វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 164 / 204
-
ស្ត្រីជន នាម
ពួកស្ត្រី, ស្ត្រីទួទៅ។
-
ស្ត្រីជាតិ នាម
ជាតិជាស្ត្រី ( ស្ត្រី )។
-
ស្ត្រីទ្យូត នាម
អ្នកលេងស្រី។
-
ស្ត្រីទ្វេស នាម
អ្នកដែលមិនចូលចិត្តនឹងស្ត្រី, អ្នកស្អប់ស្រី។
-
ស្ត្រីធន នាម
ស្ត្រីដែលទុកជាទ្រព្យ; អ្នកដែលមានស្ត្រីជាទ្រព្យ, ដែលលើកស្ត្រីថាជាទ្រព្យ។
-
ស្ត្រីធម៌ នាម
ច្បាប់សម្រាប់ស្ត្រី; ច្បាប់បញ្ញត្តចំពោះពួកស្ត្រី។
-
ស្ត្រីនិយម នាម
( ទស្សនៈ .) លទ្ធិមួយរបស់ទស្សនវិជ្ជាដែលបដិសេធការត្រួតត្រាឬការគ្រប់គ្រងដាច់មុខដោយបុរសនៅក្នុងសង្គមហើយទទួលស្គាល់និងលើកតម្កើងតម្លៃរបស់ស្ត្រីនៅក្នុងសង្គមឱ្យស្មើនឹងបុរស
-
ស្ត្រីប្រមុខ គុណនាមនាម
ដែលមានស្ត្រីជាមុខ; អ្នកដែលយកស្ត្រីធ្វើជាមុខ, ដែលអាងតែស្រី។
-
ស្ត្រីភាព នាម
ភាពជាស្ត្រី។
-
ស្ត្រីភេទ នាម
ភេទស្ត្រី។
-
ស្ត្រីមន្ត្រ នាម
មាយាស្ត្រី; កលឧបាយរបស់ស្ត្រី, ពុតស្រី។
-
ស្ត្រីមាយា នាម
( ម . ព . ស្ត្រីមន្ត្រ )។
-
ស្ត្រីរកស៊ីផ្លូវភេទ នាម
ស្ត្រីបម្រើសេវាផ្លូវភេទ, ស្រីពេស្យា
-
ស្ត្រីរត្ន នាម
ស្ត្រីកែវ, ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោមឆាយ; លក្ស្មី។
-
ស្ត្រីរ័ត្ន នាម
( ម . ព . ឥត្ថីរ័តន៍ក្នុងឥត្ថី )។
-
ស្ត្រីលក្សណ នាម
( ម . ព . ស្ត្រីលក្សណ៍ )។
-
ស្ត្រីលក្សណ៍ នាម
ល័ក្សណ៍របស់ស្ត្រី។
-
ស្ត្រីលិង្គ នាម
ភេទស្ត្រី; ( ព . វ .) សព្ទតន្តីភាសាមានសំស្ក្រឹតនិងបាលីជាដើមដែលមានការន្តកំណត់ថាជាភេទស្ត្រី
-
ស្ត្រីល័ក្សណ៍ នាម
( ម . ព . ស្ត្រីលក្សណ៍ )។
-
ស្ត្រីវរលក្សណ៍ នាម
ស្ត្រីមានល័ក្សណ៍ដ៏ប្រសើរ។
-
ស្ត្រីវរល័ក្សណ៍ នាម
( ម . ព . ស្ត្រីវរលក្សណ៍ )។
-
ស្ត្រីវិជិត នាម
បុរសដែលស្ត្រីឈ្នះ, ដែលចាញ់អំណាចស្ត្រី, អ្នកដែលចាញ់អំណាចប្រពន្ធ; ប្រុសកំសាកញី។
-
ស្ត្រីសម្ភោគ នាម
សម្ភោគជាមួយនឹងស្ត្រី។
-
ស្ត្រូក នាម
( វេជ្ជ .) ផលវិបាកស្រួចស្រាល់នៃខួរក្បាលបណ្ដាលមកពីគ្រោះថ្នាក់ដោយត្បៀតឬដាច់សរសៃឈាមក្នុងខួរក្បាលឬក្នុងស្រោមខួរក្បាលដែលបង្កជាកង្វះឈាមទៅចិញ្ចឹមខួរក្បាល។
-
ស្ត្រេស នាម
( វេជ្ជ .) ភាពតានតឹងក្នុងចិត្តជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍និងសរីរាង្គកាយទៅនឹងស្ត្រេសស័រ ( ប្រភពនាំឱ្យមានភាពតានតឹងក្នុងចិត្ត )
-
ស្ថវិរភាព នាម
ភាពជាស្ថវិរៈ ( ភាពជាថេរៈ )។
-
ស្ថវិរភូមិ នាម
ទីឬថ្នាក់ស្ថវិរៈ ( ច្រើនប្រើថេរឬថេរៈជាង )។
-
ស្ថវិរៈ គុណនាមនាម
ចាស់, ថេរឬថេរៈ, អ្នកចាស់ជាងគេ, អ្នកមានវស្សាចាស់
-
ស្ថាន នាម
ឋាន។
-
ស្ថានការណ៍ នាម
ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។