វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 169 / 204
-
ស្ទោង គុណកិរិយានាម
ស៊ោងអំពោង; ស្ទេង
-
ស្ទោះ កិរិយាសព្ទ
កាប់ជែះយកសំបក ( ឈើ )
-
ស្ទំ គុណកិរិយាគុណនាម
ដែលឈឺងំឬឈឺទំនៅបន្តិចៗមិនបាត់
-
ស្ទះ កិរិយាសព្ទ
បិទរាំងដោយសន្ទះ
-
ស្ន នាម
នេសាទុបករណ៍មួយប្រភេទមានផ្លែដែកវែងស្រួចចុងបញ្ចុះខាងគល់ភ្ជ័រភ្ជាប់នឹងគល់ដងវែងសម្រាប់សត្រីធំ។
-
ស្នង កិរិយាសព្ទ
ជួស, ចេញខ្លួនជាតំណាង
-
ស្នងការ នាម
មន្ត្រីទទួលភារៈត្រួតត្រារបៀបរៀបរយនិងសន្តិសុខក្នុងទីក្រុងឬក្នុងខេត្តជាដើម, សមាជិកនៃគណៈកម្មការដែលទទួលមុខងារជាអ្នកចាត់ការផ្សេងៗជាតំណាងសមាគមណាមួយ
-
ស្នងការដ្ឋាន នាម
ទីតាំងឬទីចាត់ការរបស់ស្នងការ។
-
ស្នងព្រះនេត្រ នាម
( រ . ស .) ស្នងភ្នែក ( វ៉ែនតា )។
-
ស្នងព្រះហស្ដ នាម
( រ . ស .) វែករាប់បាត្រ។
-
ស្នងព្រះហស្ត
( រ . ស .) វែករាប់បាត្រ។
-
ស្នងព្រះអង្គុលី នាម
( រ . ស .) ស្លាបព្រា, សម។
-
ស្នងភ្នែក នាម
វ៉ែនតា ( សម្រាប់សាធារណជន )។
-
ស្នងរូប នាម
អ្នកដែលអមនុស្សពួកខ្លះមកសណ្ឋិតហើយអាចគន់គូរ, ស្រោចទឹកប្រសិទ្ធី, លើករាសី, ព្យាបាលជំងឺតាមជំនឿ
-
ស្នប នាម
សំពត់ដែលរុំសាកសព
-
ស្នប់ នាម
ប្រដាប់សម្រាប់សប់បញ្ចេញឬបញ្ចូលខ្យល់
-
ស្នល គុណនាម
ដែលធាត់ឬធំពេញសាច់
-
ស្នា នាម
អាវុធមួយប្រភេទធ្វើដោយឈើមានត្រពងមានដៃមានខ្សែបន្លោះមានកៃតម្លោះបានមានព្រួញស្លាបសម្រាប់ដាក់ផ្ទាប់យឹតបាញ់
-
ស្នាច នាម
ប្រដាប់សម្រាប់បាចទឹកមានសណ្ឋានផ្សេងៗតាមគួរដល់ការប្រកបប្រើ។
-
ស្នាចជ្រោង
ស្នាចមានរាងជាស្នូកមានដងវែងមានជ្រោងសម្រាប់បាចទឹកដាក់ស្រែជាដើម ( ហៅខ្លីត្រឹមតែស្នាចៗដូចគ្នាទាំងអស់ )។
-
ស្នាចទូក
ស្នាចសម្រាប់បាចទឹកចេញពីក្នុងទូក។
-
ស្នាដៃ នាម
ការដែលកើតពីដៃធ្វើ; ថ្វីដៃ
-
ស្នាតក នាម
អ្នកងូតទឹក; អ្នកងូតទឹកជម្រះចង្រៃ; អ្នកងូតទឹកប្រសិទ្ធីក្នុងវេលាចប់កិច្ចសិក្សា ( លទ្ធិព្រាហ្មណ៍ ); ប្រើជាស្នាតកៈក៏បាន។
-
ស្នាតកបត្រ នាម
សញ្ញាបត្របញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិឬវិទ្យាល័យ។
-
ស្នាតិកា នាម
( ម . ព . ស្នាតក )។
-
ស្នាតែះ នាម
ស្នាសិល្ប៍ដែលគ្រូធ្មប់ប្រើឱ្យប្រហារគូសត្រូវដោយប្រើមន្តអាគមអមជាមួយ
-
ស្នាន នាម
ការងូតទឹក, ការជម្រះកាយ។
-
ស្នានកាល
ពេលងូតទឹក។
-
ស្នានកិច្ច នាម
កិច្ចជម្រះកាយពិធីជម្រះកាយ។
-
ស្នានគ្រឹះ នាម
បន្ទប់សម្រាប់ងូតទឹក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។