វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 190 / 204
-
ស្រឹង្គសត្វ នាម
សត្វមានស្នែង
-
ស្រឹង្គារ នាម
សេចក្ដីស្រឡាញ់; តម្រេក; គ្រឿងប្រលោមចិត្ត។
-
ស្រឹង្គារភាសិត នាម
ពាក្យដែលនាំឱ្យកើតសេចក្ដីស្រឡាញ់; រឿងនាំឱ្យកើតតម្រេក, សាស្ត្រាល្បែង។
-
ស្រឹង្គាររស នាម
រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា។
-
ស្រឹង្គី នាម
ឈ្មោះមាសមួយប្រភេទ
-
ស្រឹប គុណនាម
ដែលស្រួយខ្លាំង, ស្រួយទំពាឮក្រឹបៗ
-
ស្រឹបស្រៀប ឧទានសព្ទ
( ម . ព . ស្រិបស្រៀប )។
-
ស្រឹបៗ ឧទានសព្ទ
( ម . ព . ស្រិបៗ)។
-
ស្រឹម គុណកិរិយា
( ម . ព . ស្រិម )។
-
ស្រឺត នាម
ជំងឺថប់អារម្មណ៍មួយប្រភេទដែលអ្នកជំងឺមានអាការៈភ័យខ្លាចស្លន់ស្លោបេះដូងដើរញាប់ណែនទ្រូងថប់ៗជាដើមហើយអាចដួលសន្លប់។
-
ស្រឺតៗ គុណកិរិយា
ក្រឺតៗ, ដោយកើនឬថយជាលំដាប់បន្តបន្ទាប់ឥតអាក់
-
ស្រុក នាម
ភូមិលំនៅរបស់ពួកមនុស្ស; ទីប្រជុំកាន់ការរាជការរដ្ឋបាលដែលនៅក្នុងអំណាចរាជការទីរួមខែត្រ។
-
ស្រុកកើតកង្វល់
ស្រុកដែលមានកើតសឹកសង្គ្រាមឬមានកើតបះបោរចលាចលអ្វី។
-
ស្រុកកើតខ្យល់ព្យុះ
( ព . ប្រ .) ស្រុកកើតអាសន្នរោគខ្លាំង។
-
ស្រុកកើតសម្បហារ
ស្រុកកើតចម្បាំង។
-
ស្រុកកំណើត នាម
ទីកន្លែងកំណើត, ភូមិកំណើត; មាតុភូមិ
-
ស្រុកទន្លេ នាម
ភូមិសាស្ត្រតំបន់ដែលមានទន្លេហូរកាត់ដូចជាខេត្តស្ទឹងត្រែងក្រចេះកំពង់ចាមកណ្ដាលព្រៃវែងជាដើម
-
ស្រុកទេស នាម
ភូមិលំនៅរបស់មនុស្ស, ភូមិស្រុកឬតំបន់ណាមួយ។ជួនគេប្រើសំដៅលើប្រទេសទាំងមូល
-
ស្រុកបំផុតដែន នាម
ចុងស្រុក។
-
ស្រុកលើ នាម
ស្រុកនៅប៉ែកខាងលើនៃចរន្តទឹកឬតំបន់ខ្ពស់
-
ស្រុកសម្បូណ៌
ស្រុកដែលមានស្បៀងអាហារឬភោគផលសល់ច្រើន។
-
ស្រុកសួយ
( ព . បុ .) ស្រុកដែលត្រូវនាំសួយមកឡើង, ស្រុកចំណុះ។
-
ស្រុកស្ងប់
ស្រុកសុខសប្បាយ, ប្រកបដោយសន្តិសុខ។
-
ស្រុកហោចល្អោញ
ស្រុកដែលខ្វះខាតអ្វីៗទាំងគ្រប់។
-
ស្រុកអណ្ណាម នាម
ប្រទេសវៀតណាម, ប្រទេសយួនផ្នែកកណ្ដាល។កាលដើមប្រទេសវៀតណាមចែកជា៣រដ្ឋគឺ៖តុងកឹងអណ្ណាមនិងកូសាំងស៊ីន ( អតីតកម្ពុជាក្រោម )។
-
ស្រុកអត់ឃ្លាន
ស្រុកអត់បាយ។
-
ស្រុកអត់បាយ
ស្រុកកើតទុរ្ភិក្ស។
-
ស្រុង គុណនាម
ស្លុយ, ដែលមានសម្រុង
-
ស្រុញ កិរិយាសព្ទគុណនាម
ទញ់រញ់ញាត់ចុះក្រោម, រញ់ខាតប្រវែងប្រក្រតី
-
ស្រុញគំនិត
ទញ់រញ់គំនិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។