វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 188 / 204
-
ស្រាក់ៗ គុណកិរិយា
ដែលហៀរហូរស្រក់រឿយៗមិនដាច់
-
ស្រាង គុណនាម
ភ្លឺព្រាងៗ
-
ស្រាញ កិរិយាសព្ទ
សង្កើសង្កាញ់រញោរញេញក្ដៅមុខក្ដៅមាត់រកកល់គ្រុន
-
ស្រាត កិរិយាសព្ទ
ចាប់ទាញយកសម្លៀកចេញអស់ពីខ្លួន, ធ្វើខ្លួនឱ្យវាលធ្លាំងទទេឥតសម្លៀក
-
ស្រាថ្នាំ នាម
ស្រាម្យ៉ាងដែលផ្សំជាទូទៅពីស្រាសលាយនឹងផ្នែកខ្លះនៃរុក្ខជាតិឬសរីរាង្គសត្វជាដើមពីព្រោះគេជឿថាអាចព្យាបាលជំងឺខ្លះ
-
ស្រាទំពាំងបាយជូរ នាម
ស្រាម្យ៉ាងដែលផលិតចេញពីផ្លែទំពាំងបាយជូរ
-
ស្រាទ្ធពិធី នាម
ពិធីសែនតាមកាលកំណត់ឧទ្ទិសចំពោះពួកបុព្វបុរសដែលទៅកាន់បរលោកហើយឬចំពោះទៅពួកប្រេតជាញាតិ ( ពិធីថ្វាយព្រះបិតរ, ពិធីសែនដូនតា )។ពិធីបូជាទេវតាតាមកាលកំណត់ ( លទ្ធិព្រាហ្មណ៍ )។ពិធីបុណ្យទក្ខិណានុប្បទានតាមកាលកំណត់ ( លទ្ធិពុទ្ធ )។
-
ស្រាន្ត គុណនាម
ដែលលំបាក; នឿយ; ហត់; នឿយហត់; អស់កម្លាំង។
-
ស្រាបៀរ នាម
( ម . ព . ប៊ីយេរ )។
-
ស្រាប់ គុណកិរិយាគុណនាម
ដែលមានជាសម្រាប់, ដែលមានស្រេច; ដែលបានធ្វើស្រេចហើយ
-
ស្រាប់តែ គុណកិរិយា
លោតែ; ចាំតែ; ភ្លាម, មួយរំពេច
-
ស្រាពក៍ នាម
ជើងពានមានមាត់ឆែកៗឬជារំពត់ក្រចាប់ឬក៏មានមាត់ធ្លុះជារន្ធរហុយជុំវិញ
-
ស្រាពណី នាម
ថ្ងៃ១៥កើតឬថ្ងៃពេញបូណ៌មីខែស្រាពណ៍ ( ព . ហ .) ឬ ( ព . កា .)។
-
ស្រាពណ៍ នាម
ឈ្មោះខែទី៩តាមចន្ទគតិមាន២៩ថ្ងៃ
-
ស្រាយ កិរិយាសព្ទគុណនាម
ធ្វើឱ្យរលា, ឱ្យរសាយ
-
ស្រាយគំនុំ កិរិយាសព្ទ
រំសាយគំនុំ។
-
ស្រាយបំភ្លឺ កិរិយាសព្ទ
បកស្រាយបញ្ជាក់, ពន្យល់យ៉ាងល្អិតល្អន់ដោយមានអំណះអំណាងច្បាស់លាស់
-
ស្រាល គុណនាម
ដែលមានទម្ងន់តិច, តិចទម្ងន់ឬដែលឥតទម្ងន់
-
ស្រាលដូចសំឡី
ស្រាលស្ងើក។
-
ស្រាលដូចស្នោ
ស្រាលស្ងើក។
-
ស្រាលស្ងើក
ស្រាលណាស់។
-
ស្រាលស្ដើង
ស្រាលផងស្ដើងផងតិចតួច, ស្ដើងស្ដួច។
-
ស្រាល់ កិរិយាសព្ទប.
សម្រាំងយក, ជ្រាវរាវរកយកតាមត្រូវការ
-
ស្រាល់ជ្រើស កិរិយាសព្ទ
ជ្រើសសម្រាំងយក
-
ស្រាវ កិរិយាសព្ទគុណនាម
ក្រសាវទាញមករឿយៗ
-
ស្រាវក នាម
( ម . ព . សាវក )។
-
ស្រាវជ្រាវ កិរិយាសព្ទ
( ព . ប្រ .) រាវរកឱ្យឃើញពិត, រើសើពិនិត្យតាំងពីដើមដល់ចុងឱ្យឃើញសព្វគ្រប់, សាកសួរសង្កេតដោយពិនិត្យយ៉ាងល្អិត
-
ស្រាវណមាស នាម
( ម . ព . សាវណមាស )។
-
ស្រាវណី នាម
( ម . ព . ស្រាពណី )។
-
ស្រាវិកា នាម
( ម . ព . សាវក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។