វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 187 / 204
-
ស្រឡូន គុណនាម
ដែលមានរាងរលូនត្រង់ស្មើ, ដែលមានរាងរៀវតូច, ដែលត្រង់ស្រឡះឡើងលើមិនបែកមែកច្រើន
-
ស្រឡើ គុណនាម
ដែលមានមុខងើបងើយបន្តិចជាងប្រក្រតី ( ដោយសញ្ជាតិ )
-
ស្រឡើកើ គុណនាម
( ម . ព . ស្រឡឺកឺ )។
-
ស្រឡេត នាម
( ម . ព . ស្រលេត )។
-
ស្រឡេវ គុណនាម
ដែលខ្ពស់ឬឆ្ងាយសន្លឹម
-
ស្រឡែវ គុណនាម
( ម . ព . ស្រលែវ )។
-
ស្រឡៃ នាម
គ្រឿងភ្លេងមួយប្រភេទធ្វើដោយឈើខ្លឹមសាច់រឹងស្និទ្ធក្រឡឹងជារាងធំកំប៉ោកកណ្ដាលរីកចុងដើមបន្តិចមានប្រហោងតូចចំកណ្ដាលធ្លុះរហូតមានរន្ធ៦មានលាំសម្រាប់ផ្លុំប្រើក្នុងវង់ភ្លេងពិណពាទ្យ។
-
ស្រឡោ នាម
( ម . ព . ស្រឡោកោ )។
-
ស្រឡោកោ នាម
ក្ដារសន្ទះស្ទះឬគ្របត្រង់ច្រក - កទូកខាងក្បាលឬខាងកន្សៃ ( ហៅត្រឹមតែស្រឡោក៏បាន )។
-
ស្រឡោច គុណកិរិយា
ដែលទាសទៅឆ្ងាយខុសផ្លូវខុសដំណើរ
-
ស្រឡៅ នាម
ឈ្មោះឈើធំមួយប្រភេទសណ្ឋានស្រដៀងនឹងត្របែកព្រៃតែដើមធំជាងសាច់ស្និទ្ធស្អាតប្រើធ្វើការបានច្រើនយ៉ាង
-
ស្រឡំ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រឡះថាស្រឡះស្រឡំគឺស្រឡះឥតមានអ្វីទើសទែង, ស្រឡះស្រួលបួល។
-
ស្រឡះ គុណនាមគុណកិរិយា
ដែលឥតមានអ្វីទើសទែងឬបិទបាំងឡើយ
-
ស្រឡះដៃ គុណនាម
អស់រលីងពីដៃ; ឥតទីពឹងពំនាក់; អស់សង្ឃឹម។
-
ស្រឡះមុខមាត់ គុណនាម
ស្វាងមុខមាត់ស្រួលបួល។
-
ស្រឡះស្រលួន
ស្រឡះមែនទែន, ស្រឡះស្រឡំ; ស្វាងមុខស្វាងមាត់។
-
ស្រឡះស្រឡំ
( ម . ព . ស្រឡំ )។
-
ស្រអាប់ គុណនាម
ដែលអាប់អន់មិនស្រស់, មិនថ្លា; តិចពន្លឺ, តិចរស្មី
-
ស្រអិប គុណនាម
ទាបដាបចុះក្រោមស្រលឹប; ទាបពេកណាស់
-
ស្រអឹប គុណនាម
( ម . ព . ស្រអិប )។
-
ស្រអែត គុណនាម
ដែលមានសូរទន់ផ្អែម, ស្រទន់ពីរោះ
-
ស្រអែម គុណនាមនាម
ដែលខ្មៅល្អ, ខ្មៅស្រស់ ( ចំពោះតែសម្បុរនៃមនុស្ស )
-
ស្រអ៊ុក គុណនាម
ធំ, ធាត់, ថ្លោសស្រគុក
-
ស្រអ៊ុម គុណនាម
មាសថ្លៃ, មាសស្នេហ៍, ស្នេហ៍ស្នង ( ពាក្យទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ដោយថ្នាក់ថ្នម )
-
ស្រអ៊ុំ គុណនាម
( ម . ព . ស្រអ៊ុម )។
-
ស្រអ័ព្ទ គុណនាម
( ម . ព . ស្រអាប់ )។
-
ស្រា នាម
ពាក្យក្លាយឃ្លាតអំពីសុរាគឺទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់កើតអំពីព្រានព្រៃឈ្មោះសុរៈ។
-
ស្រាក កិរិយាសព្ទគុណនាម
បានអន់; ស្រាល, ធូរស្រាល
-
ស្រាកស្រាន្ត គុណនាម
ស្រាកអស់កម្លាំង, អន់អស់កម្លាំង; អន់ឈឺ, បានអន់គ្រាន់បើ, បានធូរស្រាលគ្រាន់បើម្ដងៗ ( ច្រើននិយាយតែពីជំងឺ )។
-
ស្រាក់ កិរិយាសព្ទនាម
ដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។