វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 175 / 204
-
ស្ពឹកស្រពន់ គុណកិរិយា
( សំនួន .) ដោយមិនរហ័សរហួនឬស្ទុះស្ទា។
-
ស្ពឹង គុណនាម
ធំស្ដឹង, ធំវែងត្រដឹង
-
ស្ពឺ នាម
ឈ្មោះឈើដំណាំមួយប្រភេទផ្លែមានជ្រុងសាច់ជ្រាយមានទឹកខ្លះមានរសជូរខ្លះផ្អែមលាយជូរបន្តិចៗប្រើជាម្ជូរឬជាអាហារ។
-
ស្ពឺចក្រ នាម
ស្តឺរបស់គ្រឿងចក្រ។
-
ស្ពឺផ្នោះ នាម
ស្ពឺរបស់ផ្នោះបោះកប្បាស។
-
ស្ពុង នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទមានរាងសំប៉ែតវែងមាត់ធំចំហៀងខ្លួនពណ៌ត្នោតនិងពោះពណ៌ស
-
ស្ពុច គុណកិរិយា
ដែលអង្គុយបត់ជើងឬដាក់នៅនឹងថ្កល់មានអាការទន់សង្កត់ស៊ប់
-
ស្ពុយ គុណនាម
ធំឬធាត់ស្ពោតៗ, ស្គុល
-
ស្ពុរ គុណនាមគុណកិរិយា
ដែលឡើងសាច់ជ្រោកពពុរ, ស្ប៉ុរ
-
ស្ពុល គុណនាមគុណកិរិយា
( ម . ព . ស្ពុរ )។
-
ស្ពើន គុណនាម
ដែលមានរាងឬមាឌធំស្ងើនឬធំខ្ពស់ស្រឡះ
-
ស្ពៀត គុណនាម
ពៀច, ផតដោយសង្កត់ឬដោយត្បៀត
-
ស្ពេះ គុណនាម
( ម . ព . ស្ពែះ )។
-
ស្ពែត គុណនាម
ដែលទន់ឬខ្សោយល្វែត, ដែលមានអាការស្អយៗ
-
ស្ពែម៉ាតូសូអ៊ីដ នាម
( វេជ្ជ .) កោសិកាបន្តពូជឈ្មោលដែលផលិតចេញពីសរីរាង្គបន្តពូជរបស់មនុស្សប្រុសសត្វឈ្មោលឬរុក្ខជាតិឈ្មោល។
-
ស្ពែះ គុណនាម
ដែលមានសណ្ឋានធ្លាក់ពភ្លែះ
-
ស្ពៃ នាម
ដំណាំពួកមួយដាំយកធាង, យកស្លឹក, យកមើមប្រើជាបន្លែ, ជាអន្លក់ឬប្រើការជ្រក់
-
ស្ពៃក្ដោប នាម
ឈ្មោះស្ពៃមួយប្រភេទមានស្លឹកក្ដោបចូលគ្នាជាដុំមូលធំមួយដែលគេយកមកប្រើជាបន្លែស្រស់និងស្លបានជាច្រើនមុខ
-
ស្ពៃក្រញាញ់ នាម
ឈ្មោះស្ពៃមួយប្រភេទមានស្លឹករួញក្រញាញ់ដែលគេយកមកប្រើជាបន្លែស្រស់និងស្លបាន
-
ស្ពៃខៀវ នាម
ឈ្មោះស្ពៃមួយប្រភេទមានធាងរាងមូលស្លឹកនិងធាងពណ៌បៃតង ( ដែលគេហៅថាខៀវនោះ ) អាចប្រើជាបន្លែស្រស់និងស្លបាន
-
ស្ពៃខ្មៅ នាម
ឈ្មោះស្ពៃមួយប្រភេទមានធាងសំប៉ែតមានរសល្វីងលើសស្ពៃដទៃអាចប្រើជាបន្លែស្រស់និងស្លបាន។ជួនគេហៅស្ពៃហាង
-
ស្ពៃគោក នាម
ឈ្មោះតិណជាតិមួយប្រភេទស្លឹកស្រដៀងនឹងកូនថ្នាំតែមានសម្បុរលាយស្វាយបន្តិចៗប្រើជាអន្លក់ឬជារបោយបាន។
-
ស្ពៃចង្កឹះ នាម
ឈ្មោះស្ពៃមួយប្រភេទមានធាងរាងមូលដូចចង្កឹះ
-
ស្ពៃជើងទា នាម
ឈ្មោះស្ពៃមួយប្រភេទមានស្លឹកធំរីកសណ្ឋានដូចជើងទា។គេច្រើនយកមកធ្វើជាជ្រក់ស្ពៃ
-
ស្ពោត គុណនាម
ដែលមិនហាប់, មិនណែន, ស្គោក
-
ស្ពោរ គុណនាម
ដែលហើមពោរឡើង, ស្ពុរ
-
ស្ពៅ នាម
ឈ្មោះធញ្ញជាតិមួយប្រភេទពួកពោតផ្លែជាស្មែងចង្កោមគ្រាប់មូលៗល្អិតៗកាលណាទុំមានសម្បុរស, ប្រើការលីងផ្ទុះរីកជាលាជ។
-
ស្មង នាម
ប៉ែកជើងពីខាងមុខតាំងពីត្រឹមជង្គង់ចុះទៅដល់កជើង។
-
ស្មត់ នាម
ឋានន្តរមន្ត្រីស័ក្ដិតូចពួកស្នង, ក្រឡាពាសក្នុងសម័យពីដើម ( បា . សមត្ថ; សំ . សមថ៌ “ ដែលអាច; ប៉ិន; រឹងប៉ឹង ”)។
-
ស្មន់ កិរិយាសព្ទ
ខូចកាចនឹងគ្នាឬដើរហើរនឹងគ្នា ( នៃបុរសស្ត្រីដែលជាប់ជាសាច់ញាតិឬដែលជាញាតិពន្ធ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។