្កើនរដូវ នាម
ស្រូវស្រាល, ស្រូវដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ
-
ស្រូវបែក នាម
ស្រូវដែលចេញកួរដំបូងក្រោយផើមមួយរយៈពេល
-
ស្រូវប្រដេញទឹក នាម
ស្រូវនៅរដូវប្រាំងដែលគេធ្វើនៅលើដីទំនាប ( លិចទឹកនៅរដូវវស្សា ) ទៅតាមកម្រិតនៃទឹកស្រកចុះជាលំដាប់។
-
ស្រូវប្រាំង
ស្រូវដែលស្ទូងក្នុងរដូវប្រាំង។
-
ស្រូវផើម កិរិយាសព្ទ
ស្រូវមានផ្កាមិនទាន់ចេញ។
-
ស្រូវពន្លៃ នាម
ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចីដែលហៅថាបង្កក់ឆ្មប ( ប្រើតាមទំនៀមប្រទេស )។
-
ស្រូវពាយ នាម
ស្រូវដែលខូចព្រោះក្រាចាប់ជាដើម។
-
ស្រូវពូជ
គ្រាប់ស្រូវដែលគេសម្រាំងទុកដាំតទៅទៀត។
-
ស្រូវមូលដើម នាម
( ម . ព . ស្រូវធ្វើខ្លួន )។
-
ស្រូវវារ នាម
( ម . ព . ស្រូវឡើងទឹក )។
-
ស្រូវសាលី នាម
( ម . ព . សាលី )។
-
ស្រូវសាឡី នាម
ធញ្ញជាតិមួយប្រភេទពួកស្រូវមានគ្រាប់ធំកំប៉ោងដុះកន្ទុយស្រដៀងនឹងស្រងែគេអាចយកធ្វើជាម្សៅនំប៉័ងឬវត្ថុធាតុដើមសម្រាប់ផលិតស្រាជាដើម
-
ស្រូវស្លាបសេក នាម
ស្រូវដែលមានគ្រាប់សម្បុរខៀវលាយលឿងប្រឿងៗស្រដៀងស្លាបសេករៀបនឹងទុំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។