វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 173 / 204
-
ស្បុល នាម
( ម . ព . ស្បុរ )។
-
ស្បូន នាម
អវយវៈមួយប្រភេទជាទីតាំងនៃគ័ភ៌។
-
ស្បូនស្រុត
ស្បូនធ្លាក់ស្រុតចុះខុសពីកន្លែងប្រក្រតី។
-
ស្បូវ នាម
ស្មៅមួយប្រភេទស្លឹកវែងៗរឹងគគ្រាត, មានពីរប្រភេទ។
-
ស្បូវភ្លាំង នាម
ស្បូវស្លឹកធំៗប្រើការក្រងប្រក់ផ្ទះ។
-
ស្បូវរណ្ដាស នាម
ស្បូវស្លឹកល្អិតៗបើទាល់ប្រើការក្រងប្រក់ផ្ទះបានតែមិនសូវជាប់។
-
ស្បើម កិរិយាសព្ទ
ខ្លាចខ្លាំង, កោត, ស្ញែង, ស្ញប់ស្ញែង
-
ស្បើយ គុណកិរិយាគុណនាម
ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម។
-
ស្បើយគ្រោះថ្នាក់
រួចផុតពីគ្រោះថ្នាក់។
-
ស្បើយរហើយ
ស្រាកស្រាលទុក្ខព្រួយឬស្រាកស្រាលជំងឺ។
-
ស្បើយអាគក
( ព . ប្រ .) ហើយគ្នា, អស់សង្ឃឹម ( ព . សា .) ( ព . កា .) សាមញ្ញថា
-
ស្បៀង នាម
គ្រឿងបរិភោគចិញ្ចឹមជីវិតក្នុងការដើរផ្លូវឆ្ងាយ។
-
ស្បេត គុណកិរិយា
ផ្ចិតផ្ចង់, ពិនិត្យពិច័យយ៉ាងយឺតៗឬសំរៀមៗ
-
ស្បែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្បថថា
-
ស្បែក នាម
ឈ្មោះវល្លិពពាយមួយប្រភេទផ្លែតូចៗស្រដៀងនឹងផ្លែសណ្ដែកព្នងប្រើជាបន្លែឬជាអន្លក់
-
ស្បែកចុងលិង្គ នាម
ស្បែកគ្របលើក្បាលលិង្គដែលអាចពន្លាត់ចេញពីក្បាលលិង្គបាន
-
ស្បែកជើង នាម
ទ្រនាប់ជើងធ្វើដោយស្បែកគោជាដើមដែលសម្លាប់ឱ្យស្លាប់សាច់ហើយសម្រាប់ពាក់ឱ្យស្រួលជើងដើរ, មានឈ្មោះច្រើនយ៉ាងមានស្បែកជើងផ្ទាត់, ស្បែកជើងសង្រែកជាដើម។
-
ស្បែកជើងឃ្លុប នាម
ស្បែកជើងមួយប្រភេទច្រើនធ្វើពីស្បែកគ្របផ្ទៃប្រអប់ជើងទាំងមូល
-
ស្បែកជើងផ្ទាត់ នាម
ស្បែកជើងមួយប្រភេទធ្វើពីកៅស៊ូឬប្លាស្ទិកមានខ្សែសម្រាប់ស៊កនៅចន្លោះមេជើងនិងម្រាមជើង
-
ស្បែកជើងសង្រែក នាម
ស្បែកជើងមួយប្រភេទធ្វើពីស្បែកកៅស៊ូឬប្លាស្ទិកមានខ្សែគ្របនៅផ្នែកខាងមុខនិងមានខ្សែមួយទៀតសម្រាប់ព័ទ្ធកែងជើង
-
ស្បែកដណ្ដប់មុខយោនី នាម
ផ្នត់នៅផ្នែកខាងក្រៅនៃសរីរាង្គភេទរបស់ស្ត្រី។
-
ស្បែកសង្កួត
ស្បែកសម្រាប់សង្កួតកាំបិតជាដើម។
-
ស្បែង នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹមក្រហមចាស់សម្រាប់ស្ងោរជ្រលក់កក់ត្បាញកន្ទេលក្រហមជាដើម។
-
ស្បែប គុណនាមគុណកិរិយា
ដែលមានទម្រង់មាត់មិនជាប្រក្រតី
-
ស្បែស្បថ
( ម . ព . ស្បែ )។
-
ស្បៃ នាម
សំពត់សាច់ស្ដើងប៉ើងរ៉ើងសម្រាប់ប្រើការធ្វើជាមុងត្រងច្រោះឬគ្របជាដើម
-
ស្បៃកា នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទរាងសំប៉ែតមានក្រឡាឆ្នូតបៃតងប្រឿងលាយខៀវនៅលើខ្លួន
-
ស្បៃរាត្រី
( ព . ប្រ .) យប់ងងឹតប្រៀបបាននឹងស្បៃខ្មៅមកគ្របដណ្ដប់លើកន្លែងណាមួយ ( ច្រើនតែប្រើក្នុងកំណាព្យការពិពណ៌នាផ្សេងៗ)
-
ស្បៃរឿង នាម
ឈ្មោះឈើតូចមួយប្រភេទស្ទើរជាតិណជាតិផ្កាព័ណ៌លឿងស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន។
-
ស្បៃរឿងទេស នាម
ស្បៃរឿងមួយប្រភេទទៀតមានផ្កាព័ណ៌ក្រហមភាវស្លឹកខ្ចីប្រើការជាអន្លក់ឬរបោយបានដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។