វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 18 / 204
-
សញ្ញាវិបត្តិ នាម
ការភ្លាត់សញ្ញា។
-
សញ្ញាវិបរិត នាម
ការប្រែប្រួលសញ្ញា។
-
សញ្ញាវិបល្លាស នាម
ការមមាលការប្រែប្រួលសញ្ញា ( ការចងចាំ )។
-
សញ្ញាវិមោក្ខ នាម
ការរួចឬផុតចាកសញ្ញា; ការរួចឬផុតព្រោះសញ្ញា។
-
សញ្ញាវិសេសនៈ នាម
សព្ទជាវិសេសនៈរបស់អសាធារណនាម ( ព . វ .)។
-
សញ្ញី គុណនាមនាម
ដែលមានសេចក្ដីសម្គាល់, មានការចំណាំ, ...។
-
សញ្ញោជន នាម
( ម . ព . សំយោជន )។
-
សញ្ញោជនៈ នាម
( ម . ព . សំយោជន )។
-
សញ្វវុធ នាម
អាវុធគ្រប់បែប; គ្រឿងចម្បាំងគ្រប់យ៉ាង
-
សដាយុស នាម
ឈ្មោះបក្សីធំមួយមាននិយាយក្នុងរឿងរាមកេរ្តិ៍
-
សដូវ នាម
អាហារធ្វើដោយប្រអួលផង់ឬម្សៅស្ងួតសម្រាប់ទុកបរិភោគបានយូរ; មាន២យ៉ាងគឺសដូវដុំធ្វើឱ្យជាដុំៗ, សដូវផង់ធ្វើឱ្យនៅផង់រាយៗ; ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាលឬប្រើក្នុងវេលារត់លូនគេចចៀសពីមុខទ័ព
-
សឌាង្គ នាម
ចំណែក៦របស់រាងកាយគឺដៃ២, ជើង២, ក្បាល១, ដងខ្លួន១
-
សណ្ដ នាម
ហាម, កណ្ដាប់មាត់, រឹមដែលដាក់បន្សាបថែមឱ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម
-
សណ្ដក កិរិយាសព្ទ
ដកឬរដកឃ្លាតតែមិនទាន់របូតផុត
-
សណ្ដង់ នាម
ក្បាលទងផ្លែឈើចំពូកខ្លះត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ
-
សណ្ដា នាម
ឈ្មោះវល្លិមួយប្រភេទស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូកច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរប្រើជាបន្លែឬអន្លក់បាន
-
សណ្ដាន់ នាម
ឈើរនាមមួយប្រភេទស្លឹកនិងផ្លែមានរសជូរសម្រាប់ប្រើធ្វើជាម្ជូរស្លឬផ្លែដែលចិតហាលឱ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន
-
សណ្ដាប គុណកិរិយា
ដែលខំប្រឹងពេញកម្លាំងឬពេញទំហឹងបែកញើសដាប
-
សណ្ដាប់ កិរិយាសព្ទនាម
ទម្លាប់ដែលកើតមានដោយបានស្ដាប់ឮតៗមក; ទំនៀម; បែប, បែបបទ
-
សណ្ដាប់ធ្នាប់ នាម
ចារិត, ឫកចារិត, បែបបទ
-
សណ្ដាប់ស្ទង់ នាម
( វេជ្ជ .) ឧបករណ៍ពង្រីកសូរដែលគេប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រឬវេជ្ជសាស្ត្រសត្វ ( តិចតួចចំពោះសត្វប្រភេទធំ ) សម្រាប់ស្ទង់ស្ដាប់អាការរោគពោលគឺស្ដាប់សូរសរីរាង្គក្នុង, ឧបករណ៍ស្ទង់ស្ដាប់អាការរោគ។
-
សណ្ដាយ គុណនាមនាម
ដែលយាររយាក
-
សណ្ដាយម្ខាង គុណនាម
យារម្ខាងជាង។
-
សណ្ដូក កិរិយាសព្ទ
លាតលាត្រង់ស្ដូក
-
សណ្ដូន កិរិយាសព្ទ
ទម្លាក់ចុងខ្សែឬពួរដែលចងវត្ថុធ្ងន់ឱ្យធ្លាក់ចុះស្រឹមទៅក្នុងទឹកចាប់ឬចងចុងខ្សែឬចុងពួរម្ខាងឱ្យនៅមិនឱ្យលិចឬឱ្យលិចទាំងអស់ក៏មាន
-
សណ្ដែក នាម
ដំណាំលតាជាតិដែលដាំយកផ្លែ, យកគ្រាប់ប្រើជាអាហារឬស្លជាប្រេងក៏បានខ្លះ, ... ជារបរមានប្រយោជន៍សំខាន់មួយយ៉ាងដល់មនុស្សគ្រប់ប្រទេស; សណ្ដែកមានច្រើនប្រភេទគឺ
-
សណ្ដែកដី នាម
សណ្ដែកមួយប្រភេទដាំយកមើមប្រើការបានច្រើនយ៉ាង, ជារបរសំខាន់មួយក្នុងកម្ពុជរដ្ឋ
-
សណ្ដែកបណ្ដុះ នាម
លំពង់សណ្ដែកបាយដែលកើតពីគេត្រាំគ្រាប់បណ្ដុះក្នុងក្អមឬកប់ក្នុងដីខ្យាច់ឱ្យដុះលូតវែងៗប្រើជាបន្លែ, ជារបោយ, ជាអន្លក់។
-
សណ្ដោង កិរិយាសព្ទ
ទាញអូសគ្រឿងចងបន្តោងឱ្យអណ្ដែតឬឱ្យលឿនដោយតាមគ្នា
-
សណ្ដំ កិរិយាសព្ទ
ធ្វើឱ្យដេកលក់លង់ដោយអំណាចឫទ្ធិឬមន្តអាគមឬក៏ដោយកម្លាំងថ្នាំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។