វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 170 / 204
-
ស្នានពស្ត្រ នាម
សំពត់សម្រាប់ផ្លាស់ងូតទឹក ( សំពត់ងូត )។
-
ស្នានពិធី នាម
ពិធីស្នានកិច្ច។
-
ស្នានព័ស្ត្រ នាម
( ម . ព . ស្នានពស្ត្រ )។
-
ស្នានភាណ្ឌ
( ម . ព . ស្នានីយភណ្ឌ )។
-
ស្នានភូមិ នាម
ទីសម្រាប់ងូតទឹក។
-
ស្នានវេស្ម័ន នាម
( ម . ព . ស្នានគ្រឹះ )។
-
ស្នានស្ថាន នាម
( ម . ព . ស្នានភូមិ )។
-
ស្នានីយ គុណនាម
ដែលសម្រាប់ងូត, ដែលប្រើជាគ្រឿងងូត។
-
ស្នានីយពស្ត្រ នាម
ដូចគ្នានឹងស្នានពស្ត្រ។
-
ស្នានីយព័ស្ត្រ នាម
ដូចគ្នានឹងស្នានព័ស្ត្រ។
-
ស្នានីយភណ្ឌ នាម
របស់សម្រាប់ប្រើការងូត, សម្រាប់ប្រើការដុសជម្រះកាយ ( ដូចយ៉ាងលំអិតនិងសាប៊ូជាដើម )។
-
ស្នានីយភាណ្ឌ នាម
( ម . ព . ស្នានីយភណ្ឌ )។
-
ស្នានីយវារី នាម
ទឹកសម្រាប់ងូត។
-
ស្នាប នាម
( ម . ព . ស្ងាប២)។
-
ស្នាបក នាម
អ្នកផ្ងូតទឹក, អ្នកបម្រើគេក្នុងការងូតទឹក; អ្នកផ្ងូតទឹកបង្កក់ប្រសិទ្ធីឱ្យគេ, អ្នករកប្រយោជន៍ដោយការស្រោចទឹកឱ្យគេ។
-
ស្នាបកៈ នាម
( ម . ព . ស្នាបក )។
-
ស្នាបិកា នាម
( ម . ព . ស្នាបក )។
-
ស្នាប់ គុណនាមនាម
ស្រង
-
ស្នាប់ដេរ នាម
ទ្រនាប់សម្រាប់ស៊កម្រាមដៃដេរកុំឱ្យម្ជុលមុតដៃ។
-
ស្នាប់ដៃ នាម
ប្រដាប់ពាក់ដៃជាទ្រនាប់សម្រាប់ដាល់កុំឱ្យប៉ះត្រូវម្រាមដៃ។
-
ស្នាប់ព្រះជង្ឃ នាម
( រ . ស .) ខោជើងវែងឬស្រោមជើង។
-
ស្នាប់ព្រះសិរ នាម
( រ . ស .) ឈ្នួតព្រះសិរ ( ឈ្នួតក្បាល )។
-
ស្នាប់ព្រះឧរុ នាម
( រ . ស .) ខោខ្លី, ខោស្នាប់ភ្លៅ, ខាងក្នុង ( ហៅក្លាយជាស្នាប់ព្រះឧរូឬហៅស្នាប់ព្រះឩរូក៏មាន )។
-
ស្នាប់ព្រះឩរូ នាម
( ម . ព . ស្នាប់ព្រះឧរុ )។
-
ស្នាប់ភ្លៅ នាម
ខោជើងខ្លីចង្អៀតរឹតភ្លៅ។
-
ស្នាប់មុខ នាម
ឈ្មោះចេកឥតគ្រាប់មួយប្រភេទផ្លែធំៗសំបកក្រាស់
-
ស្នាប់ម្រាមដៃ នាម
( ម . ព . ស្នាប់ដេរ )។
-
ស្នាម នាម
សម្លាក
-
ស្នាមចិត្ត
គំនូសចិត្ត។
-
ស្នាមភ្លោះ នាម
គូតូចឬប្រឡាយធំជ្រៅដែលជីកព័ទ្ធជុំវិញកំពែងជាដើមបញ្ចូលទឹកឱ្យដក់នៅជានិច្ចសម្រាប់ការពារមិនឱ្យបច្ចាមិត្តពីខាងក្រៅចូលមកបានដោយងាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។