វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 167 / 204
-
ស្ទល គុណនាមគុណកិរិយា
រលឥតសមរម្យ
-
ស្ទល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្ទប់ថាស្ទប់ស្ទល់ស្ទប់គាំពារ, ទប់ទល់ ( ម . ប្រ ., ច្រ . ប្រ . ទប់ទល់ជាង )។
-
ស្ទា កិរិយាសព្ទគុណកិរិយា
សម្ដែងអាការចេញក្រទា; ឆ្លា, ឆ្លេឆ្លា
-
ស្ទាក់ កិរិយាសព្ទ
ស្កាត់ពីមុខ, ស្កាត់រាំងឬខាំងពីមុខ
-
ស្ទាក់សម្ដី
ស្កាត់សម្ដី។
-
ស្ទាក់ស្ទើរ កិរិយាសព្ទ
ទើសទាក់ស្ទើរដំណើរ
-
ស្ទាក់អារម្មណ៍
ស្ទាក់ផ្លូវគំនិត។
-
ស្ទាញ គុណនាម
ដែលស្ទីកឬរីកស្ញាញ
-
ស្ទាត់ គុណកិរិយាគុណនាម
ថ្នឹក, ជំនាញ, ប្រាកដ
-
ស្ទាត់ស្ទាញ
ស្ទាត់ជំនាញ, ស្ទាត់ណាស់ ( ម . ប្រ ., ច្រ . ប្រ . ស្ទាត់ជំនាញជាង )។
-
ស្ទាប កិរិយាសព្ទ
ពាល់ចុះពាល់ឡើងឬពាល់ច្បួតស្រាលៗ, ចាប់ពាល់ឬរាវថ្នមៗ
-
ស្ទាបចិត្តមើល
( ព . ប្រ .) ស្ទង់ចិត្តមើល។
-
ស្ទាបស្ទង់ កិរិយាសព្ទ
( ព . ប្រ .) ស្ទង់ល្បងមើលបន្តិចៗឱ្យដឹងសិន។
-
ស្ទាបអង្អែល កិរិយាសព្ទ
អង្អែលចុះអង្អែលឡើងរឿយៗ។
-
ស្ទាបអាចម៍ត្រជាក់
( ព . ប្រ .) បង់គំនិត, បង់ប្រយោជន៍, ខូចការអស់សង្ឃឹម ( ព . សា .)។
-
ស្ទាល់ កិរិយាសព្ទ
រុករុញឱ្យតឹងសាច់សំពត់ដោយបន្ទាល់
-
ស្ទាវ គុណនាម
ជំទង់ ( ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ )
-
ស្ទាំង នាម
បក្សីមួយប្រភេទសម្បុរប្រផេះរាងក្រទាចំពុះខុបមាឌប៉ុនប្រមង់ជាពួកសត្វឆាបឆក់។
-
ស្ទាំងលលក នាម
ស្ទាំងមាឌតូចច្រើនឆាបលលកជាអាហារ។
-
ស្ទាំងហើរ នាម
ឈ្មោះប្រទាលមួយប្រភេទ, មានអ្នកជឿថាបើយកមើមមកប្រសិទ្ធីហើយបៀមអាចដើរឬរត់លឿនរហ័សខុសប្រក្រតីបាន។
-
ស្ទិល គុណនាមគុណកិរិយា
( ម . ព . ស្ទឹល )។
-
ស្ទីក គុណនាម
ដែលរីកស្ទាញ
-
ស្ទឹង នាម
ផ្លូវទឹកដែលមានក្បាលហូរចេញពីភ្នំ, ពីជ្រោះ, ពីបឹង, ពីអូរធ្លាក់ចុះចួបនឹងទន្លេឬសមុទ្រ
-
ស្ទឹងត្រែង នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងសម័យអាណានិគមបារាំងហើយមានក្រុងស្ទឹងត្រែងជាទីរួមខេត្ត។
-
ស្ទឹម កិរិយាសព្ទ
ច្រត់ដៃម្ខាងឬដៃទាំងពីរលើចង្កេះ
-
ស្ទឹល គុណនាមគុណកិរិយា
ដែលរីកលៀនអន្ធឹលឬគគុលចេញមកក្រៅ
-
ស្ទុង គុណកិរិយា
ដែលឃើញទទុងព្រឹលៗមិនច្បាស់
-
ស្ទុយ គុណកិរិយា
ដែលមើលទៅឃើញគ្រុយមិនច្បាស់ ( ព្រោះងងឹតឬព្រោះស្រវាំងភ្នែក )
-
ស្ទុលៗ គុណកិរិយា
ដែលទុលៗមិនឃើញរូប ( ម . ប្រ ., ច្រ . ប្រ . ទុលៗជាង )។
-
ស្ទុះ កិរិយាសព្ទ
រត់ឬបោលពេញសម្ទុះ, ពេញទំហឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។