វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 183 / 204
-
ស្រមណក្រឹត្យ នាម
( ម . ព . សមណកិច្ច )។
-
ស្រមណប្រតិបត្តិ នាម
( ម . ព . សមណប្បដិបត្តិ )។
-
ស្រមណប្រតិប័ទ នាម
( ម . ព . សមណប្បដិបត្តិ )។
-
ស្រមណសក្ដិ នាម
ដូចគ្នានឹងសមណសក្ដិឬសមណស័ក្ដិដែរ។
-
ស្រមណសព្ទ នាម
( ម . ព . សមណសព្ទ )។
-
ស្រមណស័ក្ដិ នាម
( ម . ព . ស្រមណសក្ដិ )។
-
ស្រមណី នាម
ដូចគ្នានឹងសមណីដែរ។
-
ស្រមណុទ្ទេស នាម
ដូចគ្នានឹងសមណុទ្ទេសដែរ។
-
ស្រមណៈ នាម
( ម . ព . សមណ )។
-
ស្រមណ៍ នាម
( ម . ព . ស្រមណៈ )។
-
ស្រមាក់ គុណនាម
ធំមាំ, ធំដំបង ( ចំពោះតែមនុស្ស )
-
ស្រមាញ គុណនាម
ស្មាញ។
-
ស្រមាម គុណនាម
ដែលប្រឡាក់ជាប់ស្រកាកនឹងពុកមាត់ឬនឹងរោមជាដើម
-
ស្រមាមប៉ាក គុណនាម
ដែលប្រឡាក់ស្រមាមប្រតាក
-
ស្រមិក គុណនាម
ខ្មៅធំខ្ពស់សម្បើម ( ចំពោះតែមនុស្ស )
-
ស្រមឹក គុណនាម
( ម . ព . ស្រមិក )។
-
ស្រមឹម គុណនាមគុណកិរិយា
ស្មឹម, ក្រមឹម។ប្រើជាគុ . កិ . ក៏បាន
-
ស្រមុក កិរិយាសព្ទ
ដកដង្ហើមប៉ះខ្ទាំងខ្ទប់ចេញសូរសព្ទខ្លាំងក្នុងវេលាកំពុងដេកលក់
-
ស្រមុតចិត្ត គុណកិរិយា
ដែលស្រងោចចិត្ត, លន្លង់លន្លោចខ្លោចចិត្ត
-
ស្រមុយ គុណនាម
ស្មុយ, សុយម៉ុយ; ស្រពោនស្រពាប់អាប់អន់
-
ស្រមូញ គុណនាម
ស្មូញ; ស្កូញ; ស្ញូញ; ដែលមិនជ្រះ, មិនស្អាត
-
ស្រមូញស្រមាញ គុណនាម
ស្មូញស្មាញ, ស្កូញស្កាញ។
-
ស្រមូម គុណនាម
ស្កូញជាដុំ, ស្រមូវ
-
ស្រមូមស្រមាម គុណនាម
ស្រមូមមិនរាបទាប, មិនស្អាតស្រមេវស្រមូវ
-
ស្រមូល គុណកិរិយា
ដែលប្រមូលចូលច្របល់គ្នាចំពាក់ឆ្វាក់ជាដុំ, ដែលប្រមូលច្របូកច្របល់គ្នា
-
ស្រមូវ គុណនាម
ដែលមានពុក, រោម, មមីសវែងខ្លះខ្លីខ្លះច្រើន
-
ស្រមើ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រមៃថាស្រមើស្រមៃគឺស្រមៃបន្តិចបន្តួច, ស្រមៃរហាក់រហៀង។
-
ស្រមើង គុណកិរិយា
សើងម៉ើង
-
ស្រមើល នាម
សុខុមសត្វល្អិតក្រៃពេកស្ទើរមើលពុំឃើញច្រើនកើតនៅទីឬនៅវត្ថុសោគ្រោកមានសំបុកសត្វ, សំបកស៊ុតសត្វជាដើម
-
ស្រមៀន គុណកិរិយា
ដែលនៅកោនកំប្រោនក្នុងកៀនឬក្នុងទីចង្អៀត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។