វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 186 / 204
-
ស្រវឹងចិត្ត
( ម . ព . ស្រវឹងគំនិត )។
-
ស្រវឹងទ្រព្យ
ឡើងចាងព្រោះអាងថាខ្លួនមានទ្រព្យ។
-
ស្រវឹងបុណ្យ
ប្រកាន់មានះកោងព្រហើនដោយអាងបុណ្យស័ក្ដិឬអាងគាប់គួរនឹងអ្នកធំ។
-
ស្រវឹងសម្បត្តិ
( ម . ព . ស្រវឹងទ្រព្យ )។
-
ស្រវើន គុណនាម
ស្រលួតស្រឡះសមមាឌ, ល្អសមរម្យ, ឆើតឆោម
-
ស្រស ឧទានសព្ទ
សូរឮដោយលាន់សរសៃជាដើម
-
ស្រស់ គុណនាម
ដែលនៅសើមមិនទាន់ស្ងួត, មិនទាន់ក្រៀម
-
ស្រស់ញញឹម គុណនាម
( ព . ប្រ .) ស្រស់ហាក់ដូចជាញញឹមមករក, ស្រស់ប៉ប្រៃ។
-
ស្រស់បស់ គុណនាម
ស្រស់សមរម្យ; ស្រស់រីករាយ, ស្រស់ស្រឡះស្រឡំ
-
ស្រស់បំព្រង គុណនាម
ស្រស់ត្រចង់ឬស្រស់ត្រយង់ភ្លឺថ្លា។
-
ស្រស់ប៉ប្រិម គុណនាម
ស្រស់ដោយបបូរមាត់ប៉ប្រិម, ស្រស់ប្រិមប្រិយ។
-
ស្រស់ប៉ប្រៃ គុណនាម
ស្រស់ប្រពៃ។
-
ស្រស់ស្រាយ គុណកិរិយាគុណនាម
រាក់ទាក់រួសរាយ, រអាករពាយ; ស្រស់រីករាយ
-
ស្រស់ស្រូប កិរិយាសព្ទ
បរិភោគអាហារបន្តិចបន្តួចក្នុងពេលព្រឹក, បរិភោគសម្រន់កុំឱ្យឃ្លានពេកទម្រាំដល់ពេលបាយថ្ងៃត្រង់
-
ស្រស់ស្រោង គុណនាម
( សព្ទអារក្យ ) ដែលបាត់ឈឺ, ជាពីឈឺ
-
ស្រឡក កិរិយាសព្ទគុណនាម
ស្កកដាក់គ្រាប់មិនពេញ
-
ស្រឡក់ នាម
ឈ្មោះសម្លមួយប្រភេទប្រើបន្លែស្លឹកខ្ចី, ទងខ្ចី, ត្រួយឬផ្លែខ្ចីស្រស់មានផ្សំស្លឹកគ្រៃនិងមើលខ្ជាយជាគ្រឿងគ្រាន់តែបង់បន្លែភ្លាមកូរពីរបីត្រឡប់ហើយដាក់មកភ្លាម
-
ស្រឡន គុណនាម
( ម . ព . ស្រលន )។
-
ស្រឡប់ គុណនាម
ទន់ពន្លឺ, ទន់រស្មីគឺដែលកំពុងតែបើកថ្ងៃក្ដៅហើយបែរជាស្រទំឬដែលកំពុងតែមានពន្លឺព្រះចន្ទ្រហើយបែរជាឡើងសម្បុរខ្មៅដាសជិតរកកល់បង្អុរភ្លៀង ( ចំពោះតែមេឃ, ពពក )
-
ស្រឡាង នាម
ប្រដាប់សម្រាប់ផ្ទុកថលយាននិងសត្វពាហនៈជាដើមចម្លងពីត្រើយម្ខាង
-
ស្រឡាញ់ កិរិយាសព្ទ
( ម . ព . ស្រលាញ់ )។
-
ស្រឡាញ់ផ្កាប់មុខ
ស្រឡាញ់ងប់ចិត្តភ្លេចខ្លួន
-
ស្រឡាប កិរិយាសព្ទគុណនាម
ដែលមានមាឌទាបស្រអឹបទៅជិតទឹក
-
ស្រឡាំងកាំង គុណនាមគុណកិរិយា
គាំងមមិងមមាំង, គាំងភាំងស្មារតី
-
ស្រឡិត នាម
( ម . ព . ស្រលិត )។
-
ស្រឡឹង នាម
ចំនួនសូត្រ៨០សរសៃដែលក្រងជាមួយកម្រង
-
ស្រឡឹប គុណនាម
( ម . ព . ស្រលឹប )។
-
ស្រឡឺកឺ គុណនាម
ដែលងើបងើយស្លឺស្រងើ
-
ស្រឡុង កិរិយាសព្ទ
( ម . ព . ស្រលុង )។
-
ស្រឡូង គុណនាម
( ម . ព . ស្រលូង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។