វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 176 / 204
-
ស្មន់អន្ធករ កិរិយាសព្ទ
ស្មន់ដោយមានអ្នកដទៃជួយលាក់បាំងឱ្យ
-
ស្មន្ធ កិរិយាសព្ទ
( ម . ព . ស្មន់ )។
-
ស្មរ នាម
អ្នកដែលនាំព័ត៌មានពីសាក្សីមកប្រាប់ដល់អ្នកមានខ្លួន, សាក្សីបន្ត។
-
ស្មរបន្ទាល់ នាម
ស្មរនិងបន្ទាល់ឬស្មរជាបន្ទាល់។
-
ស្មសាន នាម
ព្រៃខ្មោច, ប៉ាឆា
-
ស្មា នាម
ប៉ែកអវយវៈត្រង់ខាងលើគល់ដៃមនុស្សឬត្រង់ខាងលើគល់ជើងមុខសត្វតិរច្ឆាន
-
ស្មាក្ដី នាម
អ្នកកាន់ក្ដី
-
ស្មាគម នាម
ពាក្យប្រើក្លាយមកពីសមាគម។
-
ស្មាច់ កិរិយាសព្ទគុណនាមនាម
បិទក្រដាសឬសំពត់ភ្ជាប់គ្នាច្រើនស្រទាប់ដោយវត្ថុស្អិតដើម្បីនឹងខ្មុកម្រ័ក្សណ៍ឬលាបថ្នាំជាន់ខាងក្រៅធ្វើជារបស់តាមការប្រកប
-
ស្មាច់ដោម នាម
ឈ្មោះឈើមួយប្រភេទត្រួយខ្ចីប្រើជាអន្លក់បាន, សំបកប្រើការជាគ្រឿងជ្រលក់យកព័ណ៌ស្លាបជ្រឹង។
-
ស្មាជិក នាម
ពាក្យប្រើឃ្លាតក្លាយមកពីសមាជិក។ពុំគួរសរសេរតាមនេះឡើយ។
-
ស្មាជិកា នាម
ពាក្យប្រើឃ្លាតក្លាយមកពីសមាជិកា។ពុំគួរសរសេរតាមនេះឡើយ។
-
ស្មាញ គុណនាម
ដែលរឹងប្រទាក់ចាក់ស្រែះស្ញាញ
-
ស្មាទាន នាម
ពាក្យប្រើក្លាយមកពីសមាទាន។
-
ស្មាធិ នាម
ពាក្យប្រើក្លាយមកពីសមាធិ។
-
ស្មាធិ៍ ប.
ប្រើជាបរិវារសព្ទរបស់ពាក្យស្មិងថាស្មិងស្មាធិ៍សម្រឹងធ្មឹងស្លឹងឥតកម្រើកដោយការភាវនារំពឹងក្នុងចិត្ត ( មានអាការដូចរូបស្លាប់ )
-
ស្មាន កិរិយាសព្ទប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្ម័គ្រ, ស្មោះថាស្ម័គ្រស្មាននិងស្មោះស្មាន។
-
ស្មានជា គុណកិរិយា
ក្រែងលោ, ចួនក្រែង
-
ស្មានថា កិរិយាសព្ទ
នឹកប្រមាណថា
-
ស្មាន់ នាម
សត្វចតុប្បាទព្រៃមួយប្រភេទពួកក្ដាន់, ប្រើស, រមាំង។
-
ស្មាភាព នាម
ពាក្យប្រើក្លាយមកពីសមភាព។
-
ស្មារតី នាម
សេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឱ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត ( សតិ )
-
ស្មារលា កិរិយាសព្ទ
រឭកឃើញហើយបញ្ចេញវាចាសូមលាគឺសូមលែងធ្វើដូច្នោះតទៅទៀតឬសូមកុំឱ្យបានចួបប្រទះទៀត
-
ស្មារលាទោស កិរិយាសព្ទ
រឭកឃើញទោសកំហុសហើយសូមលន់តួកុំឱ្យជាប់ជំពាក់ដោយទោសនោះ។
-
ស្មារ្តី នាម
( ម . ព . ស្មារតី )។
-
ស្មិង កិរិយាសព្ទ
( ព . សា .) ស្លាប់, ស្លាប់ស្ដូក
-
ស្មិងស្មាធិ៍
សម្រឹងធ្មឹងស្លឹងឥតកម្រើកដោយការភាវនារំពឹងក្នុងចិត្ត ( មានអាការដូចរូបស្លាប់ )
-
ស្មិញ គុណនាម
( ម . ព . ស្មេញ )។
-
ស្មិត គុណនាមនាម
ដែលកើតអំពីសិត; ការសិត; របស់ដែលកើតអំពីសិត; អ្នកសិតលោហជាតិផ្សេងៗ។
-
ស្មិប គុណនាម
ស្លឹប, ដែលហើមលឹប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។